ព្រះបិតា​ស្វាគមន៍​ឱ្យ​កែប្រែ​ចិត្ត​គំនិត

អភិបូជា​អាទិត្យ​ទី​៤​នៃ​រដូវ​អប់រំ​ពិសេស ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ជុំគិរី ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២២ អត្ថបទ​ទី​១៖ យ៉ូស៊ូអា ៥,៩ក.១០-១២យើង​ដកគ​សេចក្ដី​អាម៉ាស់់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ។ យស ៥,៩អត្ថបទ​ទី​២៖ កូរិនថូស​ទី​២ ៥,១៧-២១​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង។ ២​ករ ៥,២១ដំណឹង​ល្អ៖ លូកា ១៥,១-៣.១១-៣២សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ។ លក ១៥,១៩ “ព្រះបិតា​ស្វាគមន៍​ឱ្យ​កែប្រែ​ចិត្ត​គំនិត” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​៤​នៃ​រដូវ​៤០​ថ្ងៃ ជា​ពេល​វេលា​ដើម្បី​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​ព្រះសហគមន៍​អញ្ចើញ​យើង​ដើម្បី​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត។ ជាពិសេស​ថ្ងៃ​នេះ ឱ្យ​យើង​មើល​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​យើង របៀប​ដែល​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​យើង របៀប​ដែល​ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង ពី​ដើម​រៀង​មក។ ពីរ​ថ្ងៃ​មុន យើង​បាន​ចូល​នៅ​ក្នុង​ពិធី​មួយ​យ៉ាង​ពិសេស រួម​ជា​មួយ​សម្ដេចប៉ាប នៅ​ក្នុង​ឱកាស​ដែល​យើង​គោរព​ព្រះនាង​ម៉ារី ដែល​ទទួល​ដំណឹង​ពី​ទេវទូត​កាព្រីអែល​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ នៅ​ពេល​នោះ សម្ដេច​ប៉ាប​បាន​អញ្ចើញ​ឱ្យ​ពិភព​លោក​ទាំង​មូល ជាពិសេស​លោក​អភិបាល លោកបូជាចារ្យ​ម្នាក់ៗ ឱ្យ​អធិដ្ឋាន​ជា​មួយ​គ្រីស្ត​បរិស័ទ សម្រាប់​សេចក្ដី​សុខ​សាន្ត។ បាន​ណែនាំ​ឱ្យ​យើង​ថ្វាយ​ពិភព​លោក​របស់​យើង ថ្វាយ​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​រុស្ស៊ី​ដែល​កំពុង​មាន​សង្គ្រាម​ទៅ​ដល់​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​ម៉ារី។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ពី​បៀប​ដែល​សម្ដេច​ប៉ាប បាន​រៀប​ចំ​នៅ​ក្នុង​វិសាល​វិហារ​នៅ​សន្ត​សិលា ក្នុង​ទីក្រុង​រ៉ូម។ តាម​ពិត មុន​ចូល​នៅ​ក្នុង​ការ​អធិដ្ឋាន​មួយ​យ៉ាង​ពិសេស ដែល​យើង​បាន​ថ្វាយ​ពិភព​លោក ថ្វាយ​អ៊ុយ​ក្រែន​និង​រុស្ស៊ី ទៅ​ដល់​ព្រះនាង​ម៉ារី មាន​ពេល​វេលា​មួយ​យ៉ាង​យូរ ដើម្បី​អធិដ្ឋាន និង​ដើម្បី​សុំ​ការ​លើក​លែង​ទោស​ពី​ព្រះជាម្ចាស់ ដើម្បី​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង។ …

ព្រះបិតា​ស្វាគមន៍​ឱ្យ​កែប្រែ​ចិត្ត​គំនិត Read More »