ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២
“ផលផ្លែនៃការបម្រើ គឺសុខសន្តិភាព” អត្ថបទទី១៖ សេរីភាព ១២,១-៨.១១-១៤ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា។ សរ ១២,១៣ អត្ថបទទី២៖ កូរិនថូសទី១ ១១,២៣-២៦ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ។ ១ករ ១១,២៥ ដំណឹងល្អ៖ យូហាន ១៣,១-១៥ ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន។ យហ ១៣,៧ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងចាប់ផ្តើមរួមជាមួយព្រះយេស៊ូនៅក្នុងថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ព្រះយេស៊ូដែលមានព្រះបន្ទូលចុងក្រោយដល់ក្រុមគ្រីស្តទូត ក៏ដូចជាមានព្រះបន្ទូលដល់យើង។ យើងបន្តគិត អំពីរបៀបដែលព្រះយេស៊ូណែនាំឱ្យជីវិតរបស់យើង ពិភពលោករបស់យើងអាចរកឃើញសុខសន្តិភាព។ ថ្ងៃនេះ អ្វីដែលយើងមើលឃើញយ៉ាងជាក់ស្តែង គឺផ្លែនៃការបម្រើគឺជាសុខសន្តិភាព។ បងប្អូនជាទីស្រឡាញ់ នៅពេលនេះខ្ញុំនឹកឃើញដល់ពាក្យអធិដ្ឋានរបស់អ្នកម្តាយតេរេសានៃទីក្រុងកាល់ហ្គូតា ដែលបានអធិដ្ឋានថា “ផ្លែនៃភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែនៃការអធិដ្ឋានគឺជំនឿ ផ្លែនៃជំនឿគឺសេចក្តីស្រឡាញ់ ផ្លែនៃសេចក្តីស្រឡាញ់គឺបម្រើ ផ្លែនៃបម្រើគឺសេចក្តីសុខសាន្ត”។ ពិតមែន នៅក្នុងភាពស្ងៀមស្ងាត់នៃសួនកេតសេម៉ានី នៅពេលព្រះយេស៊ូបានជប់លៀងជាមួយក្រុមគ្រីស្តទូត នៅពេលនោះព្រះយេស៊ូបានយកនំបុ័ង បានយកស្រា។ នៅក្បែរក្រុមគ្រីស្តទូត ព្រះយេស៊ូបានណែនាំនំបុ័ងនេះទៅជាព្រះកាយរបស់ព្រះអង្គផ្ទាល់ ឱ្យស្រានេះទៅជាព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ នៅពេលហ្នឹង …
ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ Read More »