អភិបូជាអរព្រះគុណព្រះជាម្ចាស់ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២
“ធ្វើដំណើរជាមួយគ្នានៅក្នុងសេចក្តីស្រឡាញ់” អត្ថបទទី១៖ កិច្ចការ ៦,១-៧ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ កក ៦,១ ដំណឹងល្អ៖ យ៉ូហាន ៦,១៦-២១ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ។ យហ ៦,១៩ បងប្អូនជាទីស្រឡាញ់ នៅពេលយើងស្តាប់អត្ថបទទី១ នៅក្នុងកិច្ចការគ្រីស្តទូត យើងត្រូវតែនឹកឃើញជីវិតនៃព្រះសហគមន៍របស់យើងដ៏ពិតប្រាកដមែន។ ពីសម័យដើម នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅពេលព្រះយេស៊ូឡើងស្ថានបរមសុខ នៅពេលនោះក្រុមគ្រីស្តទូតចាប់ផ្តើមកិច្ចការដែលព្រះយេស៊ូប្រទានឱ្យធ្វើ។ ដូច្នេះ គេបានអប់រំជំនឿ គេណែនាំអធិដ្ឋាន ប៉ុន្តែមានប្រជាជនមួយចំនួនគេកំពុងរអ៊ូរទាំ ដោយសារក្រុមគ្រីស្តទូតរវល់តែអធិដ្ឋាន រវល់តែអប់រំជំនឿ ដើម្បីបំភ្លឺដំណើរជីវិតរបស់ព្រះយេស៊ូ។ ប៉ុន្តែ មិនសូវមានពេលវេលាដើម្បីមើលស្ត្រីមេម៉ាយ មើលកុមារកំព្រា មើលបងប្អូនដែលកំពុងខ្វះខាត។ ហេតុនេះហើយ គេបានសម្រេចចិត្តជ្រើសរើស៧នាក់ ដែលជាអ្នកបម្រើដ៏ពិសេស ដែលទទួលខុសត្រូវនៅក្នុងព្រះសហគមន៍ ដើម្បីបម្រើអ្នកក្រីក្រ អ្នកដែលកំពុងខ្វះខាត ដោយបង្ហាញអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ នៅក្នុងកិច្ចការគ្រីស្តទូតនេះ យើងបានឃើញពូជនៃព្រះសហគមន៍ដែលយើងស្គាល់សព្វថ្ងៃ នៅពេលយើងនិយាយអំពីកិច្ចការគ្រីស្តទូត យើងត្រលប់មកវិញ២០០០ឆ្នាំមុន។ ប៉ុន្តែ នៅពេលយើងមើលឃើញព្រះសហគមន៍របស់យើងនៅទីនេះ យើងបានចាប់ផ្តើមប្រកាសដំណឹងល្អ យើងបានចាប់ផ្តើមអប់រំជំនឿ យើងបានចាប់ផ្តើមអធិដ្ឋាន យើងបានចាប់ផ្តើមយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ។ ព្រះសហគមន៍នីមួយៗ ដែលយើងកំពុងបង្កើតនៅក្នុងភូមិភាគភ្នំពេញទាំងមូល យើងបានយកចិត្តទុកដាក់ឱ្យមានគណៈកម្មការសង្គហៈ ឱ្យមានគណៈកម្មការអប់រំជំនឿ និងឱ្យមានគណៈកម្មការពិធីបុណ្យ។ ទាំងអស់នេះមកព្រះសហគមន៍ដើម …