អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង”
ព្រះយេស៊ូទតមើលយើង” អត្ថបទទី១៖ កិច្ចការ ៩,៣១-៤២ព្រះសហគមន៍បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែង។ កក ៩,៣១ដំណឹងល្អ៖ យ៉ូហាន ៦,៦០-៦៩ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ? យហ ៦,៦៧ បងប្អូនជាទីស្រឡាញ់ អំបាញ់មិញ យើងបានឃើញកូនក្មេងដែលបានសម្តែងធ្វើជាសម្តេចប៉ាប លោកកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ បងប្រុស បងស្រី…។ សម្រាប់យើងជាយុវជនយុវនារី យើងត្រូវតែចាប់អារម្មណ៍ ដោយសារកូនក្មេងគេបានខិតខំយកចិត្តទុកដាក់ ដើម្បីឱ្យថ្ងៃនេះគេសម្តែងយ៉ាងពិសេស។ គេបានយកចិត្តទុកដាក់អស់ពីសមត្ថភាព ដើម្បីចូលជាមួយយើងជាយុវជនយុវនារី ដូចជាលើកទឹកចិត្តយើងម្យ៉ាង។ គេបានទទួលការអប់រំពីឪពុកម្តាយ រហូតដល់គេចេះយកអាទិភាពនៅក្នុងជីវិតរបស់ពួកគាត់។ អត្ថបទទី១ “ព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្ត គ្រប់ទីកន្លែងនៅក្នុងស្រុកយូដា និងព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើងៗ មានគេរស់នៅ ដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង” នេះជាព្រះសហគមន៍ដែលចាប់ផ្តើមដំបូង។ នៅក្នុងសម័យក្រុមគ្រីស្តទូត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូឡើងស្ថានបរមសុខ យើងបានឃើញពីមួយថ្ងៃទៅមួយថ្ងៃ មានសាវ័កថ្មីៗ មានគ្រីស្តបរិស័ទថ្មីៗ ដែលចាប់ផ្តើមដើរតាមព្រះយេស៊ូ តាមរយៈក្រុមគ្រីស្តទូត។ ថ្ងៃនេះ យើងបានឃើញលោក សិលា ដែលបានប្រោសលោកអេណេឱ្យបានជាសះស្បើយ ប្រោសនាងតាប៊ីថា ដែលបានស្លាប់ឱ្យរស់ឡើងវិញ។ លោកសិលា បានបង្ហាញអំពីឬទ្ធានុភាពរបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង ក្រុមសាវ័ក និងប្រជានជនដែលបានឃើញ …