លោកអភិបាលអូលីវីយ៉េ ឲ្យគ្រីស្តបរិស័ទយកគំរូតាមនាង Pauline Jaricot
នៅក្នុងពិធីអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជន៤៨រូបនៃមណ្ឌលសកកម្មភាពបាសាក់ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានណែនាំឲ្យគ្រីស្តបរិស័ទយកគំរូតាមនាងប៉ូលីន ចារីខុត (Pauline Jaricot ) ដែលសម្តេចប៉ាបបានប្រកាសពេលថ្មីៗនេះ ថា នាងជាអ្នកពោរពេញដោយសុភមង្គល។ លោកអភិបាលបានមានប្រសាសន៍ថា ប៉ូលីន ជាយុវនារីបារាំងដែលកើតនៅក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ ១៧៩៩ ដោយបានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនទូតដែលទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗក្នុងពិភពលោកក្នុងឆ្នាំ ១៨០០ និងពេលនេះគ្រប់២០០ឆ្នាំហើយ។ លោកអភិបាលរំលឹកថា នាងបានកែប្រែចិត្តគំនិតដោយផ្ញើជីវិតលើព្រះជាម្ចាស់និងបម្រើព្រះសហគមន៍ ដោយសារគំរូនៃការលះបង់ជីវិតរបស់ម្តាយដើម្បីឲ្យគាត់មានសុខភាពល្អឡើងវិញ។ ក្រោយមកក្នុងឆ្នាំ១៨១៧ ក្នុងវ័យ១៨ឆ្នាំ ប៉ូលីនបានបង្កើតសមាគមនារី ដើម្បីបង្ហាញឱ្យមនុស្សលោកដឹងថា ព្រះបេះដូងព្រះយេស៊ូមានសេចក្ដីស្រឡាញ់សម្រាប់មនុស្សទាំងអស់។ សមាគមនេះ បានលើកតម្លៃអ្នកជំងឺ អ្នកក្រីក្រ និងមនុស្សដែលគេបោះបង់ចោល «ដោយដឹងថា ពេលយើងលះបង់ចោលនរណាម្នាក់យើងក៏បានបោះបង់ព្រះយេស៊ូដែរ។» នេះបើតាមការរៀបរាប់របស់លោកអភិបាលប្រាប់ដល់បេក្ខជននិងគ្រីស្តបរិស័ទដែលបានចូលរួមក្នុងពិធីនោះ នៅព្រះវិហារសន្តយ៉ូសែប (ជ្រៃធំ)ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះ។ លោកអភិបាលសង្កត់ធ្ងន់ទៀតថា វីរភាពរបស់ស្ត្រីរូបនេះ ក្នុងវ័យ២៣ឆ្នាំ បានបង្កើតសមាគមព្រះមាលាដ៏មានជីវិត ដើម្បីរួមគ្នាអធិដ្ឋានផ្គាំ និងផ្តល់ប្រាក់ឧបត្ថម្ភដល់សាសនទូតក្រៅប្រទេសនានា ដែលខ្វះខាតប្រាក់និងរងការបៀតបៀនពីរដ្ឋអំណាច ក្នុងការប្រកាសដំណឹងល្អ។ ពេលនេះ សមាគមនេះមាននៅក្នុងប្រទេសបារាំងនិងប្រទេសមួយចំនួនក្នុងពិភពលោក។ ក្នុងនោះដែរ លោកអភិបាលអូលីវីយ៉េ បានឲ្យគ្រីស្តបរិស័ទប្រើប្រាស់ជីវិតរបស់ខ្លួនឲ្យសកម្មដូចប៉ូលីន ដែលតែងតែនឹកគិតដល់ផ្លូវវិញ្ញាណរបស់មនុស្ស។ ក្នុងសម័យនោះ កម្មករកម្មការិនីរោងចក្រ ធ្វើការងារច្រើនម៉ោង …
លោកអភិបាលអូលីវីយ៉េ ឲ្យគ្រីស្តបរិស័ទយកគំរូតាមនាង Pauline Jaricot Read More »