កុមារជួបជុំគ្នា បោះជំរំនិងរៀនពីការរស់នៅក្នុងព្រះសហគមន៍និងសង្គម
កុមារជាង៣០០នាក់ បានជួបជុំគ្នាបោះជំរំនៅមជ្ឈមណ្ឌលភ្នំពេញថ្មី រិះគិតនិងចូលរួមរៀនអំពីការអភិវឌ្ឍន៍ចំណេះដឹងផ្នែកសង្គមនិងកិច្ចការងាររស់នៅប្រចាំថ្ងៃ ក្រោមប្រធានបទ «អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់» ដែលដឹកនាំដោយការិយាល័យ យុវជន ជំទង់ កុមារ និងគ្រួសារ នាថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២២។ កុមារីអាយុ ៨ឆ្នាំ លីន ដាណេ មកពីព្រះសហគមន៍ព្រែកតាទែន បាននិយាយថា នេះជាលើកទី១ដែលនាងបានចូលរួមបោះជំរំនេះ។ ដាណេបន្តថា «ខ្ញុំសប្បាយដោយបានចួបមិត្តភក្តិច្រើន ហើយបានកាដូរថែមទៀត។» កុមារី ដាណេ ប្រាប់ទៀតថា ក្រៅពីសប្បាយ នាងបានរៀនរាំ រៀនរើសសំរាម រៀនសំអាត រៀនសម្ដែង «ហើយអ្វីដែលខ្ញុំបានរៀនជួយឱ្យខ្ញុំក្លាយជាកូនល្អ។» កញ្ញា វ៉ាន់ សុផារី ជាមេកាយឫទ្ធិមកពីព្រះសហគមន៍ចំប៉ានៃមណ្ឌលសកម្មភាពទន្លេមេគង្គ ដែលជាតំបន់មួយមានកុមារវៀតណាមបាននិយាយថា នាងបានចូលរួមក្នុងការិយល័យយុវជន ជំទង់ កុមារនិងគ្រួសារបានរយៈពេលបីឆ្នាំមកហើយ។ សុផារី ឲ្យដឹងទៀតថា ឆ្លងតាមបទពិសោធនៃការដឹកនាំកុមារ និងតាមរយៈការណែនាំរបស់បងៗធ្វើឲ្យនាងស្គាល់សមត្ថភាពខ្លួនឯង។ យុវតីរូបនេះ បន្ថែមថា “នៅកម្មវិធីនេះធ្វើឱ្យខ្ញុំមានបទពិសោធន៍ខាងល្បែងកម្សាន្តជាច្រើន ដើម្បីនាំយកទៅលេងជាមួយកុមារនៅព្រះសហគមន៍ខ្ញុំក្រោយពេលត្រលប់ទៅវិញ”។ សុផារី បានបន្តថា «១. ពង្រីក្រុមកាយឫទ្ធិឱ្យមានកុមារកាន់តែច្រើន ដោយប្រមូលកុមារនៅក្រៅភូមិបន្ថែម។ ២. ជួយណែនាំកុមារឱ្យនិយាយភាសាខ្មែរឱ្យបានច្រើន …
កុមារជួបជុំគ្នា បោះជំរំនិងរៀនពីការរស់នៅក្នុងព្រះសហគមន៍និងសង្គម Read More »