អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២
អត្ថបទទី១៖ កិច្ចការ ២០,២៨-៣៨ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់។ កក ២០,៣២ដំណឹងល្អ៖ យ៉ូហាន ១២,២៣-២៦បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ យហ ១២,២៤ “ចូលយ៉ាងជ្រៅនៅក្នុងជំនឿរបស់មរណៈសាក្សី” បងប្អូនជាទីស្រឡាញ់ រយៈពេល២ឆ្នាំហើយ ដែលយើងមិនបានជួបជុំគ្នានៅទីនេះ ប៉ុន្តែសូមបងប្អូននឹកឃើញដល់ឆ្នាំ២០០០ ដែលលោកអភិបាល អ៊ីវ រ៉ាមូស បានរៀបចំទឹកដីនេះដើម្បីនឹករលឹកនៅក្នុងឆ្នាំមហាករុណាទិគុណ អំពីមរណៈសាក្សី តាមប្រសាសន៍របស់សម្តេចប៉ាបយ៉ូហានប៉ូលទី២។ ជាមូលហេតុ ថ្ងៃនេះយើងជួបជុំគ្នានៅក្បែរឈើឆ្កាងនេះ ណែនាំឱ្យយើងនឹកឃើញជីវិតដ៏ពិសេសដែលយើងបានទទួលតាមរយៈមរណៈសាក្សីរបស់យើង។ ១០ឆ្នាំមុន យើងបានជួបជុំគ្នានៅទីនេះក្នុងពេលវេលាពិសេស យើងមានគ្រែរបស់លោកអភិបាល ឆ្មារ សាឡាស់ ជាគ្រែដ៏មានជីវិតដែលលោក ឆ្មារ សាឡាស់ បានថ្វាយអភិបូជារហូតដល់ពេលវេលាចុងក្រោយ។ ជាគ្រែ ដែលយើងបានរកឃើញនៅក្នុងឆ្នាំ២០០០នៅក្នុងផ្ទះរបស់ពុទ្ធបរិស័ទម្នាក់ ដែលបានថែរក្សាគ្រែនេះ។ គ្រែនេះ បានទៅជាអាសនៈយ៉ាងពិសេស ដែលជាធាតុសម្រាប់យើងទាំងអស់គ្នា។ ១០ឆ្នាំមុន យើងបានដាក់គ្រែនៅក្រោមដើមព្រីងនេះ នៅលើគ្រែនេះមានធាតុរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូ។ នៅពេលហ្នឹង យើងបានគោរពខួប៥០ឆ្នាំដែលលោកអភិបាល អ៊ីវ រ៉ាមូស បានទទួលអគ្គសញ្ញាតែងតាំងជាអភិបាល។ ដូច្នេះ ថ្ងៃនេះខ្ញុំសូមអញ្ជើញឱ្យបងប្អូនអធិដ្ឋានសម្រាប់វិញ្ញាណក្ខន្ធរបស់លោកអភិបាល អ៊ីវ ដែលបានទទួលមរណៈភាពឆ្នាំមុនដោយសារជំងឺកូវីដ-១៩។ រយៈពេល៧ឆ្នាំមកហើយ ដែលខ្ញុំបានបើកតុលាមរណៈសាក្សីជាផ្លូវការ ដើម្បីកាត់ក្តីមរណៈសាក្សីដែលដំបូងមាន៣៤នាក់ …
អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ Read More »