លោកបូជាចារ្យថ្មី ប្រាក់ ប៊ុន ហុង រំឭកគ្រីស្តបរិស័ទអំពីរបៀបទទួលស្វាគមន៍
លោកបូជាចារ្យថ្មី ប្រាក់ ប៊ុន ហុង រំឭកគ្រីស្តបរិស័ទអំពីរបៀបទទួលស្វាគមន៍ព្រះជាម្ចាស់ និងបងប្អូនឯទៀតៗ នៅក្នុងអភិបូជាលើកទីមួយរបស់លោកនៅភ្នំពេញបន្ទាប់ពីទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដែលត្រូវបានអញ្ជើញដោយព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នៅព្រះវិហារសន្តយ៉ូសែបផ្សារតូច នាព្រឹកថ្ងៃទី១៧ កក្កដា ២០២២ ។ លោកបូជាចារ្យប្រាក់ ប៊ុនហុង មានប្រសាសន៍នៅក្នុងធម្មទេសនាថា លោកសូមអរគុណលោកបូជាចារ្យ រឿង ឆ័ត្រសិរី ដែលបានអញ្ជើញលោកមកថ្វាយអភិបូជានៅទៅទីនេះ។ លោកបូជាចារ្យថ្មី មានប្រសាសន៍ថា កិច្ចស្វាគមន៍ជារឿងសំខាន់សម្រាប់គ្រីស្តបរិស័ទ ជាពិសេសគឺការស្វាគមន៍ព្រះជាម្ចាស់ក្នុងជីវិតរបស់យើងផ្ទាល់ក្នុងការរស់នៅប្រចាំថ្ងៃ ដូចនាងម៉ារីនិងនាងម៉ាថាក្នុងអត្ថបទគម្ពីរ និងដូចបុរសសាសន៍សាម៉ារី ដែលបានជួយបុរសម្នាក់ទៀតដែលត្រូវចោរវាយប្លន់តាមផ្លូវ។ លោកបូជាចារ្យ ហុង លើកឡើងផងដែរអំពីគុណធម៌នៃរបៀបស្វាគមន៍របស់លោកអប្រាំជាបិតានៃជំនឿរបស់យើង គឺបង្ហាញអំពីធម៌មេត្តាករុណាដល់គេ ការគោរពនិងដឹងគុណចំពោះអ្នកដែលប្រព្រឹត្តសប្បុរសមកលើយើង ការតបស្នងសងគុណ និងបង្ហា្ញញវត្តមានរបស់ព្រះជាម្ចាស់ដល់អ្នកឯទៀតៗ។ លោកឪពុករូបនេះ បាននិយាយទៀតថា ដំណាលនឹងការស្វាគមន៍ យើងក៏ត្រូវចេះអរគុណ និងដឹងគុណចំពោះអ្នកដែលមានចិត្តសប្បុរសមកលើយើងផងដែរ ដូចជាឪពុកម្ដាយដែលបានផ្ដល់កំណើត លោកគ្រូអ្នកគ្រូដែលបានផ្ដល់ចំណេះដឹង និងជនដែលបានឧបត្ថម្ភដល់យើង។ លោកបន្ថែមថា ធ្វើដូច្នេះ យើងនឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ មិនតែប៉ុណ្ណោះ យើងត្រូវអរព្រះគុណព្រះជាម្ចាស់និងបន្តអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ហើយត្រូវធ្វើអំពើល្អដោយមិនចង់បានផលតបស្នងពីគេវិញឡើយ។ គ្រប់ពេលវេលាយើងត្រៀមខ្លួនដើម្បីបង្ហាញឬសម្ដែងធម្មតាករុណារបស់ព្រះជាម្ចាស់ដល់អ្នកដទៃ។ នេះជាបញ្ជាក់បន្ថែមរបស់លោកបូជាចារ្យប្រាក់ ប៊ុនហុង។ លោកបានរំលឹកគ្រីស្តបរិស័ទថា កិច្ចការបម្រើព្រះជាម្ចាស់គឺមាន២ គឺស្ដាប់ព្រះបន្ទូលហើយ យកមកអនុវត្តក្នុងជីវិតដោយកិច្ចការបម្រើ។ …
លោកបូជាចារ្យថ្មី ប្រាក់ ប៊ុន ហុង រំឭកគ្រីស្តបរិស័ទអំពីរបៀបទទួលស្វាគមន៍ Read More »