អគ្គសញ្ញា​ជ្រមុជទឹក​និង​លាប​ថ្ងាស​ក្នុង​ថ្ងៃតែមួយ

បេក្ខជន​ចំនួន​៤​រូប​ បាន​សុំ​ព្រះសហគមន៍​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹក និង​លាប​ថ្ងាស​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ក្លាយជា​គ្រីស្ត​បរិស័ទ​កាតូលិក កាលពី​ពេល​ថ្មីៗនេះ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្តប៉ូល​ នារាជធានីភ្នំពេញ។ «នាងខ្ញុំបានទទួលពិធីជ្រមុជទឹក ក្នុងថ្ងៃនេះ គឺដោយសារតែនាងខ្ញុំទទួលការជឿលើព្រះយេស៊ូ។» នេះ​ជា​ការ​លើក​ឡើង​របស់​វេរ៉ូនីកា សួន ស្រីនិ មកពីព្រះសហគមន៍ សន្តសិលា និងសន្តប៉ូល។ ស្រីនិ​បន្តថា នាង​បាន​រួម​ដំណើរ​ជាមួ​យ​ព្រះសហគមន៍​ក្នុង​រយៈ​ពេល៧ឆ្នាំ​មក​​ហើយ  ទើប​សម្រេចចិត្ត​ទទួល​អគ្គសញ្ញាជ្រមុជទឹក។ យុវតីរូប​នេះ​ឲ្យដឹងថា ពេល​ជ្រមុជទឹក​ហើយ នាង​គឺជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ និង​មាន​តួនាទី​សំខាន់ គឺ​ត្រូវ​ប្រកាស​ដំណឹងល្អ​និងដើររតាមព្រះជាម្ចាស់។ «ព្រះអង្គគឺជាព្រះតែមួយគត់ដែលរំដោះយើង​ចេញអំពីបាប។» ស្រីនិបញ្ជាក់។ យុវតី​រូប​នេះ​បន្ថែមថា «នៅថ្ងៃអនាគតនាងខ្ញុំនឹងធ្វើជាគ្រីស្តបរិស័ទគម្រូ ដោយប្រកាសដំណឹងល្អ នឹងសម្ដែង​ធម៌មេត្តាករុណាដោយជួយបងប្អូនដែលជាជនក្រីក្រ។» ហ្វ្រង់ស៊ីស្កូ​ សាវីយ៉េ នឿង វ៉ៃ​ ជាបេក្ខជនម្នាក់ទៀត និយាយថា ទម្រាំតែបានទទួលអគ្គសញ្ញាជ្រមុជទឹក «ខ្ញុំបាទបានតាំងចិត្តថា នឹងបន្តអប់រំជំនឿ បន្តអធិដ្ឋាន ស្ដាប់ព្រះបន្ទូល ដើម្បីក្លាយជាគ្រីស្តបរិស័ទម្នាក់ដ៏ល្អ​ ជាគម្រូដល់ប្អូនដែលកំពុងតែឈ្វេងយល់នៅជំនាន់ក្រោយផងដែរ ។» នឿង វ៉ៃ បាន​តាំង​ចិត្ត​នាំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅដល់​អ្នក​ឯទៀតៗ​តាមរយៈ​កម្មវិធី​អប់រំ​ជំនឿ​របស់​ព្រះសហគមន៍។ «ខ្ញុំនឹងធ្វើជាគ្រូអប់រំជំនឿ… ចែករំលែកសេចក្ដីស្រលាញ់ មានចិត្តសប្បុរស បម្រើអ្នកដទៃ ដើម្បី​បញ្ជាក់ពីវត្តមានរបស់ព្រះជាម្ចាស់ ថាទ្រង់ពិតជាគង់នៅជាមួយយើងជានិច្ច។» ពិធី​ជ្រមុជទឹកនិង​លាប​ថ្ងាស​ …

អគ្គសញ្ញា​ជ្រមុជទឹក​និង​លាប​ថ្ងាស​ក្នុង​ថ្ងៃតែមួយ Read More »