កុមារគ្រីស្តបរិស័ទឈ្វេងយល់អំពីបេសកកម្មរបស់ខ្លួន
កុមារជិត២០០នាក់នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានចូលរួមជាមួយគ្នាបោះជំរំ រិះគិតលើបេសកកម្មក្នុងនាមជាកុមារគ្រីស្តបរិស័ទ ធ្វើនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចនារាជធានីភ្នំពេញ។ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាប្រធានមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញខាងជើងមានប្រសាសន៍ថា កុមារទាំងនោះភាគច្រើនជាកូនគ្រីស្តបរិស័ទ និងកំពុងរៀនអប់រំជំនឿ ហើយកម្មវិធីបោះជំរំនេះ គឺដើម្បីឲ្យពួកគាត់អនុវត្តនូវអ្វីដែលគាត់បានរៀន។ លោកបូជាចារ្យបន្ថែមថា ការជួបជុំនេះ គឺដើម្បីឱ្យកុមារទាំងអស់ស្គាល់គ្នា និងមានទំនាក់ទំនងល្អនៅពេលអនាគត ទោះបីជាពួកគាត់មកពីព្រះសហគមន៍ផ្សេងៗក៏ដោយ។ លោកបន្តថា នៅពេលធំឡើងពួកគាត់ក៏អាចជួយព្រះសហគមន៍ឱ្យមានភាពរឹងមាំ ដោយមានការសហការគ្នា លើកទឹកចិត្តគ្នា និងរស់នៅជាសាក្សីនៃជំនឿ។ កម្មវិធីបោះជំរំកុមារនេះ ទទួលកុមារពីអាយុ៥ដល់១៨ឆ្នាំ ដែលមកពីព្រះសហគមន៍មួយចំនួនក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង រួមមាន៖ផ្សារតូច ព្រែកតាទែន សែនសុខ ស្វាយប៉ាក អិរយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។ លោកឆ័ត្រសិរីបញ្ជាក់ថា ដូច្នេះអ្វីដែលគាត់គួរតែធ្វើគឺបង្ហាញជំនឿរបស់គាត់តាមអ្វីដែលគាត់អាចធ្វើបានរួមទាំងការបង្ហាញជំនឿដល់អ្នកនៅជុំវិញខ្លួនរបស់ពួកគាត់ផងដែរ។ លោកបូជាចារ្យបន្ថែមថា ទោះបីជាព្រះសហគមន៍មានគ្នាតិចនៅក្នុងសង្គម ប៉ុន្តែពេលឃើញមនុស្សជួបបញ្ហា គាត់ត្រូវបញ្ចេញសកម្មភាព។ «គាត់អាចធ្វើបុណ្យ ធ្វើទាន តាមសមត្ថភាពរបស់គាត់ ចេះសន្សំសំចៃ និងជួយតាមកម្លាំងរបស់គាត់។» លោកឆ័ត្រសិរីបញ្ជាក់។ នៅក្នុងប្រទេសកម្ពុជា គ្រីស្តសាសនានិកាយកាតូលិកមានប្រហែល២០០០០នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនជិត១៦លាននាក់។ នៅក្នុងកម្មវិធីនោះដែរ កុមារទាំងអស់បានស្នាក់នៅនិងរៀនអំពីរបៀបរស់នៅជាក្រុម សិក្សាបន្ថែមអំពីជំនឿ ការជួយគ្នាទៅវិញទៅមក រៀនពីសុភាវធម៌ សុជីវធម៌ …
កុមារគ្រីស្តបរិស័ទឈ្វេងយល់អំពីបេសកកម្មរបស់ខ្លួន Read More »