Day: September 21, 2022

គ្រីស្តសាសនា​និង​ពុទ្ធសាសនារួមគ្នា​ជួយ​អ្នក​ក្រីក្រ

ជន​ក្រី​ក្រ​៣៣០​គ្រួសារ ​ទទួល​គ្រឿងឧបភោគ​​បរិភោគ​ពី​ព្រះសហគមន៍​កាតូលិកនិង​ព្រះសង្ឃ​ខាង​ព្រះពុទ្ធសាសនា ​នៅព្រះវិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ (ព្រះសហគមន៍​ចំប៉ា) នៅ​ភូមិ​ចំប៉ា ស្រុក​កៀន​ស្វាយ​ ខេត្តកណ្ដាល។ តាម​ប្រសាសន៍​របស់​លោក​បូជាចារ្យ វិរជ័យ ស្រ៊ី​ប្រាម៉ុង​ ​បាន​ឱ្យ​ដឹង​ថា «​គោល​បំណងចង់​ចែក​ជូន​ដល់​ប្រជាជនក្រីក្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ និង​បងប្អូន​ដែល​រង​គ្រោះ​ដោយ​ទឹក​លិច»។ លោក​បូជាចារ្យ​បន្ថែម​ថា នៅក្នុង​ឱកាស​​នេះ​ដែរ​ក៏​មាន​ក្រុម​ព្រះសង្ឃ​ខាង​ព្រះពុទ្ធ​សាសនា​ ​ធ្វើ​ការ​ជាមួយ​ទូត​នៅ​សមាគម​វៀតណាម ដែល​ជួយ​តាម​ភូមិវៀតណាម​​ដែល​មាន​ទឹក​លិច​ឬមាន​បញ្ហានានា បានស្នើ​ចូល​រួម​​ជួយចំនួន​២០០គ្រួសារ រួម​ជាមួយព្រះ​វិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ ចំនួន១៣០​គ្រួសារ។ ការ​ផ្តល់​ជូន​នេះ ក៏មាន​អ្នក​ក្រជនជាតិ​ខ្មែរ​ជុំវិញភូមិចំនួន​១៣០គ្រួសារផងដែរ។ តាម​ប្រសាសន៍លោក​បូជាចារ្យដដែល​បាន​ឱ្យ​ដឹង​ទៀតថា ការ​សម្ដែងធម៌មេត្តា​ករុណា ជាព្រះ​យេស៊ូដែល​បង្រៀន​យើង​ឱ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ដល់​អ្នក​ក្រី​ក្រ អ្នក​ជិតខាង។ គ្រឿង​បរិភោគ​​ដែល​បាន​ចែក​ជូន​ដល់​ជន​ក្រីក្រចំនួន៣៣០គ្រួសារ ​នា​ថ្ងៃទី​៤ កញ្ញា ២០២២​ ​​ទាំងនោះ​​មាន ​អង្ករ​១០គីឡូ និង​មី ១០​កញ្ចប់​ក្នុង​​មួយ​គ្រួសារ៕ ដោយដាលីស​

គ្រូអប់រំ​ជំនឿ​សិក្សា​អំពី​ព្រះសហគមន៍​និង​របៀប​អប់រំជំនឿ

គ្រូ​អប់​រំ​ជំនឿ​៤៧​នាក់​មក​ពី​មណ្ឌល​សកម្មភាពចំនួន​៣ ឈ្វេង​យល់អំ​ពី​គរុកោសល្យ​ក្នុង​ការ​បញ្ជូន​បន្ត​ជំនឿ និង​ប្រវត្តិ​ព្រះសហគមន៍កាតូលិកកម្ពុជា​និង​ជាសកល​ ដែល​​រៀប​ចំ​ដោយ​​ការិយាល័យ​អប់រំជំនឿ​ភូមិភាគ​ភ្នំពេញ ​ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ អូលីវី​យ៉េ ជ្មីត​ហស្លេ។ លោក​ដួង​ សាវង់ គណៈកម្ម​ការ​អប់​រំ​ជំនឿ​ភូមិ​ភាគ​ភ្នំ​ពេញ​មាន​ប្រសាសន៍ថា សិក្ខា​សាលា​នេះ ជួយ​លើក​ទឹក​ចិត្ត​ដល់​គ្រូអប់រំជំនឿ​ទាំង​អស់ មាន​កំលាំង​ដែល​នាំ​ឱ្យ​អាច​បង្កើត​ព្រះសហគមន៍​តៗទៅមុខទៀត​បាន​។ ​សិក្ខាសាលាគ្រូ​អប់​រំ​ជំនឿ​​នេះ​​​ មាន​៣មណ្ឌលសកម្មភាព​ព្រះសហគមន៍​ គឺ​តាកែវ កំពត កំពង់សោម ធ្វើ​ឡើង​នៅ​​​ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម​ចំការទៀង​ ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នាថ្ងៃទី​​១៧​និង​១៨ កញ្ញា ២០២២។ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍​ថា «គ្រូអប់រំជំនឿព្រះជាម្ចាស់តែងតាំងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ» ដូច្នេះ គ្រូ​អប់រំ​ជំនឿ ​ត្រូវ​​មាន​ជំនឿ​និង​គរុកោសល្យ​​ច្បាស់​លាស់ ដើម្បី​ណែនាំ​អ្នក​មកទទួល​ការ​អប់រំ​ជំនឿ។ លោក​អភិបាល​អូលីវីយ៉េ បន្ត​ថា យើងជាគ្រូអប់រំជំនឿ ជាទូតរបស់ព្រះគ្រីស្ត ជាសាក្សីនៃបទពិសោធអំពីជំនឿ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យបងប្អូនដែលធ្វើដំណើរជាមួយយើងស្គាល់ព្រះយេស៊ូ។ ជាគ្រូអប់រំជំនឿ គឺបង្រៀនសេចក្ដីពិត ដូច្នេះយើងចូលក្នុងការអប់រំក្នុងផ្លូវជីវិត ដោយមានជំនឿ និង​ការអប់រំយកចិត្តទុកដាក់លើ​កិច្ចការមេត្តាករុណា។ ​ព្រះសហគមន៍​​ជាស្ថាប័ន​ចាស់​ជាង​គេ​ក្នុង​ពិភពលោក ព្រោះ​ជាព្រះ​សហគមន៍​​របស់​ព្រះជាម្ចាស់​ និងជាគ្រួសារ​ ដើរ​ជាមួយ​គ្នាដោយ​​ណែនាំ​បងប្អូនឱ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​តាម​រយៈ​ជំនឿ។​ នេះ​ជា​ការ​បញ្ជាក់​របស់​​លោកអភិបាល​អូលីវីយ៉េ។ នៅក្នុង​សិក្ខាសាលានេះ​ ​លោក​អភិបាលបាន​រំលឹក​អំពី​ប្រវត្តិសាស្ត្រ​របស់​ព្រះសហគមន៍​សកល​ និង​ប្រទេស​កម្ពុជាដែរ ដែល​មាន​ទាំង​ប្រពៃណី​ វប្បធម៌ និង​ជំនឿ​រួម​ជាមួយ​គ្នា។ ហើយ​ព្រះសហគមន៍​បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ …

គ្រូអប់រំ​ជំនឿ​សិក្សា​អំពី​ព្រះសហគមន៍​និង​របៀប​អប់រំជំនឿ Read More »

Subscribe to our newsletter

Don't miss new updates on your email