Day: September 29, 2022

​​គ្រីស្ត​បរិស័ទចាំបាច់​ធ្វើកិច្ចការមេត្តាករុណា​និង​អធិដ្ឋាន​សម្រាប់អ្នក​ស្លាប់

បុណ្យភ្ជុំជាពេលវេលាដែល នឹកឃើញដល់មរណបុគ្គលទាំងឡាយតាមរបៀបប្រពៃណីនៅប្រទេសកម្ពុជា ហើយ​សម្រាប់ព្រះសហគមន៍កាតូលិក យើងគោរពដល់វិញ្ញាណក្ខន្ធ និងនឹកដល់ជីវិតរបស់យើងដែលបានស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗ។ នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ នា​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២។​ លោក​អភិបាល​មាន​ប្រសាសន៍ទៀត​ថា យើងអធិដ្ឋានសម្រាប់បងប្អូនដែលស្លាប់ ដើម្បីឱ្យគេជម្រះចិត្តគំនិតរបស់គេម្ដងទៀតរហូតដល់អាចមើលឃើញព្រះជាម្ចាស់ផ្ទាល់ភ្នែក។​ លោក​បន្ថែមថា នៅពេលនេះ យើង​ក៏​​អធិដ្ឋាន​សូមព្រះអង្គថែរក្សាបងប្អូនរបស់យើងដែលទទួលមរណភាព និងលើកលែងទោសឲ្យ​ពួកគាត់។ លោក​អភិបាល​រំឭក​គ្រីស្ត​បរិស័ទ​ទាំងអស់ឱ្យ​ត្រៀម​ខ្លួនជានិច្ច ព្រោះជីវិតមិនទៀងទាត់ អាច​មាន​ជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ ដោយ​មិន​ដឹង​ជាមុន។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ ពេល​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​យកចិត្តទុកដាក់សួរសុខទុក្ខអ្នកជំងឺ អ្នកជាប់ឃុំឃាំង ផ្ដល់​ម្ហូបដល់អ្នកស្រេកឃ្លាន និងឱ្យអាវទៅមនុស្សខ្លួនទទេ និង​រៀបចំបុណ្យសពត្រឹមត្រូវសម្រាប់អ្នកស្លាប់ ទាំងនេះ​ជគឺជា​កិច្ចការទាំង៧នៃធម៌មេត្តា​ករុណាដែលគ្រីស្ត​បរិស័ទ​ត្រូវតែធ្វើ។ លោក​អភិបាល​អូលីវីយ៉េ ដាស់​តឿន​គ្រីស្ត​បរិស័ទ​ឱ្យ “យកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗពេញមួយជីវិត” ដោយ​ស្រលាញ់និងគោរពអ្នកដទៃ ដោយដាក់ខ្លួនជាអ្នកបម្រើជាអ្នកដែលមានសេចក្ដីស្រឡាញ់និងសុខសន្តិភាព។ នៅក្នុងឱកាសនេះដែរ លោកអភិបាលស្នើឱ្យគ្រីស្តបរិស័ទឱ្យចូលព្រះវិហារទៀងទាត់ដើម្បីឱ្យជំនឿកាន់​តែ​មាំមួន។ កម្មវិធីបុណ្យភ្ជុំនេះ ប្រារព្ធឡើងនៅព្រះវិហារសន្តម៉ាទីន ក្នុងភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក លេង ហុង តំណាងគណ:កម្មការនៃព្រះសហគមន៍ត្រែងត្រយឹងនិងកំពង់ស្ពឺ ថ្លែងថា ព្រះសហគមន៍មានអំណរសប្បាយនិងភាពកក់ក្តៅដោយលោក​អភិបាល​បាន​មក​សួរ​សុខ​ទុក្ខ​ក្នុង​​ឱកាសបុណ្យភ្ជុំ ជាឱកាសមួយនឹកដល់ទាំងមនុស្សរស់ និងអ្នកស្លាប់ និងទូលសូមព្រះជាម្ចាស់ប្រោសវិញ្ញាណក្ខន្ធរបស់​ពួកគាត់ឱ្យបានរួមរស់ជាមួយព្រះជាម្ចាស់ និង​ជា​ពេល​​ចួបជុំគ្នាដើម្បីធ្វើកិច្ចការធម៌មេត្តាករុណាដល់អ្នកជុំវិញខ្លួន។ ព្រះសហគមន៍​ត្រែង​ត្រយឹង …

​​គ្រីស្ត​បរិស័ទចាំបាច់​ធ្វើកិច្ចការមេត្តាករុណា​និង​អធិដ្ឋាន​សម្រាប់អ្នក​ស្លាប់ Read More »

បុណ្យភ្ជុំ​រំលឹកដល់​មរណបុគ្គលតាមប្រពៃណីខ្មែរ

គ្រីស្ត​បរិស័ទ​និង​ពុទ្ធ​បរិស័ទ បាន​នាំ​យក​ម្ហូប​អាហារ​មក​ព្រះវិហារ​សន្ត​យ៉ូសែប​ជុំ​គិរី ដើម្បី​​រៀបចំ​ពិធី​បុណ្យ​រំលឹក​ដល់​មរណបុគ្គល​  ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ជាតិ​ខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោម​អធិបតីភាព​លោកបូជាចារ្យ ជីអូ​​​វ៉ាន់នី ទូនេឡូ​ និងលោកបូជាចារ្យ ផ្រុមផុង ស៊ីហារ៉ាត់ (ប៊ឺត) រួមជាមួយ​បងប្អូន​គ្រីស្តបរិស័ទ​និងពុទ្ធបរិស័ទ​ចូលរួមយ៉ាងច្រើនកុះករ កាលពី​ថ្ងៃអាទិត្យ​​ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លង​ទៅ​នេះ ។ លោកបូជាចារ្យ ជីអូវ៉ាន់នី មានប្រសាសន៍នៅក្នុងធម្មទេសនាថា​ ពិធី​បុណ្យ​​ភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរ ប៉ុន្តែដោយឡែកព្រះសហគមន៍កាតូលិករបស់យើងក៏បានថ្វាយ​អភិបូជា​នៅថ្ងៃនេះ​ ដើម្បីរួមគ្នាអធិដ្ឋានិងរំលឹកដល់វិញ្ញាណក្ខន្ធដែលបានស្លាប់ទៅ ព្រោះ​នៅ​ក្នុង​ព្រះសហគមន៍កាតូលិក​ក៏​មាន​ពិធី​បុណ្យ​មួយ​ដែល​ហៅ​ថា បុណ្យ​រំលឹក​ដល់​មរណបុគ្គល​ផងដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧០ បុរីវ៉ាទីកង់​បាន​អនុញ្ញាត​ឲ្យ​ព្រះសហគមន៍​កាតូលិក​ប្រារព្ធ​ពិធីបុណ្យ​មរណបុគ្គល​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ ព្រោះ​បុណ្យនេះ​មាន​អត្ថន័យ​ដូច​គ្នា​នឹង​ពិធីបុណ្យ​របស់​ព្រះសហគមន៍។ នេះ​បើ​យោង​តាម​សៀវភៅ​កត់​ត្រា​The Rice Paddy​របស់​លោក​បូជាចារ្យ​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍។​ លោក​បូជាចារ្យ​ជីអូវ៉ាន់នី បន្ថែម​ថា ការធ្វើបុណ្យមិន​សំដៅ​​ទៅ​លើ​សាសនាណាទេ មិនថាសាសនាគ្រីស្ត ឬ​ពុទ្ធសាសនា​នោះទេ​ អោយតែយើងមានចិត្តចង់ធ្វើនិ​ងថ្វាយ​កិច្ចការ​ទាំងនោះ​ទៅ​ព្រះជាម្ចាស់។ ពាក់អាវសជាមួយនិងខោពណ៌ទឹកប៊ិច ដៃកាន់ចានស្រាក់ មានអាយុ ២៧ឆ្នាំជាពុទ្ធបរិស័ទ លោក ឡុង ចាន់ដារ៉ា មកចូលរួមថ្វាយអភិបូជាជាមួយបងប្អូនគ្រីស្តបរិស័ទ បាននិយាយថា​ ទោះបីជាលោក​​មិន​មែន​​​ជា​​គ្រីស្តបរិស័ទ ប៉ុន្តែលោក​ជឿ​ថា​ការ​ធ្វើ​បុណ្យ​គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្តនិងសទ្ធា ហើយ​កុសលនេះ នឹង​ទៅ​ដល់​អ្នកស្លាប់​ដូចគ្នា។ ក្នុង​ពិធី​នេះ លោក​ដារ៉ា​បាន​យក​​បាយសម្លមកចូលរួមជាមួយគ្រីស្ត​បរិស័ទ …

បុណ្យភ្ជុំ​រំលឹកដល់​មរណបុគ្គលតាមប្រពៃណីខ្មែរ Read More »

Subscribe to our newsletter

Don't miss new updates on your email