លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់បេសកកម្មនៅកម្ពុជា
កាលពីពេលថ្មីៗនេះ លោកបូជាចារ្យដាមីញ៉ាំង ហ្វារនឺបានទទួលមុខងារថ្មីមួយជាទីប្រឹក្សាក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP) ហើយត្រូវវិលត្រឡប់ទៅប្រទេសបារាំងវិញ។ ការរស់នៅក្នុងប្រទេសកម្ពុជាជាង១១ឆ្នាំ បានបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនសម្រាប់រូបលោកផ្ទាល់ ដោយដំបូងឡើយគឺរៀនភាសាខ្មែរ ហើយរៀនស្គាល់ជីវិតរបស់ព្រះសហគមន៍និងប្រជាជនខ្មែរ ទាំងវប្បធម៌ និងប្រពៃណី។ អង្គុយនៅមុខរូងភ្នំព្រះនាងម៉ារី នៃព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងទីក្រុងភ្នំពេញ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ អ្នកទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ក្នុងភូមិភាគភ្នំពេញមានប្រសាសន៍ថា «ខ្ញុំបានព្យាយាមបំពេញបេសកម្មជាច្រើន តាំងពីពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា។ បេសកម្មទី១ គឺខ្ញុំរៀនភាសាខ្មែររយៈពេល៣ឆ្នាំព្រមទាំងរៀនស្គាល់ចិត្តមនុស្ស ដោយយកចិត្តទុកដាក់ បើកចិត្ត បើកភ្នែក បើកត្រចៀក ជ្រាបនូវវប្បធម៌ខ្មែរ ព្យាយាមជា្របស្ថានភាពនៅស្រុកខ្មែរនិងស្ថានភាពព្រះសហគមន៍ក្នុងតំបន់។» និយាយបណ្តើរសើចបណ្តើរ លោកបូជាចារ្យដាមីញ៉ាំង ប្រៀបធៀបថា ក្នុងពេលដែលលោកថ្វាយខ្លួនទៅព្រះជាម្ចាស់ លោកបានចាត់ទុក «ព្រះសហគមន៍ជាប្រពន្ធរបស់ខ្ញុំ ដូច្នេះដំបូងឡើយត្រូវរៀនស្គាល់ចិត្តប្រពន្ធ និងម៉្យាងទៀតឲ្យប្រពន្ធស្គាល់ចិត្តខ្ញុំដែរ»។ ក្រោយការតែងតាំងជាបូជាចារ្យកាតូលិកបានបីខែ ក្នុងក្រុមគ្រួសារសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP) ក្នុងខែកញ្ញា ឆ្នាំ២០១១ លោកត្រូវបានចាត់ឲ្យមកប្រទេសកម្ពុជាដើម្បីបំពេញបេសកកម្ម។ ព្រះសហគមន៍កាតូលិកនៅកម្ពុជា បានកកើតឡើងក្នុងឆ្នាំ១៥៥៥ ប៉ុន្តែដោយសារតែសង្គ្រាម ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត អ្វីៗត្រូវចាប់ផ្តើមឡើងវិញ។ លោកដាមីញ៉ាំង បានមានប្រសាសន៍ទៀតថា ព្រះសហគមន៍នៅប្រទេសកម្ពុជាចាស់ហើយ ប៉ុន្តែនៅតែក្មេង នេះដោយសារតែប្រវត្តិសាស្ត្រនៃទុក្ខលំបាក។ លោកបន្ថែមថា ពេលនេះ …
លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់បេសកកម្មនៅកម្ពុជា Read More »