ការអប់រំជំនឿត្រូវចូលឲ្យជ្រៅក្នុងបរិស្ថានរបស់ព្រះជាម្ចាស់
នៅក្នុងជំនួបគ្រូអប់រំជំនឿជាង៤០នាក់ នៅព្រះវិហារសន្តហ្រ្វង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉ ជ្មីតហស្លេបានណែនាំ និងស្នើឱ្យគ្រូអប់រំជំនឿទាំងអស់ រួមជាមួយក្រុមលោកបូជាចារ្យ បព្វជិត បព្វជិតា ធ្វើយ៉ាងណាជួយណែនាំឱ្យអ្នកឈ្វេងយល់ចូលនៅក្នុងបរិស្ថានព្រះជាម្ចាស់។ លោកអភិបាលមានប្រសាសន៍នាព្រឹកថ្ងៃទី១៤ ខែតុលាថា «គ្រូអប់រំជំនឿត្រូវបង្កើតបរិស្ថានឱ្យក្មេងៗ ចូលទៅក្នុងបរិស្ថានព្រះជាម្ចាស់ គឺជាបរិស្ថានរបស់ព្រះសហគមន៍ ចូលទៅក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់»។ លោកបញ្ជាក់ថា បរិស្ថានព្រះជាម្ចាស់ គឺចូលរួមគ្រប់សកម្មភាពរបស់ព្រះសហគមន៍ ទាំងការអធិដ្ឋាន អភិបូជា និងសកម្មភាពនានារបស់ព្រះសហគមន៍ ដើម្បីមានទំនាក់ទំនងជាមួយគ្រីស្តបរិស័ទដទៃទៀតនិងព្រះជាម្ចាស់។ ក្នុងនាមជាគ្រូអប់រំជំនឿម្នាក់ «យើងត្រូវរៀបចំគម្រោងធ្វើយ៉ាងណាដើម្បីឱ្យក្មេងៗស្គាល់ព្រះជាម្ចាស់»។ នេះជាការលើកឡើងរបស់កញ្ញា វណ្ណី ឆៃអេង អាយុ២៦ឆ្នាំ ជាគ្រូអប់រំជំនឿមកពីព្រះសហគមន៍ទួលក្រសាំង ក្នុងមណ្ឌលសកម្មភាពបាសាក់។ ឆៃអេងបញ្ជាក់ថា ការបង្រៀនគឺត្រូវបង្កើតបរិយាកាសឱ្យពួកគេសប្បាយរីករាយ ចេះរួបរួមគ្នា និងចូលរួមជាមួយគ្នារាល់សកម្មភាពព្រះសហគមន៍ ដើម្បីឱ្យគេយល់ ឱ្យគេស្គាល់និងស្រឡាញ់ព្រះជាម្ចាស់ និងបង្កើតជាសំណួរនិងល្បែងផ្សេងៗ ដើម្បីឱ្យពួកគេចាប់អារម្មណ៍។ កញ្ញា វង្ស បុប្ផា អាយុ២៣ ជាអ្នកណែនាំជំនឿម្នាក់ទៀត នៅព្រះវិហារសន្តហ្រ្វង់ស្វ័រសាវីយ៉េ(ចំប៉ា)នៃមណ្ឌលសកម្មភាពមេគង្គ និយាយថា អ្នកណែនាំជំនឿត្រូវធ្វើជាគំរូដល់អ្នកឈ្វេងយល់។ កញ្ញាបុប្ផាបញ្ជាក់ថា សកម្មភាពរស់នៅប្រចាំថ្ងៃដែលគ្រូអប់រំជំនឿធ្វើ គឺត្រូវប្រកបដោយសេចក្ដីស្រឡាញ់ និងអំណរសប្បាយ ដែលជាសញ្ញាសម្គាល់របស់ព្រះជាម្ចាស់។ …
ការអប់រំជំនឿត្រូវចូលឲ្យជ្រៅក្នុងបរិស្ថានរបស់ព្រះជាម្ចាស់ Read More »