គ្រូអប់រំជំនឿជា​តួនាទីសំខាន់​ក្នុងព្រះសហគមន៍

លោកគ្រូអ្នកគ្រូដែលជាអ្នកណែនាំអប់រំជំនឿទាំងបីភូមិភាគចំនួន​១៤០​នាក់ ចូលរួម​សិក្ខាសាលា​អប់រំ​ជំនឿ​​​នៅ​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី រយៈពេល២ថ្ងៃ កាលពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២​​ ក្រោមប្រធាន​បទ៖ «សូមអញ្ជើញ​មក អ្នកនឹងបានឃើញ» ដើម្បីទទួលបានបទពិសោធ​បន្ថែម​ទៅលើ​គន្លឹះនិង​គរុកោសល្យ​ថ្មី​នៅក្នុងការបញ្ជូនជំនឿបន្តដល់បងប្អូនដែលកំពុងឈ្វេងយល់​ពី​ព្រះជាម្ចាស់។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​មានប្រសាសន៍​ថា​​ គ្រូអប់រំជំនឿណែនាំអ្នកឈ្វេងយល់ឲ្យស្គាល់ព្រះជាម្ចាស់ ស្គាល់ពីព្រះសហគមន៍ ស្គាល់អំពី​លទ្ធិ​ព្រះសហគមន៍។ លោកបន្តថា អ្នកឈ្វេងយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចង់ចូល​យ៉ាងជ្រៅ​ទៅក្នុង​ព្រះបន្ទូល ​​​​ ក្នុងជីវិតនៃព្រះសហគមន៍ និងក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់ ។​​ លោកអភិបាលបន្ថែមថា «ដូច្នេះពិតមែនគ្រូ​អប់រំ​ជំនឿត្រូវមានបេសកកម្មមួយយ៉ាងពិសេសបំផុត​នៅក្នុង​ព្រះសហគមន៍ ដើម្បីបន្តជំនឿដែលបាន​ទទួល​ពី​ក្រុម​គ្រីស្តទូត ពីព្រះសហគមន៍ផ្ទាល់ ឲ្យចូលទៅ​ក្នុង​ជីវិត​​​​ នៅក្នុងដួងចិត្ត នៅក្នុងវិញ្ញាណរបស់​អ្នក​ដែលកំពុងស្វែងរក»។ ជាមួយ​គ្នា​នេះ​ដែរ​ លោក​បូជាចារ្យទទួល​បន្ទុក​អប់រំ​ជំនឿអន្តរ​ភូមិភាគ​ ហ្វ្រង់ស្វ័រ ហ្សេមេដាល មាន​ប្រសាសន៍​ថា ជារៀង​រាល់​ឆ្នាំ​សន្ត​អ៊ីរេណេ តែង​តែ​ធ្វើ​សិក្ខាសាលា​សម្រាប់​គ្រូ​អប់​រំជំនឿ​អន្តរ​ភូមិភាគ ដើម្បី​ជួយ​ណែនាំ​លើក​ទឹក​ចិត្ត​អ្នក​អប់​រំ​ជំនឿ​ឱ្យ​បន្ត​មុខងារ​របស់​ពួកគាត់​​ដោយ​ជួយ​បញ្ចូល​ចំណេះ​ដឹង​ខ្លះៗអំពី​​គរុកោសល្យ​។ លោក​ថា​អ្នក​ណែនាំ​ជំនឿ​មាន​សារៈសំខាន់ ព្រោះ​​មាន​តួនាទី​សំខាន់​ដើម្បី​ជួយ​អ្នក​ស្វែងរក​ព្រះ​ជាម្ចាស់​ឱ្យ​​ស្រឡាញ់​​ព្រះអង្គ​ ឱ្យ​ស្គាល់​ខ្លួនឯង​ជាបុត្រ​ធីតា​របស់​ព្រះជាម្ចាស់។ លោក​បន្ថែមថា ដើម្បី​ក្លាយ​ជាគ្រូ​អប់រំជំនឿ យើង​ត្រូវ​មាន​ជំនឿ​ មាន​បទ​ពិសោធ​អំពី​ព្រះជាម្ចាស់ដែល​មាន​វត្ត​មាន​​​គង់​នៅ​ជាមួយ​យើង​ ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ព្រះសហគមន៍​ ត្រូវ​មាន​ចំណេះដឹងសមរម្យ​ដើម្បី​ជួយ​ណែនាំគេ។ មានន័យ​ថា​ត្រូវ​មាន​ជំនឿ ចំណេះដឹង​ចេះ​ប្រើ​ប្រាស់​សៀវ​ភៅ​អប់រំជំនឿ​ និង​ប្រព្រឹត្ត​​កិច្ចការ​ជាគំរូ​។ នៅក្នុងកម្មវិធីសិក្ខាសាលារយៈពេល២ថ្ងៃនេះ​អ្នកគ្រូ កាំង …

គ្រូអប់រំជំនឿជា​តួនាទីសំខាន់​ក្នុងព្រះសហគមន៍ Read More »