ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ

ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ​បាន​ចែក​ទាន​និង​អញ្ជើញ​អ្នកក្រីក្រចំនួន​២០០គ្រួសារ​ពិសារ​អាហារ​ជុំ​គ្នា។​ «ខ្ញុំពិតជារំភើបខ្លាំង មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះខ្ញុំជាគ្រួសារដែលមានជីវភាពលំបាក។ ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់ចំពោះព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ។» នេះ​សម្តី​របស់​​អ្នកស្រី​ សាម សុខា អាយុ៤២ឆ្នាំ ដែល​បាន​រៀបរាប់ទាំងទឹកភ្នែក ក្នុងកម្មវិធី​ផ្តល់​ទាន​របស់​ព្រះសហគមន៍​កាតូលិក​ជូន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​ពេល​បុណ្យព្រះយេស៊ូ​ប្រសូត​ក្នុង​ឆ្នាំនេះ។ អ្នកស្រី​សុខា បន្ថែមថា «ថ្ងៃនេះខ្ញុំបានមកចូលរួមហូបអាហារដ៏ឆ្ងាញ់ ដូចអាហារនៅរោងការដែលរូបខ្ញុំរួមទាំងបងប្អូនទាំងអស់មិនមានលទ្ធភាពអាចហូបបាន។»​ អ្នកស្រី​សុខា​ ជា​អ្នកទទួល​អំណោយ​ម្នាក់​ក្នុង​ចំណោម​២០០គ្រួសារ​ដែល​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​ ស្ថិត​ក្នុងរាជធានីភ្នំពេញ​បាន​ចែក​ទានក្នុង​ឱកាស​បុណ្យព្រះយេស៊ូប្រសូត ​កាលពី​ថ្ងៃទី​១១ខែធ្នូ កន្លងទៅ​ ដោយ​មាន​ទាំង​អាហារ​ជប់លៀង​មួយពេល​ផងដែរ​។ អ្នកស្រី​ ព្រុំ សុខនី មានអាយុ ៤៥ឆ្នាំ​ជាអ្នកផ្ទុកមេរោគអេដស៍ រស់នៅ​សង្កាត់​បឹងទំពុនក្នុង​រាជធានីភ្នំពេញ​បាននិយាយ​ថា គាត់​សូម​អរគុណ​ដល់​ព្រះសហគមន៍​ដែលបាន​យកចិត្តទុកដាក់​ដល់​អ្នក​ខ្វះខាត​ដូចជា​រូប​គាត់។   «ផ្ដល់ឱកាសអោយអ្នកក្រីក្រដូចខ្ញុំបានហូបអាហារដូចគេរៀបការជាលើកទី២នេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយក៏សូមអរគុណដល់ព្រះសហគមន៍ធំៗដែលតែងតែជួយ​ដល់​រូបខ្ញុំនិងគ្រួសារក្រីក្រទាំងអស់ជារៀងរាល់ខែ។» អ្នកស្រី​សុខនី​ បាន​បន្ថែម​។ អ្នកស្រី​សុខនី ស្ថិត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ចំនួន​២៥​គ្រួសារ​ ដែល​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​​ជារៀង​រាល់​ខែពីព្រះសហគមន៍​​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​របស់​ពួកគាត់។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ស្រីងួន ផល្លា​គណៈកម្មការសង្គហៈនៃព្រះវិ​ហារព្រះកុមារយេស៊ូ​បឹងទំពុន ក្នុង​អំឡុង​ពេល​រៀបចំ​កម្មវិធី​។ អ្នក​ចូលរួម​ទទួល​អំណោយ​ទាំង២០០គ្រួសារ​ មកពី​ស្ទឹងមានជ័យ ចាក់អង្រែក្រោម បឹងត្របែកនិងបឹងទំពុន ដែល​ភាគច្រើន​ពួកគាត់​ជា​អ្នក​មាន​ជីវភាព​ខ្វះខាត មាន​ជំងឺ​ប្រចាំ​កាយ និង​ជា​អ្នក​រើស​អេតចាយ។ តាម​ប្រសាសន៍​របស់​ ​ អ្នកស្រី ងួន …

ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ Read More »