Day: January 3, 2023
ព្រះសហគមន៍ភូមិភាគភ្នំពេញគោរពវិញ្ញាណក្ខន្ធអតីតសម្តេចប៉ាប
ក្នុងពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសម្តេចប៉ាបបេណេឌិកទី១៦ និងបុណ្យគោរពព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា យប់នេះឱ្យយើងស្តាប់ម្តងទៀតអំពីការអប់រំរបស់សម្តេចប៉ាប បេណេឌិកតូ ទី១៦ ដែលបានជម្រុញយើង ដើម្បីឱ្យយើងបន្តបេសកកម្មរបស់ព្រះជាម្ចាស់។ ថ្លែងក្នុងធម្មទេសនា នៅព្រះវិហារក្សត្រីនៃសន្តិភាពអរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដែលមានអង្គទូតពីប្រទេសអាល្លឺម៉ង់និងបារាំង រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាចូលរួម និងគ្រីស្តបរិស័ទចាស់ក្មេងយ៉ាងច្រើនកុះករផង លោកអភិបាលបានលើកឡើងថា ក្នុងកិច្ចជំរុញនោះ មាន៥ចំណុចសំខាន់ៗ ដែលអតីតសម្តេចប៉ាបបានផ្តល់ជាទិសដៅសម្រាប់គ្រីស្តបរិស័ទរស់នៅក្នុងសង្គមនិងមានជំនឿរឹងមាំ។ «ទី១ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ទី២ជំនឿបំភ្លឺជីវិតរបស់យើង ទី៣សេចក្តីពិតជាផ្លូវនៃជីវិតរបស់យើង ទី៤ មានតែព្រះយេស៊ូគ្រីស្តដែលអាចសង្រ្គោះយើង និងទី៥ អំណាចនៃសេចក្តីស្រឡាញ់អាចឈ្នះអំពើអាក្រក់និងអំពើឃោរឃៅនៅក្នុងពិភពលោក»។ លោកអភិបាលអូលីវីយ៉េសង្កត់ធ្ងន់ថា «ពិតមែន យើងមិនអាចសង្ខេបទាំងគំនិត ទាំងជីវិត ទាំងស្នាដៃរបស់សម្តេចប៉ាប បេណេឌិកតូទី១៦ ដោយពាក្យខ្លីៗបានទេ។ ប៉ុន្តែ ខ្ញុំគិតថាយប់នេះ ឱ្យយើងស្តាប់អត្ថន័យនៃជីវិតរបស់សម្តេចប៉ាបគឺ “ប្រសិនបើយើងចង់ឱ្យពិភពលោករបស់យើងមានជីវិតសាជាថ្មី ប្រសិនបើយើងចង់ឱ្យពិភពលោករបស់យើងទទួលការសង្រ្គោះដ៏ពិតប្រាកដ មានផ្លូវតែមួយ គឺឱ្យយើងរកឃើញព្រះជាម្ចាស់សាជាថ្មី”។» ប្រសិនបើ យើងចេះទទួលស្វាគមន៍វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តយើង ប្រសិនបើយើងចេះចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គដល់បងប្អូនឯទៀតៗ នោះយើងអាចដើរតាមផ្លូវនៃសុភមង្គលដ៏ពិតប្រាកដបាន។ លោកអភិបាលបញ្ជាក់។ អតីតសម្តេចប៉ាបបេណេឌិកទី១៦ បានសុគតកាលពីថ្ងៃទី៣១ ខែធ្នូថ្មីៗនេះ នៅនិវេសនដ្ឋានរបស់ទ្រង់នាបុរីវ៉ាទីកង់។ លោកអភិបាលបន្ថែមថា រូបលោកផ្ទាល់បានទទួលអំណោយមួយយ៉ាងពិសេសពីសម្តេចប៉ាបអង្គនេះ …
ព្រះសហគមន៍ភូមិភាគភ្នំពេញគោរពវិញ្ញាណក្ខន្ធអតីតសម្តេចប៉ាប Read More »
ឱព្រះអម្ចាស់យេស៊ូគ្រីស្តអើយ! ខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងណាស់
អភិបូជាគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់ និងគោរពវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប បេណេឌិកតូ ទី១៦ នៅព្រះសហគមន៍ក្សត្រីនៃសន្តិភាព អរិយក្សត្រ ភ្នំពេញខាងជើង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាពេលវេលាមួយដែលយើងត្រូវការស្តាប់សំលេងរបស់សម្តេចប៉ាប បេណេឌិកតូ ទី១៦ ដែលបានជូនដល់ព្រះសហគមន៍នៅប្រទេសកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០១៣ នៅក្នុងសារវីដេអូ ដែលព្រះអង្គបានផ្ញើដល់យើង។ នៅចុងបញ្ចប់នៃសារវីដេអូ សម្តេចប៉ាបទ្រង់មានព្រះបន្ទូលថា “សូមព្រះនាងម៉ារី ដែលជាព្រះមហាក្សត្រីនៃទន្លេមេគង្គ នៅក្នុងកាយវិការដ៏សុភាពរាបសារនិងភក្តីភាពចំពោះព្រះជាម្ចាស់ បំភ្លឺជីវិតរបស់យើងនៅក្នុងឆ្នាំនៃជំនឿ”។ ពិតមែន ថ្ងៃនេះយើងជួបជុំគ្នាដើម្បីអរព្រះគុណព្រះជាម្ចាស់ សម្រាប់ជីវិតដែលមានផ្លែយ៉ាងច្រើនរបស់សម្តេចប៉ាបដ៏ជាទីគោរពស្រឡាញ់របស់យើង គឺសម្តេចប៉ាប បេណេឌិកតូ ទី១៦។ ជាពេលវេលាសម្រាប់យើង ដែលជាព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ដើម្បីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប នៅក្នុងព្រះរាជនៃព្រះពន្លឺរបស់ព្រះជាម្ចាស់។ សម្តេចប៉ាប បេណេឌិកតូ ទី១៦ បានសោយទិវង្គតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គឺមួយថ្ងៃមុនព្រះសហគមន៍គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់។ តាមពិត ព្រះនាងម៉ារីបានទៅជាគំរូរបស់លោកឪពុក យ៉ូសែប អាឡូស៊ីស រ៉ាតហ្ស៊ីង័រ (Joseph Aloisius Ratzinger) ដែលជាទស្សនៈទូត ដែលជាបូជាចារ្យ ដែលជាលោកអភិបាល …
ឱព្រះអម្ចាស់យេស៊ូគ្រីស្តអើយ! ខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងណាស់ Read More »