រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ

អភិបូជា​សម្រាប់​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ប្រកាស​ពាក្យ​សច្ចា​ប្រចាំ​ឆ្នាំ នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ស្អាង ទន្លេ​បាសាក់ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ក៏​ដូច​ជា​នៅ​ក្នុង​អត្ថបទ​ទី​១​និង​អត្ថបទ​ទី​២ គឺ​ពិត​ជា​ស៊ី​ជម្រៅ​សម្រាប់​ក្រុម​បេះដូង​ព្រះយេស៊ូ​ដែល​ត្រៀម​ដើម្បី​ប្រកាស​ពាក្យ​សច្ចា​សាជាថ្មី។ ពាក្យ​សច្ចា មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះជាម្ចាស់​និង​ព្រះសហគមន៍ មាន​ចិត្ត​អធិដ្ឋាន មាន​ចិត្ត​បម្រើ​អ្នក​ក្រីក្រ​យ៉ាង​ពិសេស នេះ​ជា​អ្វី​ដែល​បន្តិច​ទៀត​បង​ប្អូន​នឹង​ប្រកាស។ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ យើង​បាន​ស្តាប់​ថា “ប្រសិន​បើ​កូន​មាន​បំណង​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះអម្ចាស់ នោះ​កូន​មុខ​ជា​ប្រតិបត្តិ​តាម​បាន កូន​អាច​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​បាន​តាម​ការ​សម្រេច​ចិត្ត​របស់​កូន ព្រះអង្គ​ដាក់​ទឹក​និង​ភ្លើង​នៅ​មុខ​កូន កូន​អាច​លូក​ដៃ​ជ្រើស​រើស​យក​មួយ​ណា​ក៏​បាន តាម​ចិត្ត​កូន​ប្រាថ្នា”។ អំបាញ់​មិញ នៅ​ពេល​យើង​ស្តាប់​របាយ​ការណ៍​ពី​មុន​យើង​មាន​សមាជិក​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ចំនួន​៤០០​នាក់ ប៉ុន្តែ​សព្វ​ថ្ងៃ​នៅ​សល់​តែ​២៤១​នាក់ មាន​ន័យ​ថា​យើង​បាន​សម្រេច​ចិត្ត​តាម​ប្រាថ្នា​ចង់​បាន។ ដូច​ព្រះជាម្ចាស់​បាន​បំភ្លឺ​យើង​នៅ​ក្នុង​អត្ថបទ​ទី​១ ជីវិត​របស់​យើង​មាន​សេរីភាព ដើម្បី​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​ដែល​យើង​ចង់​បាន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ក្នុង​អភិបូជា​ប្រចាំ​ថ្ងៃ អំពី​កំណើត​ពិភព​លោក។ កំពូល​នៃ​កំណើត​ពិភព​លោក​គឺ ព្រះជាម្ចាស់​បាន​បង្កើត​បុរស​និង​ស្ត្រី នៅ​ពេល​នោះ​ព្រះជាម្ចាស់​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួន​អេដេន។ នៅ​ក្នុង​សួន​អេដេន​មាន​ដើម​ឈើ​២​ប្រភេទ មាន​ដើម​ឈើ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ដឹង​អំពី​អ្វី​ដែល​អាក្រក់​និង​អំពី​អ្វី​ដែល​ល្អ និង​មាន​ដើម​ឈើ​មួយ​ទៀត​ដែល​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ព្រះជាម្ចាស់​បាន​ហាម​អាដាំ​និង​អេវ៉ា មិន​ឱ្យ​បរិភោគ​ផ្លែ​ដែល​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ប៉ុន្តែ ដោយសារ​អេវ៉ា​បាន​ចាញ់​ការ​ល្បួង និង​អាដាំ​បាន​ធ្វើ​តាម ដូច្នេះ​ទាំង​ពីរ​នាក់​បាន​បរិភោគ​ផ្លែ​ឈើ​ហ្នឹង។ តើ​បង​ប្អូន​ដឹង​ថា មូល​ហេតុ​អ្វី​ព្រះជាម្ចាស់​បាន​ហាម​បរិភោគ​ផ្លែ​ឈើ​ដឹង​ខុស​ដឹង​ត្រូវ​នេះ​ឬ​ទេ? គឺ​ដោយសារ​ព្រះជាម្ចាស់​ស្គាល់​ចិត្ត​មនុស្ស ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះអង្គ​ដឹង​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​។ ប្រសិន​បើ​យើង​មាន​សេរីភាព​ដើម្បី​ជ្រើស​រើស​ផ្លូវ​ល្អ និង​ផ្លូវ​មិន​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ …

រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ Read More »