Day: March 8, 2023

បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី

ក្នុងឆ្នាំ​២០២៣​នេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា​នឹង​ត្រៀម​រៀបចំ​ពិធី​ជម្រុជទឹកដល់​បេក្ខជន​សរុប​ចំនួន​២៣៦នាក់​ដែលរស់នៅក្នុង​​​តំបន់​ផ្សេងក្នុងប្រទេស​កម្ពុជា​នាឱកាស​បុណ្យ​ព្រះយេស៊ូ​មាន​​​ព្រះជន្ម​រស់ឡើងវិញ​ដ៏រុងរឿង​ខាង​មុខនេះ។ កាលពីថ្ងៃទី២៦ ខែ​កុម្ភៈនេះ​ លោកអភិបាល​ទាំងបីភូមិភាគ​របស់​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា​​ធ្វើពិធីត្រាស់ហៅ​បេក្ខជន​ម្នាក់ៗ​ដើម្បីបង្ហាញខ្លួន​ជា​ផ្លូវការណ៍​ និង​ត្រៀម​ខ្លួន​ទទួល​អគ្គ​សញ្ញា​​​ជ្រមុជ​ទឹក។ នឿន សាមី វ័យ ២១ រស់នៅក្នុងទីក្រុងភ្នំពេញ​កំពុង​សិក្សា​ជំនាញអគ្គិសនីឆ្នាំទី១ និយាយថា «ខ្ញុំស្គាល់​ព្រះសហគមន៍​តាំង​ពី​តូច ដោយនៅផ្ទះ​មានពូម្នាក់ជាគ្រីស្តស័ទ»។ ទង្វើរបស់​ពូ ឃ្លា​គម្ពីរ និង​សកម្មភាព​ព្រះសហគមន៍​ក្នុងតំបន់ បាន​ជំរុញចិត្ត​យុវ័នរូបនេះ ចង់កែប្រែ​ជីវិត​របស់​ខ្លួន។ សាមី​បន្ត​ថា តាមរយៈ​ការ​​មើល​ឃើញ​ព្រះសហគមន៍​ចេះ​រំលែក​សេចក្ដី​ស្រឡាញ់ឱ្យគ្នា ជួយអ្នកក្រីក្រ និងឃ្លាគម្ពីរ​មួយ​ដែល​ដក់ក្នុងចិត្ត​របស់គាត់​គឺ​ «ចូរស្រឡាញ់​អ្នកដទៃ​ឱ្យ​ដូច​ព្រះ​ជាម្ចាស់​​​ស្រឡាញ់​យើង»។ «​ព្រះបន្ទូលនេះបានណែនាំឱ្យ​យើង​ចេះ​ស្រឡាញ់​អ្នកដទៃ​ទាំងអ្នក​ក្រី​ក្រ​និងអ្នកពិការ​ផងដែរ ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ក្លាយជាគ្រីស្ត​បរិស័ទ​។» សាមី បញ្ជាក់។ មិន​សូវ​ខុស​គ្នាពី​សាមី ការមើល​ឃើញ​សកម្មភាព​មនុស្ស​ធម៌​របស់​ព្រះសហមន៍​និង​កិច្ច​សហការគ្នា​គឺ​ជាចំណុច​មួយ​ដែល​ជួយ​ដល់​យុវជន​ជាច្រើន​កែប្រែ​ជំនឿ​។ នឿ សុវណ្ណនី អាយុ​១៦ឆ្នាំរស់នៅ​ខេត្ត​តាកែវ និយាយ​ថា នាង​បាន​ត្រៀម​​ខ្លួន​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹករួច​រាល់​ហើយ។​ យុវតីរូបនេះសម្រេច​ចិត្ត​កែប្រែ​ជីវិត​រស់នៅ​តាម​របៀប​ថ្មី​ចាប់​ពី​ពេលនេះ​ទៅ ដោយនាង​​បន្ថែមថា «​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​ស្រឡាញ់គេ ចែករំលែក និង​មាន​ចិត្ត​អត់ធ្មត់​ដូចគំរូលោក​អភិបាល»។ រំឭកពី​ទម្លាប់​អតីតកាល​សុវណ្ណនីឱ្យដឹងថា «ពីមុន​ខ្ញុំជាមនុស្សខ្ជិល ​មិន​សូវ​ចេះ​ចែករំលែក តែ​ក្រោយ​បានស្គាល់​ព្រះសហគមន៍​៥ឆ្នាំ​កន្លងមក តាមរយៈ​មិត្ត​ភក្តិ ​និង​ការសិក្សានៅ​វិទ្យាល័យ​សន្ត​ហ្វ្រង់​ស្វ័រ​​ដែល​ជា​សាលា​របស់​ព្រះសហគមន៍​កាតូលិក ធ្វើ​ឱ្យ​ខ្ញុំ​បាន​កែប្រែទម្លាប់ទាំងនេះ​»។​ សេស៊ីលីយ៉ា ភឿត ស៊ីថា រស់នៅខេត្ត​បាត់ដំបងនិយាយថា ក្រោយទទួល​ពិធីត្រាស់ហៅនេះ នាង​បានប្តេជ្ញាចិត្ត​នឹងប្រកាសជំនឿរបស់​ខ្លួន​​ដល់អ្នកដទៃ និងជួយដល់អ្នកក្រីក្រ …

បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី Read More »

Subscribe to our newsletter

Don't miss new updates on your email