កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវបានរៀបចំឡើងរយៈពេល៣ ថ្ងៃ នាព្រះសហគមន៍កំពង់សោម
កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវបានរៀបចំឡើងដោយការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ កាលពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ នៅព្រះសហគមន៍កំពង់សោម ក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «នៅគ្រានោះនាងម៉ារីក្រោកឡើងប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា» ដោយមានការចូលរួមរពីលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយនឹងលោកបូជាចារ្យ លោកឧបដ្ឋាក បងប្រុស បងស្រី និងយុវជនជាង ២៦០នាក់។ លោកអភិបាល អូលីវីយ៉េ បានថ្លែងនាឱកាសនោះដោយលោកបានសុំឱ្យបងប្អូននឹកឃើញដល់ព្រះវិញ្ញាណដ៍វិសុទ្ធដែលជាដង្ហើមរបស់ព្រះជាម្ចាស់បានណែនាំឱ្យបងប្អូនបន្តធ្វើដំណើរដោយមានព្រះវិញ្ញាណដ៍វិសុទ្ធដែលជំរុញនឹងមានព្រះវិញ្ញាណដ៍វិសុទ្ធដែលបំភ្លឺឱ្យបងប្អូនមើលឃើញ ប៉ុន្តែមិនមែនគ្រាន់តែឱ្យមើលឃើញនោះទេ តែឱ្យបងប្អូនទៅជាពន្លឺមួយនៅក្នុងពិភពលោក។ លោកបានសង្កត់ធ្ងន់ថា៖ «មុនពេលក្លាយជាពន្លឺត្រូវតែទទួលពន្លឺជាមុនសិន ដោយនៅថ្ងៃនេះយើងទទួលពន្លឺក្នុងព្រះវិញ្ញាណដ៍វិសុទ្ធដើម្បីក្លាយជាយុវជនយុវនារីដែលពោរពេញដោយកម្លាំងក្នុងការបំពេញបេសកកម្មមួយថ្មី ជាអ្នកចម្បាំងដើម្បីការពារពន្លឺនៅក្នុងពិភពលោក ជាអ្នកចម្បាំងដើម្បីបង្ហាញពីសេចក្ដីពិត បង្ហាញពីផ្លូវដែលព្រះជាម្ចាស់បានបំភ្លឺដើម្បីបំភ្លឺដល់បងប្អូនឯទៀតៗ»។ នាឱកាសនោះដែរ លោកអភិបាលក៏បានអំពាវនាវសុំឱ្យបងប្អូននឹកឃើញដល់ជីវិតថា តើធ្វើដូចម្ដេចដើម្បីភា្ជប់ជាមួយព្រះជាម្ចាស់បន្ថែមទៀត នៅក្នុងការអធិដ្ឋានហើយថ្ងៃនេះជាថ្ងៃមានអំណរសប្បាយដោយសារទាំងអស់រួមគ្នា ដែលអាចទៅជាក្រុមទ័ពមួយដ៍ធំជាអ្នកចម្បាំងការពារពន្លឺ។ ជាមួយគ្នានោះដែរ លោក ស៊ាន់ សារឿន អ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញបានថ្លែងឱ្យដឹងដែរថា ការិយាល័យបានរៀបចំកម្មវិធីបូជនីយចរ យុវជនភូមិភាគភ្នំពេញ ជារៀងរាល់ឆ្នាំរហូតមកដល់ពេលនេះអស់រយៈពេល១១លើកហើយ។ លោកបានបន្តថា កម្មវិធីបូជនីយចរ មានគោលបំណងតែមួយ ចង់ឱ្យយុវជនមានឱកាសក្នុងការដើររួមគ្នាជាលក្ខណៈគ្រួសារ ដើម្បីអាចមានពេលវេលារិះគិតពីជីវិត ជំនឿ …
កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវបានរៀបចំឡើងរយៈពេល៣ ថ្ងៃ នាព្រះសហគមន៍កំពង់សោម Read More »