លោកអភិបាលអូលីវីយ៉េ៖ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា អប់រំជំនឿតៗគ្នា និងមានជីវិតយ៉ាងពិតប្រាកដ
លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនឹងលោកបូជាចារ្យ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទដែលមកពីព្រះសហគមន៍នានាប្រមាណ២០០នាក់ បានចូលរួមពិធីប្រសិទ្ធិពរលើសាលប្រជុំ នាសហគមន៍គ្រួសារដ៍វិសុទ្ធនៃមណ្ឌលសកម្មភាពខេត្តតាកែវ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានការថ្វាយអភិបូជាយ៉ាងឱឡារិកដោយផ្ទាល់ និងតាមរយៈអនឡាញដោយការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសបុក និងយូធូប (YouTube)ផងដែរ។ សាលប្រជុំនេះមានទីតាំងស្ថិតនៅក្នុង ភូមិផ្សារតាកោ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានលោកបូជាចារ្យ ឡិឈិប៉ាន ឆាលស៍ ជាបូជាចារ្យទទួលខុសត្រូវ និងលោកបូជាចារ្យ ចន ពេញ ជាបូជាចារ្យជំនួយ។ ថ្លែងក្នុងធម្មទេសនា លោកអភិបាលអូលីវីយ៉េ បានលើកឡើងដោយរំលឹកថា ៖ «កម្មវិធីនៅថ្ងៃនេះជាកម្មវិធីសម្ភោធសាលប្រជុំ ជាកន្លែងមួយដើម្បីជួបជុំគ្នាអធិដ្ឋាន ហើយនៅថ្ងៃអនាគតយើងនឹងសាងសង់ព្រះវិហារមួយយ៉ាងពិតប្រាកដសម្រាប់ព្រះសហគមន៍គ្រួសារដ៍វិសុទ្ធនាខេត្តតាកែវនេះ»។ លោកអភិបាលបានបន្តថា ៖ «ព្រះសហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា ជាព្រះសហគមន៍បម្រើបងប្អូនឯទៀតៗ ជាព្រះសហគមន៍បន្តអប់រំជំនឿតៗគ្នាហើយព្រះសហគមន៍ដែលមានជីវិតយ៉ាងពិតប្រាកដ គឺបងប្អូនទាំងអស់ចូលរួមគ្រប់សកម្មភាពតាមអំណោយទានដែលយើងបានទទួលពីព្រះជាម្ចាស់»។ នាឱកាសនោះដែរ លោកអភិបាលរូបនេះ ក៏បានបញ្ជាក់ផងដែរថា វាជាពេលវេលាពិសេសសម្រាប់ខេត្តតាកែវទាំងមូលដែលព្រះជាម្ចាស់ប្រទានពរដល់សាលដ៍ធំដែលប្រើដើម្បីសូត្រធម៌ ប្រជុំ ទោះមិនទាន់មានព្រះវិហារ ប៉ុន្តែទាំងនេះជាសញ្ញាសម្គាល់នៃព្រះសហគមន៍នៅទីរួមខេត្តមានជីវិតដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១០នៅក្នុងព្រះសហគមន៍គ្រួសារដ៍វិសុទ្ធនេះ។ ជាមួយគ្នានោះ លោកអភិបាល អូលីវីយ៉េ …