គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ
ការិយាល័យអប់រំជំនឿបានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនៃ៤មណ្ឌលសកម្មភាពក្នុងតំបន់ភ្នំពេញ ក្រោមប្រធានបទ«កំណើតធម៌ប្រកាសជំនឿ»ធ្វើឡើងនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ណែនាំដោយ លោកឧបដ្ឋាក វី សំណាង លោក ដួង សាវង់ និងលោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ដែលមានសិក្ខាកាមចូលរួមប្រមាណជា៦៥នាក់។ លោក ដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿភូមិភាគភ្នំពេញមានប្រសាសន៍ថា សិក្ខាសាលាគ្រូអប់រំជំនឿនេះ ធ្វើឡើងក្នុងគោលបំណងឱ្យគ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពទាំង៤យល់ដឹងថែមទៀតអំពីធម៌ប្រកាសជំនឿនិងចាប់អារម្មណ៍អំពីជំនឿរបស់ខ្លួន។ ក្នុងសិក្ខាសាលានេះ លោកសាវង់បានប្រគល់ឯកសារមួយចំនួនដល់គ្រូអប់រំជំនឿ ដើម្បីឲ្យពួកគាត់រំឮកនិងរិះគិត ដើម្បីឲ្យព្រះវិញ្ញាណបំភ្លឺគាត់យល់ពីអត្ថន័យនៃធម៌ប្រកាសជំនឿហើយដោយសារកម្លាំងនៃព្រះវិញ្ញាណយើងសង្ឃឹមព្រះវិញ្ញាណនឹងធ្វើការជាមួយមនុស្សទាំងអស់ឱ្យគេចូលមកទទួលការសង្គ្រោះពីព្រះអង្គ។ សិក្ខាសាលានេះ ជាកម្មវិធីលើកដំបូងសម្រាប់គ្រូអប់រំជំនឿ ដើម្បីរិះគិតអំពីព្រះជាម្ចាស់ដែលជាព្រះបិតា។ លោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី ជាអ្នកគ្រប់គ្រងមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ថា ធម៌ប្រកាសជំនឿ ជាធម៌អត្តសញ្ញាណគ្រីស្តបរិស័ទ ហើយធម៌នេះជួយឱ្យយើងយល់ឬបញ្ជាក់ថែម អំពីអ្វីដែលយើងជឿទៅលើព្រះជាម្ចាស់។ លោកឧបដ្ឋាក វី សំណាង ឲ្យដឹងថា ប្រសិនបើគ្រីស្តបរិស័ទមិនស្គាល់ មិនចេះ ឬមិនចាំធម៌ប្រកាសជំនឿ និងគ្មានពេលរិះគិតអំពីធម៌ជឿនេះ គ្រីស្តបរិស័ទនោះមិនដឹងមានជំនឿលើអ្វី ហើយក៏មិនអាចបញ្ជូនបន្តជំនឿរបស់បានដែរ។ លោកឧបដ្ឋាកបានបញ្ជាក់ថា ក្នុងធម៌ប្រកាសជំនឿនេះ បញ្ជាក់អំពីជំនឿរបស់គ្រីស្តបរិស័ទតាំងពីដើមដំបូងដែលបានខិតខំពន្យល់អំពីជំនឿរបស់គេ ជំនឿលើព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណដ៍វិសុទ្ធ ជាព្រះត្រៃឯក ហើយនៅក្នុងធម៌ប្រកាសជំនឿបានអះអាងយ៉ាងច្បាស់អំពីព្រះយេស៊ូជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សិក្ខាសាលានេះ បានជួយលោក វី …
គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ Read More »