“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៣៤,២៩-៣៥ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក។ មថ ១៣,៤៤ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​១ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជួប​ព្រះជាម្ចាស់ ហើយ​មុខ​របស់​គាត់​ឡើង​ភ្លឺ​ត្រចះ​ត្រចង់​រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអ៊ែល​អត់​ហ៊ាន​មើល​ចំ ដោយសារ​គេ​ខ្លាច​ចាំង​ពន្លឺ​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​យើង​កំពុង​តែ​ឡើង​លើ​ភ្នំ​ដែរ ព្រះសហគមន៍​របស់​យើង​នៅ​ប្រទេស​កម្ពុជា​តូច តែ​យើង​មាន​ឱកាស​បាន​មក​ដល់​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​យូរ​អង្វែង។ ដូច្នេះ ដូច​យើង​បាន​ឡើង​មក​ជួប​ព្រះសហគមន៍​ដ៏​ធំ ខ្ញុំ​សង្ឃឹម​ថា​ប្រហែល​ទៅ​វិញ​មុខ​របស់​យើង​ជះ​ពន្លឺ​ដូច​លោក​ម៉ូសេ។ សូម​ឲ្យ​យើង​ទទួល​ពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​ដូច​លោក​ម៉ូសេ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន អំពី​ជំនឿ​របស់​យើង។ យើង​បាន​ស្ដាប់​នៅ​ក្នុង​ការ​អប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ អំពី​ទិវា​យុវជន​ពិភពលោក​នេះ​ដែល​សម្ដេច​ប៉ាប​បាន​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​យើង​ថែរក្សា​ពិភព​លោក​ដែល​ជា​ផ្ទះ​រួម​របស់​យើង។ របៀប​ដែល​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​រូប​តំណាង​របស់​ព្រះជាម្ចាស់ ការ​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ក្នុង​ឋានៈ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​មេរៀន​ដែល​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល នៅ​ក្នុង​រយៈ​ពេល​ដែល​យើង​មក​ទី​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ចាប់​អារម្មណ៍ សូម​ឲ្យ​យើង​ទទួល​ដូច​លោក​ម៉ូសេ ពេល​ដែល​យើង​ត្រឡប់​ទៅ​វិញ​យើង​អាច​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ ដែល​យើង​ជួប​នៅ​ប្រទេស​កម្ពុជា។ ជា​ដំបូង​សូម​ឲ្យ​យើង​បើក​ចិត្ត​គំនិត​ជា​មុន​សិន ដើម្បី​ទទួល​សេចក្ដី​ដែល​យើង​ស្ដាប់​ឮ សេចក្ដី​យើង​មើល​ឃើញ សេចក្ដី​ដែល​យើង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​ជួប​ជុំ​គ្នា​ទៅ​ទី​នេះ។ ពិត​ប្រាកដ​ហើយ ពេល​ណា​យើង​ជួប​ព្រះយេស៊ូ …

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន” Read More »