ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness
ការអប់រំទី៣របស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវាយុវជនពិភពលោក នៅព្រះវិហារសន្តយ៉ាកុប នៃទីក្រុងលីសស្បោន ព័រទុយហ្គាល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ដើម្បីសាងសង់ដំបូលនៃជីវិតរបស់យើង យើងត្រូវការធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើង ដើម្បីស្គាល់ខ្លួនឯងឱ្យបានច្បាស់។ តាមពិតអស់មួយជីវិតរបស់យើង យើងស្វែងយល់និងស្វែងរកយើងផ្ទាល់ខ្លួនជានរណា។ យើងអាចមើលតាមពេលវេលា តាមកាលៈទេសៈនៃជីវិតរបស់យើង បន្តិចម្តងៗយើងមើលឃើញយ៉ាងច្បាស់ទៅៗ ខ្ញុំជានរណា? កញ្ចក់ដ៏ពិសេសដែលយើងមាន ដើម្បីស្គាល់ខ្លួនឯងគឺបងប្អូនឯទៀតៗ ទំនាក់ទំនងដែលយើងបង្កើតជាមួយបងប្អូនឯទៀតៗ ណែនាំឱ្យបន្តិចម្តងៗយើងចាប់ផ្តើមយល់យើងជាមនុស្សរបៀបណា។ ឱ្យយើងបន្តធ្វើដំណើរនៅក្នុងជីវិតរបស់យើង គោលដៅកំពូលនៃជីវិតរបស់យើង យើងអាចចែកជា៣ជម្រើស គឺទី១ បង្កើតគ្រួសារនៅក្នុងសេចក្តីស្រឡាញ់ ទី២ ចូលក្នុងក្រុមបុព្វជិតបុព្វជិតា ដែលថ្វាយខ្លួនទៅលើព្រះជាម្ចាស់ ទី៣ ធ្វើជាបូជាចារ្យ។ យើងមានសរសរ៣ដ៏សំខាន់ ដើម្បីជំរុញយើងឱ្យធ្វើដំណើរទៅមុខបាន៖ សរសរទី១ ជំនឿ ជំនឿទៅលើព្រះជាម្ចាស់ដែលណែនាំឱ្យបន្តិចម្តងៗយើងមានប្រាជ្ញាឈ្លាសវៃ ចាស់ទុំ។ មានអ្នកខ្លះ គេមានបទពិសោធន៍ទទួលខុសត្រូវពីក្មេង ដូច្នេះគេបានកសាងជីវិតជាមនុស្សចាស់ទុំហើយ ដោយចេះទទួលខុសត្រូវ ចេះមើលឃើញ ចេះយល់ដឹង…។ ព្រះនាងម៉ារី នៅពេលទទួលដំណឹងធ្វើជាមាតារបស់ព្រះជាម្ចាស់ ប៉ុន្តែទោះបីនៅក្មេងក៏ដោយគាត់មានបទពិសោធន៍ជាមួយព្រះជាម្ចាស់នៅក្នុងជំនឿពីដើមរៀងមក។ ទោះបីយើងមានបទពិសោធន៍ខ្លីនៅក្នុងជំនឿ អាស្រ័យលើយើងចូលជ្រៅនៅក្នុងជំនឿនេះឬអត់។ នៅពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស ជាពេលវេលាមួយដោយដឹងថានៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងបានទទួលព្រះអំណោយពិសេសដើម្បីដឹងខុសដឹងត្រូវ …