“យើងជាថ្មដ៏មានជីវិតដូចសន្តសិលានិងសន្តប៉ូល”
អភិបូជាអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ភ្នំពេញថ្មី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ អត្ថបទទី១៖ កិច្ចការគ្រីស្តទូត ១២,១-១១«សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!»។ កក ១២,៨អត្ថបទទី២៖ ធីម៉ូថេ ទី២ ៤,៦-៨,១៧-១៨ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ២ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨ បងប្អូនជាទីស្រឡាញ់! “មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?” នេះជាសំណួរដែលព្រះយេស៊ូបានសួរក្រុមគ្រីស្តទូតនៅព្រឹកនេះ។ នៅពេលលោកម៉ូសេ បានសួរទៅព្រះជាម្ចាស់ថា តើព្រះអង្គជានរណា? ព្រះជាម្ចាស់បានឆ្លើយថា “ខ្ញុំជាខ្ញុំ” ចម្លើយនេះជាចម្លើយដែលណែនាំឲ្យមានអាថ៌កំបាំងមែនទែន ដោយសារមានតែខ្ញុំផ្ទាល់ដែលដឹងថាខ្ញុំជានរណា។ ថ្ងៃនេះ យើងបានស្ដាប់ចម្លើយមួយយ៉ាងពិសេស ដែលណែនាំឲ្យយើងគិតពិចារណា សម្រាប់យើងដែលជាគ្រីស្តបរិស័ទ សម្រាប់យើងដែលដើរតាមព្រះយេស៊ូ តើចម្លើយខ្ញុំជាខ្ញុំជាចម្លើយគ្រប់គ្រាន់ឬទេ? សម្រាប់យើងជាគ្រីស្តបរិស័ទ យើងត្រូវការពិចារណាអំពីអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ។ បងប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ យើងដឹងថាជីវិតរបស់យើងជាគ្រីស្តបរិស័ទរកឃើញអត្ថន័យដ៏ថ្លៃថ្នូរ នៅពេលយើងបានទទួលពិធីជ្រមុជទឹក។ ថ្ងៃនេះ ដែលយើងទទួលអគ្គសញ្ញាលាបថ្ងាសជាពេលវេលាដើម្បីសួរខ្លួនឯងថា តើខ្ញុំជានរណាដែលជាសាវ័ករបស់ព្រះយេស៊ូ? តើខ្ញុំជានរណាជាខ្មែរមួយរូបដែលដើរតាមព្រះយេស៊ូ? តើអត្តសញ្ញាណរបស់ខ្ញុំមានអ្វីខ្លះ? បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងមានសន្តសិលានិងសន្តប៉ូល ដែលជាគំរូពិសេសដើម្បីដឹកនាំយើង និងដើម្បីឲ្យយើងចូលយ៉ាងជ្រៅនៅក្នុងអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ។ …
“យើងជាថ្មដ៏មានជីវិតដូចសន្តសិលានិងសន្តប៉ូល” Read More »