បុណ្យឆ្លងព្រះវិហារ​តាអំ

គ្រីស្ត​បរិស័ទ​ជិត​១០០០នាក់ បាន​ចូលរួម​កម្មវិធីបុណ្យ​ឆ្លង​ព្រះវិហារ​ព្រះនាងម៉ារីជាមាតា​ព្រះសហគមន៍​ ដែលជាព្រះវិហារ​ចំណាស់​​សល់​ពីសង្គ្រាម​បាន​ជួសជុលឡើងវិញ ​និងដាក់​ឲ្យ​ប្រើប្រាស់​​ដើម្បីលើកតម្កើង​សិរីរុងរឿងរបស់​ព្រះជាម្ចាស់ ស្ថិត​នៅ​ក្នុងភូមិ​តាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មានចម្ងាយ​២៨១គីឡូមែត្រពី​រាជធានីភ្នំពេញ ស្ថិតនៅ​ប៉ែក​ពាយ័ព្យនៃប្រទេស។ កម្មវិធីនេះ​បានចាប់ផ្តើម​ឡើង​ដោយ​មាន​ដង្ហែរូបព្រះនាងម៉ារី​ប្រទាក់ក្សិណ​ជុំវិញ​ព្រះវិហារ​ចំនួន​៣​ជុំ ​ក្រោមអធិបតីភាព​របស់​លោក​អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង និងលោកអភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ​និង​កំពង់ចាម ​លោកបូជាចារ្យជាច្រើន​អង្គ និង​មន្ត្រី​រាជការជាច្រើន​នាក់​​។ តាម​ប្រសាសន៍​របស់​លោក​បូជាចារ្យ តូតែត បាណេណាល់ បូជាចារ្យ​ទទួល​ខុស​ត្រូវ​តំបន់អង្គរ​ឲ្យដឹងថា ព្រះវិហារនេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​បូជាចារ្យសាសនទូត​នៃទីក្រុង​ប៉ារីសនៅ​ក្នុង​ឆ្នាំ​ប្រមាណ​១៩១០-១៩២០ ហើយភូមិ​តាអំនេះ ជា​ភូមិ​ដែល​មាន​គ្រីស្ត​បរិស័ទ​កាតូលិក​រស់នៅ​ច្រើន​រស់នៅ។​ ព្រះសហគមន៍​តំបន់​អង្គរ​ស្ថិត​ក្នុងភូមិភាគ​បាត់ដំបង​ មានព្រះសហគមន៍​ចំនួន​១២ ដោយ​រួម​ទាំង​ព្រះសហគមន៍​តាអំ។​ ក្នុងធម្មទេសនានាថ្ងៃទី​២៧ ខែ​វិច្ឆិកា​ លោក​បូជាចារ្យ​ឲ្យដឹងទៀតថា​ តុ​អាសនៈ​ដែលមាននៅក្នុងព្រះវិហារ​គឺយក​ពីសំណល់​ដំបូល​ព្រះវិហារដែល​មាន​អាយុ​១០០ឆ្នាំ​ហើយ។ លោក​បន្តថា «ដូច្នេះ តុអាសនៈនេះ បាន​ស្រូបពាក្យអធិដ្ឋាន​​របស់​ដូនតា​របស់​យើង គឺ​បាន​ឮពាក្យអង្វររបស់​បងប្អូន​ទាំងអស់និង​ពាក្យកោតសរសើររបស់​បងប្អូនចំពោះព្រះជាម្ចាស់​ ដែល​ឥឡូវនេះ​គង់នៅជាមួយយើង​ដដែល»។ ព្រះវិហារ​ដែលមានរចនាបទ​បែប​បារាំង​ លាប​ពណ៌​លឿង​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​៣០០នាក់មួយនេះ មាន​ស្លាកស្នាមនៃ​គ្រាប់កាំភ្លើង​​ជាច្រើន ព្រោះបាន​រង​ការ​បំផ្លាញ​ពី​សង្គ្រាម​ក្នុង​អំឡុង​ឆ្នាំ​១៩៧០-១៩៧៥។ យើង​អាច​មើល​ឃើញសំណល់​ចាស់ៗទាំងនេះ នៅ​តាម​កន្លែង​មួយ​ចំនួន​នៅ​តួព្រះវិហារផ្នែក​ខាង​ក្រៅ​។ លោក​តូតែត​ បញ្ជាក់ថា ស្នាម​របួស​ជាច្រើននេះ​ កំពុង​និ​ទានអំពីជីវិត​របស់បងប្អូន ដែល​មាន​ទាំង​អំណរនិង​ស្នាម​របួស ហើយស្ថិតនៅក្នុង​ព្រះហស្ដ​របស់​ព្រះនាង​ម៉ារីដែលជាមាតា។  បន្ទាប់ពីធម្មទេសនា គ្រីស្តបរិស័ទ​តំណាង​ព្រះសហគមន៍​នីមួយៗ ជាពិសេសក្នុងភូមិភាគ​បាត់ដំបង បាន​យក​បំណែក​ដី​ពីព្រះសហគមន៍របស់​ខ្លួន​មក​បញ្ចុះ​នៅក្រោម​តុអាសនៈ ជា​និមិត្តរូបនៃ​ការរួបរួម​គ្នាជា​បងប្អូន ​ …

បុណ្យឆ្លងព្រះវិហារ​តាអំ Read More »