Day: December 11, 2023

មេក្រុមកាយឫទ្ធិកាតូលិកភូមិភាគភ្នំពេញ ឈ្វេងយល់ពីរបៀបដឹកនាំក្រុម

មេក្រុមកាយឫទ្ធិប្រមាណជា១១០នាក់ ដែលមកពី៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញបានចូលរួមកម្មវិធីបោះជំរំដើម្បីសិក្សា​បន្ថែម​អំពី​របៀប​ដឹកនាំ​កូនក្រុម​កាយឫទ្ធិ​របស់​ខ្លួន​នៅតាម​ព្រះសហគមន៍​នីមួយៗ​ ដែលកម្មវិធីនេះ​រៀបចំឡើងដោយ ការិយាល័យយុវជន ជំទង់និងកុមារភូមិភាគភ្នំពេញ នៅព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង ក្នុង​ខេត្ត​តាកែវ កាលពីថ្ងៃទី០១-០៣ ខែធ្នូ។ លោក ស៊ាន់ សារឿន ជាអ្នកសម្របសម្រួលការិយាល័យ​យុវជន​ ជំទង់ និង​កុមារ​ភូមិភាគភ្នំពេញ​​ឱ្យ​ដឹងថា កម្មវិធីនេះបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ​បង្រៀន​វិធីសាស្ត្រនៃគំនិតច្នៃប្រឌិត  ចែក​ចាយ​បទពិសោធ និងរបៀបប្រើប្រាស់សៀវភៅ​«ខ្ញុំអាច​ធ្វើ​បាន»​​សម្រាប់​​​ឆ្នាំ២០២៤ ដើម្បីឱ្យ​ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់​ទៅ​បង្រៀនអប់រំ​​​ដល់​កុមារ​​​កាយឫទ្ធិនៅតាម​ព្រះសហគមន៍​​រៀងៗ​ខ្លួន។ លោកបន្តថា សៀវភៅនេះ​បានបញ្ចូលខ្លឹមសារ​​មេរៀនទៅ​តាម​បរិបទ​ឆ្នាំនីមួយៗ​ហើយ​សម្រាប់​ភាគទី៥នេះ យើងបានបញ្ចូលការសង្គ្រោះ​បឋម វប្បធម៌​ទូទៅ​ខ្លះ​ៗ និង​ប្រវត្តិសាស្រ្តមួយចំនួន​ក្នុងប្រទេស។ លោក​សង្ឃឹមថាកម្មវិធីរបស់​កាយឫទ្ធិ​នឹងបន្តជួយដល់កុមារ​ឱ្យមានអំណរសប្បាយ មានស្នាម​ញញឹម​ ទទួលបានការអប់រំ សុជីវធម៌ សីលធម៌ តាមរយៈ​​ខ្លឹមសារមេរៀនមួយចំនួន​ដែលយើងបានផ្ដល់ឱ្យពួកគាត់។ ក្រោយពីការ​សិក្សា​និង​ចែក​បទពិសោធដល់​គ្នាទៅវិញ​ទៅ​មក នៅថ្ងៃបញ្ចប់នៃកម្មវិធី តំណាងមេកាយឫទ្ធិតាមក្រុមនីមួយៗ ​បាន​បង្រៀនសាកល្បងទៅតាម​មេរៀន​ដែល​បាន​គ្រោង​ទុក​ក្នុង​សៀវភៅ ដោយ​មានបញ្ជូល​ ចម្រៀងកាយវិការ និងល្បែងកំសាន្តផងដែរ។ បន្ទាប់​មក​ ពួកគាត់​បាន​សូត្រពាក្យសច្ចាទាំង១០របស់ក្រុម​កាយឫទ្ធិដើម្បី​រំឭក​ពី​តួនាទី​របស់​ពួកគាត់។ ពេជ្រ ស្រីពុំ អាយុ១៨ឆ្នាំ មក​ពី​ព្រះសហគមន៍​គិរីវង់ ក្នុង​ខេត្ត​តាកែវ បាននិយាយថា ឆ្លង​តាម​អ្វីដែលនាង​បាន​ទទួល​រយៈពេល​៣​ថ្ងៃនេះ នាង​នឹង​ខិតខំ​ជួយ​ដល់​កូន​ក្រុម​កាយឫទ្ធិ​ដែល​​ជួប​ជុំ​គ្នា​នៅព្រះសហគមន៍រៀងរាល់ថ្ងៃអាទិត្យ​ដែល​មាន​កូន​កាយឫទ្ធិ​ប្រមាណ៦០ទៅ៧០នាក់ យល់ដឹងបន្ថែម​អំពី​មេរៀន​សម្រាប់ឆ្នាំ​២០២៤។ ជាមួយគ្នានេះ យុវ័ន ទេព សីហា អាយុ១៧ឆ្នាំ …

មេក្រុមកាយឫទ្ធិកាតូលិកភូមិភាគភ្នំពេញ ឈ្វេងយល់ពីរបៀបដឹកនាំក្រុម Read More »

លោកអភិបាលអូលវីយ៉េ ណែនាំឲ្យគ្រីស្តបរិស័ទក្លាយជាសន្តហ្វ្រង់ស្វ័រសាវីយេថ្មី

កាលពីថ្ងៃទី​៣ ខែ​ធ្នូ​កន្លងទៅ លោកអូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​គ្រីស្ត​បរិស័ទ​ចេះ​ប្រកាសដំណឹងល្អ​និង​ផ្តល់​សក្ខី​ភាព​អំពី​ជំនឿ​ដូច​សន្ត​ហ្វ្រង់ស្វ័រសាវីយេ។ ​ក្នុង​ធម្មទេសនា​នៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ក្នុងខេត្ត​តាកែវ ក្នុងពិធីផ្តល់​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​៤០នាក់​ ដែលមាន​គ្រីស្ត​បរិស័ទ​ជិត​២០០នាក់ចូលរួម​ពីព្រះសហគមន៍នានាមក​ពីព្រះសហគមន៍​ទាំង​៨​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ លោក​អភិបាល​មាន​ប្រសាសន៍​ថា សន្តហ្វ្រង់ស្វ័រសាវីយេ បាន​ចាកចេញពីប្រទេស​របស់​គាត់​ ទៅប្រកាសដំណឹងល្អ​ដោយសារ​គាត់​ពោរពេញដោយ​អំណរសប្បាយ​ដែលបាន​ទទួល​ព្រះបន្ទូលរបស់​ព្រះជាម្ចាស់​ បានស្គាល់ព្រះអង្គ ហើយ​លោក​ចង់​ផ្តល់​សក្ខីភាព​​ដោយ​ខ្ជាប់ខ្ជួន​ ដែល«នេះ​ជា​តួនាទីរបស់​យើង​»។ លោកអភិបាល​បន្ថែមថា សូម​ឲ្យ​ព្រះអំណោយទាន​៧​ដែល៤០នាក់​​ទទួល​នៅថ្ងៃនេះ នាំឲ្យ​ពួកគាត់​ក្លាយជា​សន្តហ្វ្រង់ស្វ័រសាវីយេថ្មី​ និងឲ្យ​ភូមិបេថ្លេហិម​និង​ក្រុង​យេរូសាឡឹម​របស់​យើង​អាច​រស់និង​ដុះ​ឡើងនៅ​កន្លែងនីមួយៗ។ ​សន្ត​ហ្វ្រង់ស័រសាវីយេ ជាអ្នក​នាំ​ដំណឹងល្អ​ដល់​ប្រជាជាតិ​អាស៊ីមុនគេ។ នៅ​ក្នុង​ព្រះសហគមន៍ចំការទៀង​របស់​យើង​ យើង​មាន​របៀប​ប្រកាសដំណឹងល្អ​និង​ថែរក្សា​ព្រះសហគមន៍​តាម​របៀប​របស់​សន្ត​រូបនេះដែរ ដោយ​មាន​លោក​បូជាចារ្យ៤ជំនាន់​ហើយ។ លោកអភិបាល​បញ្ជាក់ ថា គឺមាន​រូបលោក​ផ្ទាល់ មានលោក​បូជាចារ្យ​វណ្ណាថាយ៉ា អារ៉ូគីយ៉ាដុស្ស  លោកបូជាចារ្យ​ហ្វេរណាន់ដូ អារាំងហ្គោ និង​បច្ចុប្បន្នមានលោក​បូជាចារ្យ ឆាលស៍ ឡិឈិប៉ាន។ លោកថា វត្ត​មាន​របស់​អ្នកទទួល​អគ្គសញ្ញាលាបថ្ងាសទាំង​៤០នាក់​ និង​វត្ត​មាន​របស់​គ្រីស្ត​បរិស័ទ​ដែល​បាន​ជួប​ជុំ​គ្នានៅទីនេះ ជាសញ្ញាសម្គាល់នៃ​វត្តមាន​របស់​ព្រះជាម្ចាស់ និង​ជា​សញ្ញាសម្គាល់​ដែលយើង​មើល​ឃើញ​ជាក់​ស្តែងថា​ «ពិតមែន​ព្រះជាម្ចាស់​បាន​ចាប់​កំណើត​ជាមនុស្ស​»។ លោកអភិបាល​បញ្ជាក់ថា ព្រះយេស៊ូមិន​មែន​ចាប់​កំណើត​នៅតែ​ភូមិបេថ្លេហិម​មួយនោះទេ «គឺ​បាន​ចាប់​កំណើត​នៅ​កន្លែង​ណា​ដែលមាន​គ្រីស្ត​បរិស័ទ» ហើយ​កន្លែង​ណា​ដែលមាន​គ្រីស្ត​បរិស័ទ​ «គឺជា​ទីក្រុង​យេរូសាឡឹមដ៏តូច​មួយដែល​ព្រះយេស៊ូសោយទិវង្គត​និង​មាន​ព្រះជន្មរស់ឡើងវិញនិង​ឡើងស្ថានបរមសុខ»។ ទោះបី​យើងជាមនុស្ស​ទន់ខ្សោយ ជាមនុស្ស​មាន​បាប ជួនកាលវង្វេងផ្លូវ ថ្ងៃនេះស្រឡាញ់ព្រះយេស៊ូ​ថ្ងៃស្អែក​ភ្លេច​ព្រះអង្គ ថ្ងៃនេះស្រឡាញ់​បងប្អូន​ឯទៀតៗតែ​ស្អែកនិយាយដើមគេ​ ព្រោះតែ​យើង​ជាមនុស្ស​សមញ្ញធម្មតា តែ​ទោះបី​យើង​​យ៉ាងនេះ​ក្តី ​​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ចំពោះ​យើង​ជានិច្ច …

លោកអភិបាលអូលវីយ៉េ ណែនាំឲ្យគ្រីស្តបរិស័ទក្លាយជាសន្តហ្វ្រង់ស្វ័រសាវីយេថ្មី Read More »

Subscribe to our newsletter

Don't miss new updates on your email