ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបើក​ឆ្នាំ​មហាករុណាទិគុណ​២០២៥

ក្នុង​ថ្ងៃបុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈរបស់​ព្រះអង្គ​ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ជា​អភិបាល​នៃ​ភូមិភាគ​ភ្នំពេញ​បាន​ប្រកាស​បើក​ឆ្នាំ​មហាករុណាទិគុណសម្រាប់​ភូមិភាគ​ភ្នំពេញ​ កាលពីថ្ងៃទី​៤ ខែ​មករានៅ​មជ្ឈមណ្ឌល​សកម្មភាព​សម្រាប់​ភូមិភាគក្នុ​ងរាជធានីភ្នំពេញ ដែល​មានបូជាចារ្យបម្រើ​ការងារ​ក្នុង​តំបន់ និង​គ្រីស្ត​បរិស័ទ​ចូលរួម​ប្រមាណ​៥០០នាក់​ដែល​ជា​តំណាង​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ភូមិភាគ។​ ឆ្នាំ​មហាករុណាទិគុណ​ ជាព្រឹត្តិការណ៍​ដ៏អស្ចារ្យដែល​បូជនីយេសក៍​ម្នាក់ៗ អាច​ទទួល​បាន​បទ​ពិសោធអំពី​ធម៌មេត្តាករុណា​ឥតព្រំដែន​របស់​ព្រះជាម្ចាស់​ ណែនាំ​ឲ្យ​យើង​អាច​ផ្សះផ្សារ​ជាមួយព្រះជាម្ចាស់​និង​ទទួល​បាន​ការ​លើកលែងទោស​ឲ្យរួច​ពី​បាប​ពេញ​លក្ខណៈ។ ឆ្នាំ​មហា​ករុណា​ទិគុណ ត្រូវ​បាន​បង្កើតឡើងរៀងរាល់២៥​ឆ្នាំ​ម្ដង តួយ៉ាង​នៅឆ្នាំ​​​២០០០ គ្រីស្តបរិស័ទ​​បាន​ទទួល​ឆ្នាំ​មហាករុណា​ទិគុណនេះ ប៉ុន្តែ​ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​បានបង្កើត​​ឆ្នាំមហាករុណាទិគុណនេះ​ជាលក្ខណៈពិសេស ហើយ​ក្នុង​ឆ្នាំ​នេះ កាលពីថ្ងៃទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២៤​កន្លងទៅ យើង​ក៏​មាន​ឱកាស​ចូលរួម​ម្តងទៀត ដែល​ផ្តោត​សំខាន់​លើ​ «សេចក្តីសង្ឃឹម»ដែល​បាន​ប្រកាស​បើក​ដោយ​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ។ លោកអភិបាល​អូលីវីយ៉េ​បាន​ប្រកាស​យក​កន្លែង​ចំនួន​៤ ​ធ្វើ​ជា​ទីសក្ការដ្ឋាន​នៃ​បូជនីយចរ គឺមាន​ទីសក្ការដ្ឋាន​ព្រះនាងម៉ារី​នៃ​ទន្លេមេគង្គនៅ​ព្រះវិហារ​ក្សត្រី​នៃ​សន្តិភាព(​អរិយក្សត្រ) ទីសក្ការដ្ឋាន​មរណសាក្សី​នៅកម្ពុជា​នៃព្រះវិហារ​តូច​សន្ត​យ៉ូសែប​(ផ្សារតូច) ខ្លោងទ្វារ​ដ៏វិសុទ្ធ​នៅឯព្រះវិហារសន្តសិ​លានិងសន្តប៉ូល និង​ព្រះវិហារ​សន្ត​មីកាអែល​ក្រុងព្រះសីហនុ ហើយ​នៅ​កន្លែង​នីមួយៗ​ មាន​លោក​បូជាចារ្យទទួល​ខុស​ត្រូវ​ណែនាំ​និង​ធ្វើ​អគ្គសញ្ញាលើក​លែង​ទោស។ លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍ថា៖ «នៅក្នុងឱកាសនេះ មិនមែនត្រឹមតែជាការលើកលែងទោស រំដោះ​បាប ប៉ុន្តែលើសពីនេះទៅទៀត ផ្លែនៃអំពើបាបយើងយកចេញទាំងអស់ យើងរួចខ្លួន»។ ក្នុង​នោះ​បូជនីយេសក៍​​ម្នាក់​ត្រូវ​មាន​កូនសៀវភៅ​តូចមួយ​ ដែល​លោក​អភិបា​ល​អូលីវីយ៉េ ចាត់​ទុក​ថាជា​លិខិត​ឆ្លង​ដែន​ទៅ​កាន់​សេចក្តីសង្ឃឹម​ ដែល​មាន​ពន្យល់​អំពី​របៀប​រៀបចំ​ដំណើរ​បូជនីយចរ និង​របៀប​អធិដ្ឋាន ហើយ​ណែនាំ​ឲ្យ​គ្រីស្តបរិស័ទ​ម្នាក់ៗ​ មើលឃើញកំពូល​នៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ចំពោះ​ខ្លួនឯង។ ទន្ទឹម​គ្នានេះ គ្រីស្តបរិស័ទ​ក៏មាន​​ឱកាស ធ្វើកិច្ចការធម៌មេត្តាករុណាចំនួន​៧ ខាង​រូបកាយ រួម​មាន​ ផ្តល់​អាហារ​ដល់​អ្នក​ខ្វះខាត ផ្តល់​ទឹក​ដល់​អ្នក​ស្រេក ផ្តល់​សម្លៀកបំពាក់ដល់​អ្នក​គ្មាន ជួយអាសារជន​បរទេស …

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបើក​ឆ្នាំ​មហាករុណាទិគុណ​២០២៥ Read More »