June 21, 2026

ឯកសារអំពីអ្នកបម្រើព្រះជាម្ចាស់របស់កម្ពុជា ប្រគល់ដល់ក្រសួងនៅទីក្រុងរ៉ូម

«យើងរីករាយយ៉ាងក្រៃលែង ដែលបានប្រគល់ឯកសារ មានបិទត្រា និងបានចុះហត្ថលេខាក្នុងពិធីដ៏ឱឡារិកមួយនៅរាជធានីភ្នំពេញ កាលពីខែមីនាកន្លងទៅ ជូនលោកកាឌីណាល់  ម៉ាសេឡូ ស៊ីមឺរ៉ារ៉ូ  (Marcello Semeraro) ជារដ្ឋមន្ត្រីក្រសួងកិច្ចការសន្ដបុគ្គល (Dicastery for the Causes of Saints) របស់សន្តអាសនៈ»។ នេះបើតាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ឯកសារទាំងនេះទាក់ទងទៅនឹងការស៊ើបអង្កេតថ្នាក់ភូមិភាគរបស់ព្រះសហគមន៍កាតូលិក អំពីការតែងតាំងលោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ និងសហការីចំនួន ១១ នាក់របស់លោក ជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅកម្ពុជា។ ឯកសារដែលបានបិទត្រាទាំងនេះ មានផ្ទុកនូវសក្ខីកម្មដ៏មានតម្លៃអំពីជំនឿ ភាពក្លាហាន និងសេចក្តីស្រឡាញ់ មានចំនួនជិត ២,៥០០ ទំព័រ ដែលរៀបរាប់ពីដំណើរដ៏អង់អាចរបស់អស់លោក អ្នកទាំងនោះ នៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ ១៩៧០ និង ១៩៧៧។ នេះបើតាមការបញ្ជាក់របស់អភិបាលអូលីវីយ៉េ ជ្មីតហស្លេ (Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រាប់ដល់ភ្នាក់ងារ Fides នៅខាងក្រៅកិច្ចប្រជុំ Ad Limina Apostolorum របស់សភាលោកអភិបាលព្រះសហគមន៍ឡាវ […]

ឯកសារអំពីអ្នកបម្រើព្រះជាម្ចាស់របស់កម្ពុជា ប្រគល់ដល់ក្រសួងនៅទីក្រុងរ៉ូម Read More »

លោកអភិបាល អូលីវីយ៉េ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ច «Ad Limina» ក្នុងអភិបូជាចុងក្រោយនៅវិសាលវិហារសន្តីម៉ារីមាយ័រ

បុរីវ៉ាទីកង់៖ ដំណើរបូជនីយចរ និងដំណើរទស្សនកិច្ចផ្លូវការ Ad Limina Apostolorum របស់សភាលោកអភិបាលកាតូលិកនៃប្រទេសឡាវ និងកម្ពុជា បានឈានមកដល់ទីបញ្ចប់ប្រកបដោយភាពនឹករលឹក និងពោរពេញដោយអំណរគុណព្រះជាម្ចាស់។ នៅក្នុងឱកាសបិទបញ្ចប់ពេលវេលាដ៏មានអត្ថន័យនេះ លោកអភិបាល អូលីវីយ៉េ បានដឹកនាំការរិះគិតយ៉ាងស៊ីជម្រៅក្នុងអំឡុងពេលប្រារព្ធពិធីអភិបូជានៅវិសាលវិហារសន្តីម៉ារីមាយ័រ ទីក្រុងរ៉ូម ដែលជាវិសាលវិហារដ៏វិសេសវិសាលមួយឧទ្ទិសថ្វាយដល់ព្រះនាងព្រហ្មចារិនីម៉ារី។ នៅធម្មទេសនានោះ លោកអភិបាលបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច Ad Limina Apostolorum លើកនេះ មិនមែនគ្រាន់តែជាទស្សនកិច្ចការងារធម្មតានោះឡើយ ប៉ុន្តែវាគឺជា «ដំណើរបូជនីយចរ» ដ៏ពិតប្រាកដទៅកាន់ផ្នូររបស់គ្រីស្តទូតពីដើម គឺគ្រីស្តទូតសិលា និងគ្រីស្តទូតប៉ូល។ ជាមួយគ្នានេះដែរ ការបញ្ចប់ដំណើរផ្លូវដ៏វិសុទ្ធនេះនៅចំពោះមុខព្រះនាងម៉ារី គឺជាការរំឭកអំពីបុគ្គលគំរូដ៏ឧត្តុង្គឧត្តមនៃភាពជាសាក្សី គង្វាល អ្នកបម្រើ និងអ្នកមានចិត្តបន្ទាបខ្លួន។ លោកអភិបាលក៏បានរំឭកផងដែរអំពីប្រវត្តិដ៏ចម្លែក និងពិសេសនៃវិសាលវិហារនេះ ដែលមានព្រិលធ្លាក់នៅថ្ងៃទី ១៥ ខែសីហា ដែលជាសញ្ញាដំបូងនៃការសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះនាង។ លោកអភិបាល អូលីវីយ៉េ បានបូកសរុបលទ្ធផល និងបទពិសោធន៍សំខាន់ៗដែលទទួលបានក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះជាពីរកម្រិត៖ ១. ការរួបរួមជាបងប្អូនយ៉ាងជ្រាលជ្រៅ៖ ការបានរស់នៅ និងចែករំលែកជីវិតប្រចាំថ្ងៃរួមគ្នារវាងលោកអភិបាលនៃប្រទេសឡាវ និងកម្ពុជា។ ២. ការរួបរួមជាមួយព្រះសហគមន៍សកល៖ តាមរយៈកិច្ចពិភាក្សាជាមួយក្រសួងនានារបស់សន្តអាសនៈ។ លោកអភិបាលបានមានប្រសាសន៍ដោយក្តីរំភើបថា ទោះបីជាព្រះសហគមន៍នៅក្នុងស្រុករបស់យើងមានលក្ខណៈតូចតាច

លោកអភិបាល អូលីវីយ៉េ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ច «Ad Limina» ក្នុងអភិបូជាចុងក្រោយនៅវិសាលវិហារសន្តីម៉ារីមាយ័រ Read More »

Subscribe to our newsletter

Don't miss new updates on your email