ដំណើរបូជនីយចររបស់សាលាអប់រំជំនឿសន្តយ៉ូស្ទីន ទៅព្រះសហគមន៍ម៉ាឡេស៊ី

និស្សិត និងសាស្ត្រាចារ្យនៃសាលាអប់រំជំនឿសន្តយ៉ូស្ទីន ប្រមាណ ៥០ រូប ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេបានអញ្ជើញធ្វើបូជនីយចរណ៍នៅព្រះសហគមន៍អគ្គភូមិភាគគូឡាឡាំពួ និងភូមិភាគប៉េណាំង នៃប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនៃជំនឿនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ឈ្វេងយល់កាន់តែស៊ីជម្រៅអំពីមូលដ្ឋានគ្រឹះនៃជំនឿ សុខដុមរមនីយកម្ម និងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ព្រមទាំងបំផុសទឹកចិត្តឱ្យក្លាយជា គ្រីស្តទូតដ៏សកម្មក្នុងការប្រកាសដំណឹងល្អ។ ក្នុងថ្ងៃដំបូង ទី ២៤ ខែកញ្ញា នៅរដ្ឋធានីគូឡាឡាំពួ គណៈប្រតិភូទាំងអស់ បានអញ្ជើញទៅទស្សនកិច្ចនៅវិហារឥស្លាមជាតិម៉ាឡេស៊ី (National Mosque of Malaysia) ដើម្បីឈ្វេងយល់ពីស្ថាបត្យកម្មដ៏ល្អវិសេសវិសាល ដែលឆ្លុះបញ្ចាំងពីវប្បធម៌អ៊ីស្លាម និងភាពសម្បូរបែបនៃទិដ្ឋភាពទីក្រុងគូឡាឡាំពួ។ ថ្ងៃទី ២៥ ខែកញ្ញា ពេញមួយថ្ងៃ បូជនីយេសក៍ទាំងអស់​បាន​ធ្វើ​ដំណើរទៅអាសនៈវិហារសន្តយ៉ូហាន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈកម្មការភូមិភាគទទួលបន្ទុកការអភិវឌ្ឍមនុស្ស ព្រមទាំងបានឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃជំនឿកាតូលិក និងការកសាងសុខដុមរមនីយកម្មអន្តរសាសនានៅម៉ាឡេស៊ី។ កម្មវិធីបានបន្តដោយការសូត្រព្រះមាលា ការតាំងព្រះកាយ និងការចូលរួមអភិបូជារួមគ្នាជាមួយគ្រីស្តបរិស័ទក្នុងតំបន់។ បន្ទាប់មក ក្រុមប្រតិភូក៏បានចូលទស្សនាសួនបក្សីដ៏ល្បីល្បាញក្នុងទីក្រុងផងដែរ។ លុះដល់ពេលល្ងាច មានកិច្ច​ស្វាគមន៍​​យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោកអគ្គអភិបាល យូលាន ឡេអូវ (Julian […]

ដំណើរបូជនីយចររបស់សាលាអប់រំជំនឿសន្តយ៉ូស្ទីន ទៅព្រះសហគមន៍ម៉ាឡេស៊ី Read More »