យុវជនអន្តរភូមិភាគ​ បោះជំរំរិះគិត​អំពី «ការត្រាស់ហៅ» នៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ យុវជនប្រមាណ ២៣០នាក់ មកពីព្រះសហគមន៍នានាក្នុងប្រទេសកម្ពុជា ទាំងបីភូមិភាគ បានប្រមូលផ្តុំគ្នាចូលរួមយ៉ាងសកម្មក្នុងកម្មវិធីបោះជំរំប្រចាំឆ្នាំស្តីពី «ការត្រាស់ហៅ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ តុលា កន្លងទៅ នៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ រៀបចំ​ដោយ​គណៈកម្មការ​អន្តរភូមិភាគ​សម្រាប់​ការត្រាស់ហៅ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាល សិលា សួនហង្សលី ជាអភិបាលព្រះសហគមន៍​កាតូលិក​ឧបត្ថម្ភកៈ​ភូមិភាគភ្នំពេញ​និង​ជាអភិបាល​ស្តីទី​របស់​ព្រះសហគមន៍​​កាតូលិក​ភូមិភាគកំពង់ចាម រួមជាមួយវត្តមានរបស់បូជាចារ្យ បងប្រុស និងបងស្រីជាច្រើនរូបផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាល សិលា សួនហង្សលី បានគូសបញ្ជាក់ថា កម្មវិធីបោះជំរំអន្តរភូមិភាគនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដោយលោកបាន​លើកឡើង​នូវចំណុចសំខាន់ៗចំនួនបី៖ ទី១ គឺការណែនាំឲ្យយុវជនយល់ច្បាស់ថា ព្រះជាម្ចាស់នៅតែបន្តត្រាស់ហៅមនុស្សគ្រប់រូប ដើម្បីបន្តបេសកកម្មក្នុងការនាំយកដំណឹងល្អ និងចែករំលែកសេចក្តីស្រឡាញ់ ក៏ដូចជាការសង្គ្រោះដល់មនុស្សជុំវិញខ្លួន។ ទី២ គឺការបង្កើតឱកាសឱ្យយុវជនមកពីគ្រប់ទិសទីបានជួបជុំគ្នា បង្កើតទំនាក់ទំនង មិត្តភាព ស្គាល់គ្នា និងចែករំលែកបទពិសោធន៍ជីវិតរៀងៗខ្លួន។ និងទី៣ គឺការលើកកម្ពស់ការយល់ដឹងស៊ីជម្រៅអំពីជំនឿ សីលធម៌នៃការរស់នៅជាគ្រីស្តបរិស័ទ​​ និងសេរីភាពក្នុងការពិចារណាជ្រើសរើសផ្លូវជីវិតរបស់ខ្លួនដោយមនសិការ។ ក្នុងកម្មវិធី​បោះជំរំនេះ ក៏មាននូវ​ប្រធាន​បទ​រិះគិត​មួយ​ចំនួ​ន​ ដើម្បី​ឲ្យយុវជន​អា​ច​យក​ទៅ​អនុវត្ត​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ដោយ​ផ្អែក​លើ​ជំនឿ​និង​សីលធម៌​តាម​បែប​ព្រះសហគមន៍កាតូលិក ដែលក្នុងនោះ​មាន សីលធម៌ក្នុង​ការរស់នៅ បកស្រាយដោយ​លោកអភិបាល​សិលា​ សួនហង្សលី តើបញ្ញាសិប្បនិម្មិត​អាច​ជួយ​ខ្ញុំ​ឲ្យស្តាប់លឺ​កាត្រាស់ហៅ​បានទេ? […]

យុវជនអន្តរភូមិភាគ​ បោះជំរំរិះគិត​អំពី «ការត្រាស់ហៅ» នៅក្រុងព្រះសីហនុ Read More »