លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ ក្រើនរំឭកដល់សិស្សានុសិស្សឱ្យថែរក្សាសីលធម៌ និងមរតកវប្បធម៌ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

តាកែវ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សា ចំណេះទូទៅ និងសិល្បៈ និងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ឱ្យបន្តរក្សាស្មារតីភ្ញាក់រឭក ថែរក្សាតម្លៃសីលធម៌ ទំនាក់ទំនងពិតប្រាកដ និងមរតកវប្បធម៌ជាតិ ខណៈពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃអាកាសធាតុ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជម្លោះសកល។ ថ្លែងទៅកាន់អង្គពិធីដែលមានការចូលរួមពីគណៈគ្រប់គ្រង មាតាបិតា និងសិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ លោកអភិបាលបានលើកឡើងនូវសំណួរគន្លឹះមួយថា៖ «តើយើងនឹងបន្សល់ទុកពិភពលោកជាមរតកបែបណា សម្រាប់កូនចៅរបស់យើងនៅថ្ងៃអនាគត?» ដើម្បីឆ្លើយតបនឹងសំណួរនេះ លោកបានចង្អុលបង្ហាញនូវបញ្ហាប្រឈមធំៗចំនួន ៣ ដែលសង្គមមនុស្សកំពុងជួបប្រទះ៖ទី១. វិបត្តិបម្រែបម្រួលអាកាសធាតុ៖ លោកអភិបាលបានកត់សម្គាល់ពីឥទ្ធិពលនៃបាតុភូត អែលនីណូ (El Niño) ដែលធ្វើឱ្យអាកាសធាតុឡើងកម្ដៅខ្លាំង និងរាំងស្ងួត ប៉ះពាល់ដល់ទិន្នផលកសិកម្ម ប្រភពទឹក និងជីវចម្រុះ។ លោកបានជំរុញឱ្យមនុស្សគ្រប់រូបផ្លាស់ប្តូរឥរិយាបថរស់នៅប្រចាំថ្ងៃ ដើម្បីការពារបរិស្ថាន និងថែរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ។ទី២. ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI)៖ លោកបានក្រើនរំឭកជាពិសេសដល់យុវជន […]

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ ក្រើនរំឭកដល់សិស្សានុសិស្សឱ្យថែរក្សាសីលធម៌ និងមរតកវប្បធម៌ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) Read More »