លោកអភិបាលអូលីវីយ៉េ ប្រទានអគ្គសញ្ញាលាបថ្ងាសដល់គ្រីស្តបរិស័ទ ៥៤នាក់ នៅព្រះសហគមន៍ជ្រៃធំ
ជ្រៃធំ ប្រទេសកម្ពុជា — នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យព្រះយេស៊ូគ្រីស្តជាព្រះមហាក្សត្រនៃសកលលោក លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទនៅព្រះសហគមន៍ជ្រៃធំ និងបានប្រទានអគ្គសញ្ញាលាបថ្ងាសដល់បងប្អូនចំនួន ៥៤នាក់ នៅក្នុងព្រះវិហារសន្តយ៉ូសែប។ ក្នុងឱកាសធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានលើកឡើងពីអត្ថន័យនៃបុណ្យព្រះយេស៊ូគ្រីស្តជាព្រះមហាក្សត្រ ដោយបញ្ជាក់ថា ព្រះអង្គគឺជាព្រះមហាក្សត្រដែលតែងតែយាងរួមដំណើរជាមួយមនុស្សលោកក្នុងគ្រប់កាលៈទេសៈនៃជីវិត។ លោកអភិបាលមានប្រសាសន៍ថា៖ «ទាំងនៅក្នុងពេលវេលាសប្បាយ ក្តីសង្ឃឹម និងទុក្ខលំបាក ព្រះយេស៊ូគង់នៅជាមួយយើងជានិច្ច»។លោកអភិបាលបានរំលឹកបងប្អូនគ្រីស្តបរិស័ទកុំឲ្យយល់ច្រឡំរវាងអំណាចរបស់ព្រះយេស៊ូជាព្រះមហាក្សត្រ និងព្រះនាងម៉ារីជាព្រះមហាក្សត្រី ទៅនឹងព្រះមហាក្សត្រនានានៅក្នុងលោកិយ។ លោកបានអញ្ជើញបងប្អូនឲ្យពិចារណាព្រះគម្ពីរ ដោយរំលឹកពីជីវិតដ៏សាមញ្ញរបស់ព្រះនាងម៉ារី ដែលបានថ្វាយខ្លួននៅព្រះវិហារក្រុងយេរូសាឡឹមតាំងពីក្មេង ដើម្បីផ្សារភ្ជាប់ជីវិតនឹងព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ។ ក្រោយមក ព្រះនាងបានរស់នៅជាយុវនារីធម្មតាម្នាក់នៅភូមិណាសារ៉ែត រហូតដល់ទេវទូតកាព្រីអែលមកប្រកាសដំណឹងថា ព្រះនាងនឹងក្លាយជាមាតារបស់ព្រះយេស៊ូ។ ព្រះនាងពុំដែលសង្ស័យឡើយ គឺបានស្តាប់បង្គាប់តាមព្រះបន្ទូលព្រះជាម្ចាស់ តាមប្រពៃណីសាសនា និងតាមឪពុកម្តាយ។ លោកអភិបាលបានគូសបញ្ជាក់ថា ព្រះនាងម៉ារីមិនដែលគិតថាខ្លួនជាមនុស្សពិសេសទេ ប៉ុន្តែព្រះនាងបានក្លាយជាបុគ្គលពិសេស ដោយសារការយកចិត្តទុកដាក់អស់ពីសមត្ថភាព និងអស់ពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងបងប្អូន ជាពិសេសចំពោះឪពុកម្តាយ។ លោកបានផ្តាំផ្ញើដល់បងប្អូនទាំង ៥៤នាក់ដែលទើបទទួលអគ្គសញ្ញាលាបថ្ងាស ឲ្យយកចិត្តទុកដាក់រៀនសូត្រតាមគំរូដ៏ប្រពៃរបស់ព្រះនាង។ ចំពោះព្រះយេស៊ូវិញ លោកអភិបាលបានរំលឹកថា ព្រះអង្គបានរស់នៅក្នុងជីវិតធម្មតាអស់រយៈពេល ៣០ ឆ្នាំនៅភូមិណាសារ៉ែត។ […]
លោកអភិបាលអូលីវីយ៉េ ប្រទានអគ្គសញ្ញាលាបថ្ងាសដល់គ្រីស្តបរិស័ទ ៥៤នាក់ នៅព្រះសហគមន៍ជ្រៃធំ Read More »

