សកម្មភាព

សាលារៀនរបស់ព្រះសហគមន៍តំបន់តាកែវ បានធ្វើការបាញ់ថ្នាំកំចាត់មេរោគ

ព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សាលាបឋមសន្តហ្វ្រង់ស្វ័រ សាលាមត្តេយ្យសន្តីតេរេសានៃព្រះកុមារយេស៊ូ និងសាលាមត្តេយ្យសុខសាន្ត ស្ថិតក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការបាញ់ថ្នាំកំចាត់មេរោគ ដេីម្បីត្រៀមលក្ខណ:ក្នុងការបេីកដំណេីរការសាលារៀនឡេីងវិញនៅក្នុងដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០​ខាងមុខនេះ ។

ក្រុមការងារនៃមន្ទីរអប់រំ​ យុវជន និងកីឡា ខេត្តតាកែវ អញ្ញើញមកទស្សនៈកិច្ចវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ

ព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ បានទទួលស្វាគមន៍ក្រុមការងារនៃមន្ទីរអប់រំ​ យុវជន និងកីឡា ខេត្តតាកែវ ដែលបានចុះពិនិត្យវាយតម្លៃ ដេីម្បីត្រៀមលក្ខណ:ក្នុងការបេីកដំណេីរការសាលារៀនឡេីងវិញនៅក្នុងដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។ប្រភព៖ លោកគ្រូ យុន សំអាត

ក្រុមគណៈកម្មការមរណសាក្សីកាតូលិកកម្ពុជា បានចេញទៅបំពេញបេសកកម្មក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រុមគណៈកម្មការមរណសាក្សីកាតូលិកកម្ពុជា បានចេញទៅបំពេញបេសកកម្មក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គបានដឹកនាំទៅជួបសាក្សីសំខាន់ៗដែលទាក់ទងនឹងរយៈពេលចុងក្រោយនៃជីវិតរបស់បងបងប្រុសដាមិញាំង នៅភូមិ សៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ សាក្សីទាំងនេះបាននាំទៅដល់ “ទូលតាញាំង” ជាកន្លែងដែលបងប្រុសត្រូវខ្មែរក្រហមតម្រូវឲ្យមើលថែចំការចេក (ឥលូវជាចំការស្វាយចន្ទី) ហើយខ្មែរក្រហមក៏បានសម្លាប់បងប្រុសនៅជិតនោះដែរ។

ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ មិត្តភាពដ៏ល្អរវាងព្រះសហគមន៍កាតូលិក និងអារាមព្រះពុទ្ធសាសនា…

គណៈកម្មការវត្តអង្កមន្ត្រី បានជូនផ្ទះអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដែលធ្វើអំពីឫស្សីមកព្រះសហគមន៍កាតូលិក ដើម្បីដាក់ក្នុងសួនច្បារព្រះវិហារសន្តីម៉ារីញញឹម…ជាកន្លែងដែលពួកយើងជួបគ្នា បើកការិយាល័យ និងអធិដ្ឋានដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អំណោយនៃជីវិតនិងសេចក្ដីស្រឡាញ់។ សូមរីករាយចុងសប្តាហ៍សូមប្រទានពរអស់បងប្អូនលោកអភិបាលអូលីវីយេ!

ព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ផ្សារតូច បានចុះទៅសួរសុខទុក្ខ បងប្អូនក្រីក្រ នៅភូមិស្រះពោធិ៍ ជិតភ្នំឧត្តុង

ព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ផ្សារតូច ដឹកនាំដោយលោកបូជាចារ្យ រឿង ឆត្រ័សិរី បានចុះទៅសួរសុខទុក្ខ បងប្អូនក្រីក្រ នៅភូមិស្រះពោធិ៍ ជិតភ្នំឧត្តុង ដោយនាំយកគ្រឿងឧបភោគបរិភោគខ្លះៗ ពីក្រុមហ៊ុន LKW ចែកជូនបងប្អូនដែលខ្វះខាតជីវភាព ក្នុងពេលដែលជំងឺរាតត្បាត COVID-19 នៅតែបន្ត។ គួបញ្ជាក់ថា បងប្អូនក្រីក្រមាន ២គ្រួសារ គ្រួសារទី១ជាស្រ្តីមេម៉ាយកូនខ្ចីទើបតែ ១៧ថ្ងៃ មានតែឪពុកចាស់ ម្តាយមានជំងឺរាំរ៉ៃ។ គ្រួសារទី២ មានតែតាយាយ ចិញ្ចឹមចៅ ដោយលោកតាមានភ្នែកអន់ លោកយាយទៅរត់ម៉តូឌុបវិញ រកប្រាក់ចំណូលមកចិញ្ចិមគ្រួសារ។ ប្រភព FB North of Phnom Penh pastoral sector

បុណ្យព្រះហឫទ័យដ៏ពិសិដ្ឋរបស់ព្រះយេស៊ូ គឺជាឱកាសដ៏ល្អមួយ ដើម្បីចែករំលែកអំណោយទៅកាន់ក្រុម ២ ដែលមានអ្នកជំងឺ និងអ្នកផ្ទុកកេរោគអេដស៍

ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ បុណ្យព្រះហឫទ័យដ៏ពិសិដ្ឋរបស់ព្រះយេស៊ូ  គឺជាឱកាសដ៏ល្អមួយ ដើម្បីចែករំលែកអំណោយទៅកាន់ក្រុម ២ ដែលមានអ្នកជំងឺ និងអ្នកផ្ទុកកេរោគអេដស៍ចំនួន៥០គ្រួសារនៅខេត្តតាកែវ៖ សេចក្ដូស្រឡាញ់ដែលហូរចេញពីព្រះហឫទ័យរបស់ព្រះយេស៊ូ គឺសម្រាប់មនុស្សទាំងអស់ ជាពិសេសសម្រាប់អ្នកតូចតាចជាងគេ។ សូមថ្លែងអំណរគុណដល់អង្គការការីតាសកម្ពុជា ដែលបានជួយឧបត្ថម្ភ សូមថ្លែងអំណរគុណដល់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ដែលបានទទួលស្វាគមន៍ពួកយើងទាំងអស់គ្នានៅក្នុងបរិវេណដ៏ធំ។ ដូច្នេះយើងអាចគោរពទៅតាមការរក្សាគម្លាតពីគ្នា។ សូមថ្លែងអំណរគុណដល់មន្ទីរធម្មការ និងសាសនាខេត្តតាកែវ ដែលបានចូលរួមសហការផងដែរ។ សូមជូនពរ និងប្រទានព្រះពរដល់អស់បងប្អូន!លោកអភិបាល អូលីវីយេ

លោកជំទាវសុខ កែវ ច័ន្ទ សារុន និង​លោកជំទាវ សុខម៉ែន នារី​វុឌ្ឍី ហូសិទ្ធី បានអញ្ជើញទៅទស្សនៈកិច្ចរោងបន្លែធម្មជាតិក្នុង វត្តអង្គមន្រ្តី

នៅរសៀលថ្ងៃអាទិត្យ ៨ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០២០ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី និងលោកជំទាវ សុខកែវច័ន្ទសារុន លោកកៅ វ​គ្គសែល អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញនាំ អង្ករ ភេសជ្ជៈ បច្ច័យ ប្រគេនព្រះចៅអធិការវត្ត អង្គមន្រ្តី និងទស្សនកិច្ចសួនបន្លែធម្មជាតិនៅក្នុងវត្ត ស្ថិតនៅឃុំគុស ស្រុកត្រាំកក់ ខេត្ត តាកែវ ដែលផ្តួចផ្តើមគំនិតនិងបង្កើតឡើងដោយកិច្ចសហការរវាងវត្តអង្គមន្រ្តីនិងព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង។ កម្មវិធីនេះដឹកនាំដោយលោកអភិបាលអូលីវីយេអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ។ ​ក្នុងខណៈនោះដែរ លោកជំទាវសុខ កែវ ច័ន្ទ សារុន និង​លោកជំទាវ សុខម៉ែន នារី​វុឌ្ឍី ហូសិទ្ធី បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះលោកអភិបាលអូលីវីយេ ដែលលោកបានស្រឡាញ់ប្រជាជន វប្បធម៌ ក៏ដូចជាប្រទេសកម្ពុជា ហើយបានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ រួមមានការបណ្តុះបណ្តាធនធានមនុស្សរាប់ពាន់នាក់ក្នុងស្រុកត្រាំកក់ និងសមិទ្ធផលក្នុងវត្តអង្គមន្រ្តីនេះតែម្តងរួមមាន៖ ផ្ទះបាយចូលរួម​កសាងសាលាភ័ត្ថុ សួនបន្លែធម្មជាតិ រូបសំណាក​ឥស្សរជន​ខ្មែរ​ល្បី​ៗ​ជាច្រើន​ទៀត។

Subscribe to our newsletter

Don't miss new updates on your email