ពត៌មាន

ព្រះ​​សហគមន៍កាតូលិកចូលរួម​ប្រារព្ធទិវា ​វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ

អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយលោកស្រី គា សុភូ ​អភិបាលខេត្តតាកែវ បាន​ចូលរួមជា​អធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ ឆ្នាំ២០២៣ រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ នា​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធាន​ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីក៏មានការ​ចូលរួមពី​ព្រះសង្ឃទាំងពីរគណៈ ​មន្រ្តីនៃ​មន្ទីរអង្គភាពក្រុង ស្រុក ​គ្រឹះស្ថានឯកជន សិល្បករ​សិល្បការិនី អាជីវករ សិស្សានុសិស្ស ​សរុប​ប្រមាណជា ៣៥០ នាក់។ ថ្លែងក្នុងពិធីនោះ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានលើកឡើងថា ការ​ប្រា​រព្ធ​ទិវាវប្បធម៌ជាតិ៣មីនានេះ​កម្លាំងយុវជនជាសក្ដានុពលធនធានមនុ​ស្សដ៍សំខាន់ដែលមិនអា​ចខ្វះបាន​ក្នុងការរួមចំណែក អភិរក្ស អភិវឌ្ឍន៍ជាតិក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថល។ ​​លោកបានថ្លែងថា ៖ «ជាការពិតណាស់ ទិវាវ​ប្បធម៌៣មីនាឆ្នាំនេះ​ ក៏​ដូច​រៀ​ងរាល់​ឆ្នាំកន្ល​ងម​កដែ​លសម្រេ​ចជោគជ័យ​បាន​ គឺ​ពិត​ជា​បានមកពីការសហ​ការជិតស្និតរវាងមន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈជាមួយ​មន្ទីរអ​ប់រំយុ​វជន និងកីឡា ​ជា​ពិសេសយុវជនមកពីវិទ្យាល័យសន្តហ្វ្រង់ស្វ័រដែលមានលោកអូលីវីយ៉េ ជាអ​ភិបា​លព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញជាស្ថាបនិកដែលមិនអាចបំភ្លេចគុណបានឡើយ»។ លោកបានបន្តដោយសង្កត់ធ្ងន់ថា ៖ «សូមឱ្យទិវានេះក្លាយជាទឹកមន្តដ៏សក្តិសិទ្ធដាស់រំលឹកដល់កូនខ្មែរឱ្យ​ស្រ​លាញ់​​ថែរក្សា​ ការពារ និង​បណ្ដុះ​លើក​តម្កើងវប្បធម៌ជាតិជារៀងរហូត»។ ក្នុងឱកាសនោះដែរ​​ លោកអភិបាល អូលីវីយ៉េ …

ព្រះ​​សហគមន៍កាតូលិកចូលរួម​ប្រារព្ធទិវា ​វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ Read More »

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ

សិក្ខាសាលាស្តីពី «សម្មាសង្កប្បៈ»​ ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នា​វិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ​ដោយ​​មានការចូលរួម​ពី​សំណាក់​គណៈគ្រប់គ្រង បុគ្គ​លិក និស្សិត និងតាមប្រព័ន្ធ​Zoom សរុបប្រមាណជា១៧៥នាក់​។ ​សិក្ខាសាលានេះក៏​មានការ​ចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និង​លោ​ក​បូជាចារ្យ គង់ វៀល ជាបូជាចារ្យព្រះសហគមន៍កាតូលិក និងជាអ្នកសម្របសម្រួលនៃគេហទំព័រ​វិគីភីឌា​​​ក្នុង​​ស្រុក​​ជាភាសាខ្មែរ។ ថ្លែង​បើកអង្គសិក្ខាសាលា លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូល បាន​ឱ្យដឹងថា កម្មវិ​ធីនេះ​បង្កើតឡើងមានគោលបំណងមួយ ដើម្បីជួយដល់និស្សិតឆ្នាំទី១ ឆ្នាំទី២ និងអ្នក​ដែល​ចូលរួមទាំងអស់ យល់ពីការសម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវដោយផ្អែកលើព័ត៌មាន ឬមូលដ្ឋានសម្រេច​ចិត្ត​ជាក់លាក់ហើយ និ​ង​ចេះទទួលខុសត្រូវចំពោះការសម្រេចចចិត្តរបស់ខ្លួនផ្ទាល់។ លោកបានបន្តថា គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី​ឱ្យយល់ពីការចេះសម្រេចចិត្តដោយ ផ្ដោត​ទៅ​លើច្បាប់ សីលធម៌ គុណធម៌ ទំនាក់ទំនង និងក្រមសីលធម៌របស់មនុស្សដែលរស់​ប្រចាំថ្ងៃ,​​មូលដ្ឋាននៃការសម្រេចចិត្តជាក់លាក់ដែលសិក្ខាសាលានេះអាចធ្វើឱ្យមនុស្សម្នាក់ៗរកមូលដ្ឋាន​ជាក់​លាក់​​ក្នុង​កម្រិតណាមួយទៅតាមតួនាទី តាមឋានៈ តាមការ​រស់នៅ នឹងតាមរបៀបក្នុង​ការទំនាក់ទំន​ង។ លោក ផុន សុផល បានបន្ថែមថា ចំណែកគោលបំណងទី៣ ​គឺ​កា​រ​​ចេះ​ទទួលខុសត្រូវជាមួយកា​រសម្រេ​ចចិ​ត្តរបស់ខ្លួន ពីព្រោះការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ​អាចមាន​ការ​សម្រេច​​​ក្នុងផ្លូវល្អ និ​ងផ្លូ​វអា​ក្រក់​។ លោកបានបញ្ជាក់ថា ៖ …

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ Read More »

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៣ ក្នុង​ឱកាស​​ព្រះសហគមន៍ផ្លូវ​ត្រីព្រះវិហារ ព្រះបេះដូង ព្រះយេស៊ូ ប្រារព្ធ​ខួប​នឹក​រលឹក​ដល់​មរណភាព​របស់​លោក​បូជាចារ្យ ត្រឿង ប៊ូយៀប​ មាន​មនុស្ស​ជាច្រើន​បានប្រមូលផ្តុំគ្នា​​ធ្វើការ​អធិដ្ឋានរួមគ្នា​នៅខាងមុខរូបសំណាក់របស់​លោក​។ ការ​ធ្វើការអធិដ្ឋាននេះ ​ដើម្បី​ទទួល​ព្រះពរ​ពីព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យ ប៊ូយៀប ក្រោ​ម​អ​ធិប​តីភាព​​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអីស្លែរ។ ​ ចម្រៀងសរសើរលើកតម្កើង​ព្រះជាម្ចាស់​​លាន់ឮកងរំពង ​ស្រប​ពេល​​មនុស្ស​ទាំងនោះ​​​ទទួល​ទឹក​ព្រះ​ពរ​ពីលោក​អភិបាលព្រះសហគមន៍​ អូលីវីយ៉េ ​​នៅពេល​ចាប់​ផ្ដើម​កម្មវិធី​អភិបូជា​​ដ៏សក្ការៈនេះ។ ​ ​​​​លោក​អភិបាល​អូលីវីយ៉េ​ បាន​លើកឡើងថា ​នេះ​ជា​ថ្ងៃដ៏​​ឱឡារឹក​​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​ដើម្បី​នឹក​រលឹក​ដល់​លោក​ឪពុក ប៊ូយៀប ដែល​ធ្លាប់ទទួលខុសត្រូវនៅទីនេះក្នុងឆ្នាំ ១៩២៤ ចូលឆ្នាំ ១៩២៧។ ​ ​លោក​អភិបាលក៏​បាន​រំឭក​ពី​ការ​រៀប​ចំ​កន្លែង​នេះ​ឱ្យ​ទៅ​ជា​​បូជនីដ្ឋាន ដើម្បី​ឱ្យ​​បូជនីចរទាំងអស់​អា​ច​ធ្វើ​បូជនីយេស៍​​ពី​ព្រះសហគមន៍​ផ្សារតូច​ ដែល​ជា​កន្លែង​​នឹក​រលឹក​មរណសាក្សី​នៅលើទឹ​កដី​នៅក​ម្ពុជា បន្ទាប់មក​នៅ​ព្រះសហគមន៍​អរិយក្សត្រ​ ដែល​ជា​កន្លែង​គោរពព្រះនាង​ម៉ារី ​ជា​ព្រះ​មហា​ក្សត្រី​នៃសុខសន្តិភាព។​ លោក​មានប្រសាសន៍​ថា ៖ «យើង​នឹង​​បន្ត​ធ្វើ​ដំណើរ​​ដល់​កន្លែងនេះ​ ដែល​ជាផ្លូវមួយយ៉ាងពិសេស​ក្នុ​ង​ការ​រៀបចំ​នៅក្នុង​ភូមិភាគ​ភ្នំពេញ ​ដើម្បី​គោរព​នៅតាម​កន្លែង​សក្ការៈ​បំផុត​ ដើម្បីទៅជា​កម្លាំង​នៅ​ក្នុង​ជំនឿរបស់យើងជាពិសេស»។​ លោក​អភិបាល​​ក៏​បាន​ណែនាំ​គ្រីស្ត​បរិស័ទឱ្យ​ត្រឡប់មកវិញមកគោរពព្រះជាម្ចាស់ និង​សូមព្រះ​ពរព្រះ​អង្គ​តាមរយៈ​​មរណសាក្សី ប៊ូយៀប ដោយ​អធិដ្ឋាន​អធិដ្ឋានសូម​ព្រះអង្គ​ប្រទានពរ​ឱ្យទៅ​ជា​មនុស្សពេញលក្ខណៈដោយមានសេចក្ដីសុខនៅក្នុងដួងចិត្ត។​ កញ្ញា ហ៊ន ចាន់ណា មក​ពី​កោះ​នរាហ៍​ ដែល​បានមក​ចូលរួម​ពិធីនេះ បាន​ប្រាប់​​ថា ៖ «ខ្ញុំមក​ទីនេះ​ដើម្បីអធិដ្ឋានសុំសេចក្ដីសុខនៅក្នុងក្រុមគ្រួសារ»។ …

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​ Read More »

វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ​៤០ គ្រួសារ

ប្រជាពលរដ្ឋ​ចំនួន​៤០គ្រួសារ បាន​ទទួល​អំណោយ​ពី​​វិហារព្រះកុមារយេស៊ូបឹងទំពុន ​ក្នុង​អាទិត្យទី​៣​​នៃ រ​ដូ​វអប់រំពិសេស ​ក្រោមអធិបតីភាព​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ អតីតជាបូជាចារ្យទទួ​ល​ខុ​ស​ត្រូវ ព្រះវិ​ហារព្រះកុមារយេស៊ូបឹងទំពុន រួមជាមួយគណៈកម្មា​ការប្រចាំក្នុ​ងព្រះសហគមន៍ ​​កាល​ពីថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ ​​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ បាន​ថ្លែងនា​ឱកាសនោះថា​​ ជារៀងរាល់ឆ្នាំមិនថាបុណ្យរ បស់ ព្រះស ហគមន៍ ឬថ្ងៃធម្មតានោះទេ ព្រះសហគមន៍តែងតែមាន​ការចែកអំណោយ ការទៅសួរសុខទុក្ខបងប្អូន ដែលក្រីក្រ ខ្វះខាតក្នុងគ្រួសារ អ្នកជំងឺនៅតាមផ្ទះ តាមមន្ទីរពេទ្យ ដោយបង្ហាញថាព្រះសហគមន៍ជា គ្រួសារ ជាបងប្អូនដែលមានការយកចិត្តទុកដាក់ ផ្ដល់ភាព​កក់ក្ដៅ ផ្ដល់សេចក្ដីស្រលាញ់ ធម៌មេត្តា ករុណា ទាំងនេះសុទ្ធតែជាព្រះអំណោយទានដែល​ទទួលបាន​ពី​ព្រះជាម្ចាស់។ ​កញ្ញា ឃុន កញ្ញា ជាប្រធានគណៈកម្មាការព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ បាន​ប្រាប់ឱ្យដឹងថា​​​អំណោយដែលបានចែកជូនដល់បងប្អូន៤០គ្រួសារ គឺសុទ្ធតែជាការឧបត្ថម្ភពីគ្រីស្តបរិស័ទ​នឹងឪពុក​ម្ដាយ​ដែល​​មាន​កូនៗសិក្សានៅសាលាអប់រំពិសេសនៃការលូតលាស់។ កញ្ញាបាន​បន្តថា ៖ «ក្នុងរដូវអប់រំពិសេសឬរដូវត្រណម្យ គ្រីស្តបរិស័ទបានឧបត្ថម្ភបន្ថែមជាមួយថវិការ​និង​គ្រឿងឧបភោគបរិភោ​គសម្រាប់ចែកជូនទៅដល់ប​ងប្អូនទាំង៤០គ្រួសារដែលមក​ពីកន្លែងផ្សេងៗ​គ្នា​ដូ​ចជា តំបន់គំនរសម្រាមចាស់ខាងចំការដូង សន្សំកុសល ចំរើនផល ក្បាលទំនប់ បឹងត្របែក ចាក់​អង្រែ​ក្រោម នឹ​ងម្ដុំលូទឹកស្អុយជិតបឹងទំពុន ហើយភាគច្រើនជាអ្នករើសអេតចាយ»។ កញ្ញា …

វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ​៤០ គ្រួសារ Read More »

លោក​ដាមីញ៉ាំង ​ហ្វារនឺ​ ឲ្យគ្រីស្ត​បរិស័ទ​គិតពីទឹក​ដែលផ្តល់​ជីវិត

អតីតបូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងត្បូង​ លោក​​​ដាមីញ៉ាំង​ ហ្វារនឺ ​បានធ្វើការ​​ក្រើន​រំឭក​ពីទឹក​ដែលជាប្រភពនៃ​ជីវិតដ៏​​​ពិត​ប្រាកដ​ ដោយលោកបាន​ស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ​​ចូល​មក​អភិបូជា​នៅ​ក្នុង​ព្រះ​វិហារ​ឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​ទទួល​ទឹក​ដែលជា​ប្រភព​នៃ​ជីវិតគឺ «​ព្រះយេស៊ូ​ផ្ទាល់»។ ​ ទីប្រឹក្សា​ក្រុម​សាសនទូតក្រៅប្រទេសនៃទីក្រុង​ប៉ារីស លោក ដាមីញ៉ាំង ​​បានលើកឡើង​ដូចនេះ​នៅ​ក្នុង​ធ​ម្មទេសនា​​នៃ​​ពិធី​ជម្រះចិត្ត​គំនិត​លើក​ទីមួយ​សម្រាប់​យុវជន​៦នាក់​ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។​​ លោកបានថ្លែងថា ៖ «យើងជាគ្រីស្ត​បរិស័ទ​​​បាន​​ទទួល​​អគ្គ​សញ្ញា​ជ្រមុជ​​ទឹក​ និង​​​បេក្ខជន​ទាំង ៦នាក់​ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ គឺ​បាន​ទទួល​អំណោយ​ទា​ន​ពី​ព្រះជាម្ចាស់​តាម​រយ:​ទឹក​ដែលជាព្រះវិញ្ញាណដ៏​វិសុទ្ធ»។ អ្នករាល់គ្នា​​​ស្រេក​ទឹក​ដែល​ជា​សេចក្តី​ស្រឡាញ់ ​និង​ជាសុភមង្គល រីឯ​ទឹក​​លើ​លោកីយ៍​​នេះ​សូម​កុំងប់ងល់ពេ​ក​ដូចជា​ ស្រា ​ជា​ទឹក​​ធ្វើ​ឱ្យ​អ្នករាល់គ្នា​​សប្បាយ​មួយរយៈ​​រួច​ផ្ដល់​បញ្ហា​ពេល​ក្រោយ។​ ចំណែក​ទឹក​ប្រាក់​ នាំឱ្យ​​មានការ​​ស្រឡាញ់​គ្នា ស្អប់គ្នា​ ​មាន​អ​យុត្តិធម៌​​ក្នុង​សង្គម​ និង​នាំ​ឲ្យមាន​​បាក់​បែក​គ្នា​ ហើយនិង​ទឹក​មួយទៀ​ត ​​គឺ​​​ជាសេចក្ដី​​ស្នេហា​ នាំ​ឱ្យ​​អ្នករាល់គ្នា​​សប្បាយ ​និង​ពេល​ខ្លះ​​មើល​ងាយ​គ្នាទៅវិញទៅមក ហើយ​ក៏​ធ្វើ​ឱ្យ​ខកចិ​ត្តផងដែរ។ ​នេះបើតាមការ​បញ្ជាក់ពីលោក​​​ដាមីញ៉ាំង​ ហ្វារនឺ។ «អគ្គសញ្ញា​ជ្រមុជទឹក​ដើម្បី​ក្លាយ​ទៅ​ជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺ​ជា​ទឹក​ដែ​ល​ខ្ញុំ​ស្រេក​ឃ្លាន​ខ្លាំង​បំផុត»។ នេះជាសម្ដីរបស់​​បេក្ខនារី ផុន ដានី ដែល​ទទួល​ពិធី​ជម្រះចិត្ត​គំនិត​ជាលើក​ដំបូង​មុន​នឹង​ទទួល​អគ្គសញ្ញា​ជ្រ​មុជទឹក​នៅ​ថ្ងៃ​បុណ្យ​ចម្លង​ខាង​មុខនេះ​។ ​ ក្នុង​វ័យ​២១ឆ្នាំ ដានី ​រៀប​រាប់​ទៀតថា ព្រោះ​ទឹក​នេះ​ ​លាង​ជម្រះដួងចិត្តរបស់នាង ដើម្បី​ឱ្យនាង​​​ស្លាប់ ​និង​កើត​ជាថ្មី​រួម​ជា​មួយ​​ព្រះយេស៊ូ​នៅ​ថ្ងៃ​បុណ្យ​ចម្លង​។​ កញ្ញាថា …

លោក​ដាមីញ៉ាំង ​ហ្វារនឺ​ ឲ្យគ្រីស្ត​បរិស័ទ​គិតពីទឹក​ដែលផ្តល់​ជីវិត Read More »

លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវ​​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់

សហព័ន្ធកាតូលិកដើម្បីមនុស្សធម៌ និងការអភិវឌ្ឍន៍ដែលហៅកាត់ថា (CACD) បានបង្កើតកម្មវិធី​សំ​ណា​ក់ធម៌មួយនៅវិទ្យាស្ថានសន្តប៉ូល ដែល​ស្ថិត​នៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ​ក្រោមអធិបតីភាពលោកអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូ​មិភាគ​ភ្នំពេ​ញ។ កម្មវិធីនេះមានការចូលរួមពី​២៤អង្គការ ដែលមានមនុស្ស​ជាង៥០នាក់ ក្រោមប្រធានបទ​​ «ឱ្យយើ​ង​ទៅ​​ជាតួ​អង្គសំខា​ន់ដើម្បីបង្កើតសង្គមថ្មី» ដែលកម្មវិធីនេះ​ធ្វើឡើង​កាលពីពេលកន្លងទៅថ្មីៗនេះ។ ​លោកអូលីវីយេ ជ្មីតហស្លេ ​​បានថ្លែងដោយជំរុញ​​ឱ្យគ្រប់អង្គភាព​ទាំងអស់​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់បំផុត​ដើម្បីបង្កើតសង្គមថ្មីដោយដឹងថាក្នុងសង្គមសព្វថ្ងៃ​មានតួអង្គដែល​អ​ង្គុយមើល​ និងតួអង្គដែលសកម្ម។ លោកអភិបាលអូលីវីយេក៏បានស្នើឱ្យ​សមាជិក CACD ខិតខំធ្វើការដោយសហការគ្នា​មិនមែន​ត្រឹមតែ​បំ​ពេញតួនាទីជាបុគ្គលិកសម្រាប់អង្គការតែប៉ុណ្ណោះ ប៉ុន្តែត្រូវដាក់ខ្លួនបម្រើជាព្រះសហគមន៍ ជាគ្រួសារ​តែ​​មួយនឹងធ្វើដំណើររួមជាមួយគ្នាដោយប្រកាសដំណឹងល្អនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។ លោកមានប្រសាសន៍ថា ​៖ «នេះជាមូលហេតុទី១ដែ​លសមា​ជិកCA​CDត្រូវតែជួបជុំគ្នាជាព្រះស​ហគ​មន៍​​កាតូលិក​​​​តែមួយ បម្រើព្រះសហគមន៍តែមួយ ហើយត្រូវរិះគិតសហការគ្នាដោយធ្វើការរួមជាមួយគ្នា​ តា​ម​ប្រធានបទផ្សេងៗ ដូចជាការសិក្សា​ ដូចជាជីវិតពិការ ដូចជាសហក្រិនសង្គមជាដើម»។ នាឱកាសនោះដែរ ​លោក គឹម រតនា ​នាយកប្រតិបិត្តអង្គការការីតាសកម្ពុជា បានធ្វើការ​បែងចែក​អ​ង្គ​ភាព​ជា៤ក្រុម ដើម្បីរិះគិតលើ​៤ចំណុចជុំវិញCACD ​ក្នុងនោះ​រួមមាន៖ និយាយអំពីភាពខ្លាំង, និយា យពី​ភាពខ្សោយ​ និងការធ្វើឱ្យល្អប្រសើរឡើងជាងនេះ, និយាយពី​ឱកាសដើម្បី​ឱ្យCACDរីកចម្រើន​ទៅ មុខ​​ និង​ចំណុចចុងក្រោយ និយាយពីហានីភ័យដែលប្រឈមមុខជាមួយCACD។ លោកបានបន្តថា ក្នុងការបែងចែក និងពិភាក្សាតាមក្រុមនីមួយៗនោះ ក៏​មានចំនុចមួយចំនួនដែល​ណែ​​នាំឱ្យអង្គភា​ពត្រូវតែ​​ពង្រឹងបន្ថែមផងដែរ …

លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវ​​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់ Read More »

កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​

កម្មវិធីនេះ​ដឹក​នាំ​ដោយ​លោក​បូជាចារ្យ អាប្រាហាំ ខូន​ រួម​ជាមួយ​លោក​ឧបដ្ឋាក​ វី សំណាង​ និង​បងស្រី អេង សានី នា​ថ្ងៃ​ទី​៤ មីនា ២០២៣នេះ។​ ដូន​ជី អេង សានី នៃ​ក្រុម​គ្រួសារ​ឧបការគុណ  មាន​ប្រសាសន៍ថា ​ក្រុម​បម្រើអាសនៈ​មាន​តួនាទីមួយយ៉ាងសំខាន់និង​​យ៉ាង​ជិតស្និទ្ធ​ក្នុង​ពិធី​អភិ​បូជាព្រោះពួកគាត់​ត្រូវនៅក្បែរ​និង​បម្រើតុអាសនៈ​ ដូច្នេះពួកគាត់ត្រូវដឹងអំពី​​សម្ភារ​ប្រើប្រាស់​និង​កាយ​វិការ​នានា។   ក្នុងរយៈពេល​មួយថ្ងៃនោះ អ្នកចូលរួមទាំងអស់​បាន​ចូលរួម​រិះគិត​ព្រះបន្ទូល​និង​ អធិដ្ឋានជាមួយគ្នា។  ដូនជីសានី​បន្ថែមថា ​ប្រសិនបើ​គាត់​ស្គាល់ពី​អត្ថន័យ​​​ពិធី​បុណ្យ​អភិបូជា និងពិធីបុណ្យផ្សេងៗនាំឲ្យ​កិច្ចការបម្រើ​​អាសនៈធ្វើដោយរលូន ហើយ​អាចជួយឱ្យ​គ្រីស្តបរិស័ទការអធិដ្ឋាន និង​ចូលរួម​អភិបូជា​ដោយ​អំណរសប្បាយ។ ​ដូនជី សានី​ បាន​ឱ្យ​ដឹង​ទៀតថា ទោះបីជា​ក្រុមបម្រើអាសនៈ​មានខ្លះ​ជាគ្រីស្ត​បរិស័ទ និងខ្លះ​ទៀត​ជា​ពុទ្ធបរិស័ទក៏ពិត​មែន​ ប៉ុន្តែ​សំខាន់គឺ​ពួកគាត់​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​កំពុង​ធ្វើ និង​ស្គាល់​អំពី​របៀប​នៃការគោរពនិងការបម្រើក្នុងពិធីបុណ្យដែលជាលទ្ធផលមួយយើងសប្បាយចិត្ត។ អ្នក​បម្រើ​តុសក្ការៈទាំងនោះ​មាន​ខ្លះ​ជាកូន​គ្រីស្ត​បរិស័ទនៃ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន និង​ខ្លះ​ទៀត​ជា​សិស្សតាម​បណ្តា​​ខេត្តនានា​ដែលជាពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទ​កំពុង​​សិក្សា​នៅ​ភ្នំពេញ​ និងកំពុង​​​ស្នាក់​នៅក្នុង​មណ្ឌល​របស់​ព្រះសហគមន៍។​ កុមារា យឿន រ៉ានុត ក្នុង​វ័យ​១០ឆ្នាំ​ ជាអ្នក​បម្រើ​អាសនៈ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នេះ និយាយ​​ថា កម្មវិធី​សំណាក់ធម៌នេះ​​បាន​ជួយគាត់​ឲ្យចេះ​​ស្ដាប់​ព្រះ​បន្ទូល ស្គាល់ពី​ឧបករណ៍ផ្សេងៗ ហើយ​ហាត់កាយវិការពេលប្រើឧបករណ៍នោះ។ រ៉ានុត​បន្ថែមថា ក្នុងនោះ​គាត់​បាន​ដឹងពីរបៀប​ប្រើ​ប្រាស់​ពណ៌​ខោអាវ​តាម​រដូវ​នីមួយៗ និង​ក្នុងពិធីបុណ្យគោរពនិង​រំលឹកផ្សេងៗ។ ដូនជី​​សានី​ឲ្យដឹងទៀតថា ក្រុម​បម្រើ​អាសនៈ​បាន​យកចិត្តទុកដាក់លើ​កម្ម​វិធី​នេះ​ដោយ​ព្យាយាមមកតាំងពីម៉ោង ៥:០០​ព្រឹក​ ព្រឹក ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​អភិបូជា …

កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​ Read More »

៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា

ក្នុងរដូវអប់រំពិសេស​ដែលមានរយៈពេល​៤០ថ្ងៃ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​បាន​ណែនាំ​ឲ្យ​គ្រីស្តបរិស័ទ​កាតូលិក​ យករយៈពេលនេះ ដើម្បី​សញ្ជឹងគិត​អំពី​ពេលវេលាជាមួយ​ព្រះជាម្ចាស់ តាមរបៀបរបស់​សន្តីតេរេសា​នៃព្រះកុមារ​យេស៊ូ​នៅលីស្យឺ។ នៅក្នុងធម្មទេសនា​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ(បឹងទំពុន) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី​២២​ កុម្ភៈ ជាថ្ងៃបុណ្យរោយ​ផេះ និង​ជាថ្ងៃដើមដំបូង​នៃរដូវអប់រំពិសេស​ លោកអភិបា​អូលីវីយ៉េ មានប្រសាសន៍ថា សូម​យើង​ទទួល​ទស្សនៈ ​និងផ្លូវវិញ្ញាណរបស់សន្តី​តេរេសានៃព្រះកុមារយេស៊ូ​​ឱ្យ​ចូល​នៅក្នុងគោល​ដៅ​របស់​​យើង​គឺ ​ត្រឡប់​មក​រកព្រះជាម្ចាស់ដែលបានបង្កើត ស្រឡាញ់ និងធ្វើដំណើរ​ជាមួយ​យើង​ជារៀង​រាល់​ថ្ងៃ​ ជាពិសេស​ក្នុង​រដូវ៤០ថ្ងៃនេះ។ ​មធ្យោបាយដែល​យើង​អាច​គាប់​ព្រះហឫទ័យរបស់​ព្រះជាម្ចាស់​​បាន​គឺ​ ការ​អធិដ្ឋានដោយ​ផ្ទាល់​ខ្លួន និង​ជាមួយក្រុម​​យ៉ាង​ស្ងៀម​ស្ងាត់ដើម្បី​សន្ទនាជាមួយ​ព្រះជាម្ចាស់​ដែល​មាន​វត្តមាន​នៅក្នុង​ដួងចិត្ត និង​រក​ពេល​មើល​ស្នាព្រះហស្តរបស់ព្រះជាម្ចាស់​តាមរយៈ​ធម្មជាតិ​ដែលព្រះជាម្ចាស់​បានបង្កើត។ ក្នុងរយៈពេល​នេះ គឺ​ត្រូវ​​រក​ពេលវេលា​ជួយបងប្អូនឯទៀតៗឲ្យ​បានច្រើន​ជាងមុន​ តាមរយៈ​កិច្ចការ​ធម៌​មេត្តាករុណាទាំង៧ ក្នុងនោះរួមមាន ផ្តល់អាហារ​ដល់​ជនក្រីក្រ ផ្តល់ទឹកដល់អ្នកស្រេក ជួយជនពនេចរ សួរសុខទុក្ខអ្នកជំងឺ សួរសុខទុក្ខទណ្ឌិត ចូលរួមបញ្ចុះសព ចែកទានដល់អ្នកក្រីក្រ។  លោកអភិបាល​បាន​បន្ថែមថា តម គឺជាអ្វីដែលយើង​ត្រូវ​ធ្វើពិប្រាកដ គឺ​តម​ទំនាក់ទំនងដែល​ឥតប្រយោជន៍ តមអណ្ដាតនិយាយដើមគេ តមគំនិត​អាក្រក់ដែលមានលើគេជាដើម។ គ្រីស្តបរិស័ទ​​ ម៉ាន សំឡូត ក្នុង​វ័យ​២៣ឆ្នាំ​ រៀបរាប់ថា​ «ខ្ញុំ​នឹង​កែប្រែនូវអ្វីដែលមិនល្អនៅក្នុងឆ្នាំចាស់ឱ្យ​​មកល្អវិញ ​តាមដែល​អាច​ធ្វើ​ទៅបាន ដូចជារឿងមួយចំនួនដែលអាចកាត់បន្ថយ​បាន យើង​ត្រូវកាត់​បន្ថយ​មានៈ ការប្រមាថ និងការនិយាយដើមគេ ដើម្បីត្រៀមចូលរួមបុណ្យចម្លងនៅថ្ងៃខាងមុខ»។   …

៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា Read More »

ជំនួប​ដំបូង​នៃស្ថាប័នសិក្សាធិការ​របស់ព្រះសហគមន៍​ក្នុងប្រទេស

តំណាង​ស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជាចំនួន​៨៥នាក់​ បាន​ចូលរួម​ស្តាប់​ ពិភាក្សា​ និង​លើក​ទិសដៅ​សម្រាប់​វិស័យសិក្សាធិការ​ក្នុង​ឆ្នាំ​បន្ទាប់​របស់​ព្រះសហគមន៍​ ដើម្បី​ “ចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​គុណភាពនៃការអប់រំកាតូលិក” កាលពីពេលថ្មីៗកន្លងទៅនេះ នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​​​ថ្មី ​និងសណ្ឋាគារបានបាន ក្នុង​សង្កាត់​ភ្នំពេញថ្មី។ នៅក្នុងរយៈពេល​បីថ្ងៃ​ អ្នកចូលរួមបានរះគិតអំពីតួនាទីឧត្តមសិក្សាពាក់ព័ន្ធ​ជាមួយ​និង​សេដ្ឋកិច្ច ធនធានមនុស្សនិង​នយោបាយ ​គោលនយោបាយ​អភិវឌ្ឍន៍​​កម្មវិធី​​សិក្សា​ពី​កម្រិតបឋម​រហូត​ដល់​មធ្យមសិក្សា និងចំណុចអាទិភាព​របស់​ក្រសួង​អប់រំ ការ​អប់រំ​បែប​កាតូលិក​ក្នុងបរិបទ​ពុទ្ធសាសនាជាដើម យុទ្ធសាស្ត្រ​​ទាញចំណាប់អារម្មណ៍របស់សិស្ស ដោយមាន​វាគ្មិន​ពីបណ្តាស្ថាប័ន​រដ្ឋ​ ឯកជន និង​ព្រះសហគមន៍​។ ​សិក្ខាសាលានេះប្រព្រឹត្តទៅជាលើកដំបូង​ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ រៀប​ចំដោយវិទ្យាស្ថានសន្តប៉ូល និងសហការចូលរួមដោយ មជ្ឈ​មណ្ឌល​​ស្រាវជ្រាវជេស្វីត ម៉ាហ្គា អង្គការជេស្វីតកម្ពុជា សាលាបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​និង​បច្ចេក​ទេស​​ដុនបូស្កូ ក្រោមអធិបតីភាព​របស់​លោក​អភិបាល​ព្រះសហគមន៍កាតូលិក​ទាំង​បី​ភូមិភាគ។ នៅក្នុងឱកាសអភិបូជាបើកកម្មវិធីសិក្ខាសាលានេះ លោក​អូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​ព្រះសហគម​ន៍​កាតូលិក​​ភូមិភាគភ្នំពេញ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សន្តប៉ូល​មាន​ប្រសាសន៍​​ថា សាលាកាតូលិករបស់យើងមានតួនាទីសំខាន់​គឺ​​ បង្ហាញពន្លឺ​ដែល​ណែនាំ​ឲ្យ​មនុស្ស​លោកទទួលការសង្គ្រោះ។ លោក​បន្ថែម​ថា ទោះបី​ស្ថិត​នៅ​ក្នុង​បរិស្ថាន​នៃ​ព្រះពុទ្ធសាសនា​ក៏ដោយ តែអត្តសញ្ញាណ​ជា​សាលា​ ​កាតូលិកសម្រាប់​អប់រំ​​សិស្ស​និង​និស្សិត​​ត្រូវ​ថែរក្សា ដោយ​ផ្តោត​សំខាន់​លើ​គោលការ​ណ៍​មួយ​ចំនួន។ ក្នុងនោះ​លោកអភិបាល​បាន​លើកឡើងអំពី​ គុណធម៌​គិត​លើប្រយោជន៍​រួម ដោយអប់រំសិស្ស​ឲ្យមាន​ចិត្ត​ស្មោះត្រង់ មាន​យុត្តិធម៌ និងសេចក្ដីពិត។ ការអប់រំ​គឺធ្វើយ៉ាងណា ឲ្យ​សិស្ស​ចេះ​​ចែករំលែក​ដល់​អ្នកដទៃដោយគ្មានអាត្មានិយមក្នុងខ្លួន ម្យ៉ាងទៀត ទំនាក់ទំនង​ឥរិយាបទ​កាយវាចារចិត្ត​របស់​សិស្ស គឺត្រូវ​ផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់។ «ទោះបី​កាន់​សាសនា​ផ្សេង​ក៏ដោយ ប៉ុន្តែគេ​មាន​ទំនាក់ទំនងជាមួយព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង​ទាំង​អស់​គ្នា» លោកអភិបាល​បញ្ជាក់។ លោកបន្ថែមថា …

ជំនួប​ដំបូង​នៃស្ថាប័នសិក្សាធិការ​របស់ព្រះសហគមន៍​ក្នុងប្រទេស Read More »

បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី

ក្នុងឆ្នាំ​២០២៣​នេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា​នឹង​ត្រៀម​រៀបចំ​ពិធី​ជម្រុជទឹកដល់​បេក្ខជន​សរុប​ចំនួន​២៣៦នាក់​ដែលរស់នៅក្នុង​​​តំបន់​ផ្សេងក្នុងប្រទេស​កម្ពុជា​នាឱកាស​បុណ្យ​ព្រះយេស៊ូ​មាន​​​ព្រះជន្ម​រស់ឡើងវិញ​ដ៏រុងរឿង​ខាង​មុខនេះ។ កាលពីថ្ងៃទី២៦ ខែ​កុម្ភៈនេះ​ លោកអភិបាល​ទាំងបីភូមិភាគ​របស់​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា​​ធ្វើពិធីត្រាស់ហៅ​បេក្ខជន​ម្នាក់ៗ​ដើម្បីបង្ហាញខ្លួន​ជា​ផ្លូវការណ៍​ និង​ត្រៀម​ខ្លួន​ទទួល​អគ្គ​សញ្ញា​​​ជ្រមុជ​ទឹក។ នឿន សាមី វ័យ ២១ រស់នៅក្នុងទីក្រុងភ្នំពេញ​កំពុង​សិក្សា​ជំនាញអគ្គិសនីឆ្នាំទី១ និយាយថា «ខ្ញុំស្គាល់​ព្រះសហគមន៍​តាំង​ពី​តូច ដោយនៅផ្ទះ​មានពូម្នាក់ជាគ្រីស្តស័ទ»។ ទង្វើរបស់​ពូ ឃ្លា​គម្ពីរ និង​សកម្មភាព​ព្រះសហគមន៍​ក្នុងតំបន់ បាន​ជំរុញចិត្ត​យុវ័នរូបនេះ ចង់កែប្រែ​ជីវិត​របស់​ខ្លួន។ សាមី​បន្ត​ថា តាមរយៈ​ការ​​មើល​ឃើញ​ព្រះសហគមន៍​ចេះ​រំលែក​សេចក្ដី​ស្រឡាញ់ឱ្យគ្នា ជួយអ្នកក្រីក្រ និងឃ្លាគម្ពីរ​មួយ​ដែល​ដក់ក្នុងចិត្ត​របស់គាត់​គឺ​ «ចូរស្រឡាញ់​អ្នកដទៃ​ឱ្យ​ដូច​ព្រះ​ជាម្ចាស់​​​ស្រឡាញ់​យើង»។ «​ព្រះបន្ទូលនេះបានណែនាំឱ្យ​យើង​ចេះ​ស្រឡាញ់​អ្នកដទៃ​ទាំងអ្នក​ក្រី​ក្រ​និងអ្នកពិការ​ផងដែរ ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ក្លាយជាគ្រីស្ត​បរិស័ទ​។» សាមី បញ្ជាក់។ មិន​សូវ​ខុស​គ្នាពី​សាមី ការមើល​ឃើញ​សកម្មភាព​មនុស្ស​ធម៌​របស់​ព្រះសហមន៍​និង​កិច្ច​សហការគ្នា​គឺ​ជាចំណុច​មួយ​ដែល​ជួយ​ដល់​យុវជន​ជាច្រើន​កែប្រែ​ជំនឿ​។ នឿ សុវណ្ណនី អាយុ​១៦ឆ្នាំរស់នៅ​ខេត្ត​តាកែវ និយាយ​ថា នាង​បាន​ត្រៀម​​ខ្លួន​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹករួច​រាល់​ហើយ។​ យុវតីរូបនេះសម្រេច​ចិត្ត​កែប្រែ​ជីវិត​រស់នៅ​តាម​របៀប​ថ្មី​ចាប់​ពី​ពេលនេះ​ទៅ ដោយនាង​​បន្ថែមថា «​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​ស្រឡាញ់គេ ចែករំលែក និង​មាន​ចិត្ត​អត់ធ្មត់​ដូចគំរូលោក​អភិបាល»។ រំឭកពី​ទម្លាប់​អតីតកាល​សុវណ្ណនីឱ្យដឹងថា «ពីមុន​ខ្ញុំជាមនុស្សខ្ជិល ​មិន​សូវ​ចេះ​ចែករំលែក តែ​ក្រោយ​បានស្គាល់​ព្រះសហគមន៍​៥ឆ្នាំ​កន្លងមក តាមរយៈ​មិត្ត​ភក្តិ ​និង​ការសិក្សានៅ​វិទ្យាល័យ​សន្ត​ហ្វ្រង់​ស្វ័រ​​ដែល​ជា​សាលា​របស់​ព្រះសហគមន៍​កាតូលិក ធ្វើ​ឱ្យ​ខ្ញុំ​បាន​កែប្រែទម្លាប់ទាំងនេះ​»។​ សេស៊ីលីយ៉ា ភឿត ស៊ីថា រស់នៅខេត្ត​បាត់ដំបងនិយាយថា ក្រោយទទួល​ពិធីត្រាស់ហៅនេះ នាង​បានប្តេជ្ញាចិត្ត​នឹងប្រកាសជំនឿរបស់​ខ្លួន​​ដល់អ្នកដទៃ និងជួយដល់អ្នកក្រីក្រ …

បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី Read More »

Subscribe to our newsletter

Don't miss new updates on your email