Chomneth

លោកបូជាចារ្យ សិរី ដាស់តឿនឲ្យគ្រីស្តបរិស័ទមានចិត្តតស៊ូ

“សូមឲ្យមានចិត្តតស៊ូ និងរក្សានូវជំនឿ សេចក្តីសង្ឃឹមរបស់ខ្លួនដើម្បីអប់រំដល់កុមារ និងយុវជនយុវនារី។” នេះជាប្រសាសន៍របស់ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាអគ្គលេខាធិការនៃអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទក្នុងឱកាសសម្ដែងធម្មទេសនា នៃកម្មវិធីអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៩ នៅទេវវិទ្យាល័យកាតូលិកកម្ពុជា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣១ មករា ២០១៩កន្លងទៅនេះ។  លោកបូជាចារ្យបានបន្ត ដោយលើកយកគំរូនៃគ្រីស្តបរិស័ទជំនាន់ដើម នៅទ្វីបអឺរ៉ុប និងនៅប្រទេសកម្ពុជា នាសម័យរង់ទុក្ខលំបាក ត្រូវគេបំបិទសិទ្ធិគ្រប់បែបយ៉ាង ដែលបានតស៊ូរក្សាជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ លោកថា អ្នកទាំងនោះគឺជាគំរូក្នុងការអប់រំគ្រីស្តបរិស័ទជំនាន់ក្រោយៗ មានដូចជា អ្នកដែលបង្កើតក្រុមរិះគិតអំពីព្រះបន្ទូលប្រចាំថ្ងៃ។ ក្រុមគ្រីស្តបរិស័ទ លោកអភិបាល បូជាចារ្យ និងបព្វជិតដែលរស់នៅជាត់ខ្មែរ នៅក្នុងសម័យប៉ុលពត។ ជាពិសេសគឺលោកអភិបាលឆ្មារ សាឡាស់ រួមនិងសហការី ដែលបានព្យាយាមរក្សានូវជំនឿដែលជាពន្លឺជានិច្ច រហូតដល់នាទីចុងក្រោយ។ លោកឆ័ត្រសិរី បន្តថាការបង្ហាញជំនឿនៅក្នុងសម័យប៉ុលពត ពិតជាលំបាក ហើយប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេល។ មានគ្រីស្តបរិស័ទ និងអ្នកឯទៀតបានឃើញនិងមានការចងចាំអំពីលោកឡាសដែលខិតខំរក្សាព្រះគម្ពីរនៅក្នុងហោប៉ៅខោរហូតដល់ថ្ងៃស្លាប់។ មួយទៀតលោក បូជាចារ្យក៏បានបង្ហាញអំពីគំរូនៃជីវត សន្តយ៉ូហានបូស្កូ ដែលបានខិតខំជួយដល់យុវជនដែលគេលះបង់ ទាំងកាយ និងវិញ្ញាណ។ យុវជន យុវនារីទាំងនោះក្រីក្រ គ្មានលទ្ធភាពរកការងារធ្វើ ប្រសិនបើលោកយ៉ូហានបូស្កូមិនជួយ ពួកគេនឹងមានគ្រោះថ្នាក់។ លោកបូជាចរ្យអធិការបតី បន្ថា ការព្យាយាមជួយក្រុមយុវជនដោយចិត្តតស៊ូរបស់សន្តយ៉ូហានបូស្កូ  …

លោកបូជាចារ្យ សិរី ដាស់តឿនឲ្យគ្រីស្តបរិស័ទមានចិត្តតស៊ូ Read More »

យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ

យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅ​ខេត្ត​កំពង់​ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពី​លោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩ ដោយថ្មើរជើងចំងាយ​១៩​គីឡូ ពី​ព្រះសហគមន៍​ភូមិប៉ាង​ទៅកាន់ព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ជាដីមរណសាក្សីនៃព្រះសហគមន៍កាតូលិកកម្ពុជា។ បូជនីយេសក៍នេះ ធ្វើ​ឡើង​​លើ​ប្រធានបទ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!” (លក ១,៣៨) ស្រប​តាម​​ទិវាយុវជនទូទាំងពិភពលោក នៅប្រទេស​ប៉ាណាម៉ា។ លោកសារឿន បន្ថែមថា បូជនីយចរនេះ គឺដើម្បីបង្ហាញពីជំនឿ និងសេចក្តីសង្ឃឹមតាមរយៈការអធិដ្ឋាន។ «យើង​ឃើញថា នៅ​ពេល​យើង​ដើរ​ បងប្អូន​(ប្រជាជន) គាត់​ចាប់អារម្មណ៍​ ខ្លះ​គាត់​សួរ​យើងថា​យើង​កំពុង​ធ្វើអី ហើយ​ដើរ​ពីណាមក ដើរធ្វើអី ជាដើម។» លោកសារឿន បញ្ជាក់។ ក្នុង​ការ​ធ្វើដំណើរនេះ ត្រូវ​ចំណាយ​ពេល​៦ម៉ោង ពី​ព្រឹក​រហូត​ដល់​រសៀល …

យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ Read More »

លោកអភិបាល អូលីវីយេ៖ ឆ្នាំថ្មីសូំបងប្អូនរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

នាថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោក អូលីវីយេ អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ បានអញ្ជើញទៅលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប (ជ្រៃធំ)​ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ៥ កុម្ភៈ ២០១៩ នេះ។ លោក បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ បានស្វាគមន៍លោកអភិបាលដែលបានមកសួរសុខទុក្ខ និងថ្វាយអភិបូជា អរព្រះគុណព្រះជាម្ចាស់ នៅក្នុងថ្ងៃទីមួយនៃថ្ងៃចូលឆ្នាំ ដែលជាថ្ងៃសំខាន់របស់ប្រពៃណីវៀតណាម។ លោកបានបន្តថា វត្តមានរបស់លោក នេះមានន័យថាយើង​នឹងមានព្រះពរពេញមួយឆ្នាំ។ ក្នុងធម្មទេសនាលោកអភិបាលអូលីវីយេ បានដាស់តឿនគ្រីស្តបរិស័ទ ក្នុងឆ្នាំថ្មីខាងមុខនេះឲ្យរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​គឺ ត្រូវរស់នៅដោយសហការគ្នា ។ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។ ជាងនេះត្រូវ ត្រូវធ្វីជាសាក្សីអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ និងនាំពន្លឺដល់មនុស្សគ្រប់រូប។ លោកបន្តថា “ព្រះជាម្ចាស់បានជ្រើសរើសយើងឲ្យទៅជាបុត្រធីតា របស់ព្រះអង្គ និងធ្វើជាសញ្ញាសម្គាល់អំពីសេចក្តីមេត្តាករុណរបស់ព្រះជាម្ចាស់។” លោកអភិបាលក៏បានរំឭកចាស់ទុំទាំងអស់ ត្រូវអប់រំកូនចៅឲ្យបានស្គាល់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកទៅអនុវត្តក្នុងជីវិត។ ចំពោះយុវជន លោកអភិបាលអូលីវីយេ ក៏បានដាស់តឿនយុវជនទាំងអស់ ត្រូវគោរពឪពុកម្តាយ លោកតា លោកយាយ។ ជាងនេះយុវជន យុវនារី ត្រូវនឹកឃើញ និងយកចិត្តទុកដាក់ បង្កើតគ្រួសារ …

លោកអភិបាល អូលីវីយេ៖ ឆ្នាំថ្មីសូំបងប្អូនរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ Read More »

គណៈកម្មការ ការត្រាស់ហៅ

1) គណកម្មការនៃការត្រាស់ហៅសំរាប់បុរស អ្នកទទួលខុសត្រូវ: បូ.អ៊ុន​ សុន ទូរសព្ទទំនាក់ទនង: 012 789 500 Fr. បូ.អូ ហ្វ្រង់ស៊ីស្កូ អ៊ីនដុន ទូរសព្ទទំនាក់ទនង: 092 255 613 2) គណកម្មការនៃការត្រាស់ហៅសំរាប់នារី អ្នកទទួលខុសត្រូវ: បងស្រី​ លុយសៀ អាន ទូរសព្ទទំនាក់ទនង: 089 690 296 សមាជិក: បងស្រី យឹន ជូលីណា ឡឺអុក បង ស្រី ហ្គាលីស អានម៉ារី បងស្រី កែវ គីង ផនធីប អ្នកសម្របសម្រួល: ​បូ.​ស្រ៊ីប្រាមុង វីរះជ័យ

ការិយាល័យយុវជន និងកុមារ

 អាស័យដ្ឋាន៖ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​ធ្នុង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ប្រអប់សំបុត្រ​ ១២៣ ភ្នំពេញ  Episcopal Delegate:    បូ. អារាំងហ្គោ ហ្វេរេណាន់ដូ                                     បូ. ឡេឆិប៉ាន ឆាលេស 1.1.1.ការិយាល័យយុវជន អ្នក​ទទួល​ខុស​ត្រូវ៖     ក. រ៉ុង ផល្លី លោកបូជាចារ្យទទួល​បន្ទុក​ផ្នែក​យុវជន៖ បូ. អារាំងហ្គោ ហ្វេរេណាន់ដូ 1.1.2.ការិយាល័យ​ជំទង់ 1.1.3.ការិយាល័យកុមារ  អ្នក​ទទួល​ខុស​ត្រូវ៖  លោក ស៊ាន់ សារឿន លោកបូជាចារ្យទទួល​បន្ទុក​ផ្នែក​កុមារ៖ បូ. ឡេឆិប៉ាន ឆាលេស ជំនួយការ៖  ផន វាសនា

គណៈកម្មការពលករ

អ្នកទទួលខុសត្រូវ: Fr. LAURENT Pierre ទូរសព្ទទំនាក់ទនង: 097 775 9273 អ៊ីម៉ែល: laurentcalon@yahoo.com Ms. SOUN Sreyhouch Dalys ទូរសព្ទទំនាក់ទនង: 012 609 651 អ៊ីម៉ែល:: cvo@catholiccambodia.org

ការិយាល័យផ្នែកសិក្សាអប់រំ

                          ការិយាល័យផ្នែកសិក្សាអប់រំ  អ្នកទទួលខុសត្រូវ៖           អភិ. ជ្មីតអីស៊្លែរ អូលីវីយេ  ប្រធាន​ការិយាល័យ​សិក្សា​កាតូលិក៖ អ្នកស្រី ឡៃ មករា (017 575 686)             អ៊ីម៉ែល៖ makara_lay01jan@yahoo.com សាលាអប់រំជំនឿសន្តយ៉ូសស្ទីន  នាយក៖            អភិ. ជ្មីតអីស៊្លែរ អូលីវីយេ  អ្នកទទួលខុសត្រូវ៖ ក. ឃុន កញ្ញា (081 303 575/ 011 900 419)             អ៊ីម៉ែល៖  khunkanha89@gmail.com ការសម្របសម្រួល  នៃការសង្កេតមើលអំពីវិទ្យាសាស្រ្ត សង្គម ការសម្រប​សម្រួល​នៃការសង្កេត​មើលអំពីវិទ្យាសាស្ត្រសង្គម ក្នុង​សង្គម​កម្ពុជា៖ ការស្រាវជ្រាវ​ ការសិក្សា ការបង្កើតសំណើរសម្រាប់​ភូមិភាគ​ភ្នំពេញ តាមការិយាល័យ តាមក្រុម តាម​មណ្ឌលសកម្មភាព  អ្នកសម្រប​សម្រួល៖ បូ. ឌឺម៉ុង ហ្វ្រង់ស្វ័រ សាវីយ៉េ (012 924 …

ការិយាល័យផ្នែកសិក្សាអប់រំ Read More »

គណៈកម្មការពិធីបុណ្យ ​និងជំនឿ

1.      គណៈកម្មការពិធីបុណ្យ អាស័យដ្ឋាន៖                     #57 ផ្លូវ101 បឹងត្របែក ចំការមន ភ្នំពេញ                                     ប្រអប់សំបុត្រ123​ភ្នំពេញ  ប្រធាន៖                        អភិ.ស៊ូសៃរាជ្យ អន់តូនីសាមី  លេខាធិការ៖                   បូ.វ៉ូសាំង សេរ៉ាល់  សមាជិក៖                      បូ.វីនដ្រាមីន តូនី ​                                    បូ. សួន ហង្សលី                                     បងស្រី អ៊ី យឿង ម៉ារីអង់ ​                                    បងស្រី ផនធីប កែវគីង                                     អ្នកស្រី សាឡៃ សង្ឃឹម                                     លោក ដួង សាវង់                                     លោក លី សុវណ្ណា  ស្មៀន៖                          លោក ផាត​ ចាន់ណេង 2.      …

គណៈកម្មការពិធីបុណ្យ ​និងជំនឿ Read More »

បុណ្យណូអែល គឺបុណ្យនៃសេចក្តីស្រលាញ់

កំពត៖ ក្នុងធម្មទេសនា អភិបូជា ប្រារព្វពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលថ្ងៃទី ២៤ ខែធ្នូនេះ លោកបូជាចារ្យ តាវ៉ូឡា ហ្គីអានលូកា មានប្រសាសន៍ថា បុណ្យព្រះយេស៊ូប្រសូត ឬ បុណ្យណូអែលដែលយុវវ័យយើងស្គាល់គ្រប់គ្នានោះ គឺមានន័យថា ជាបុណ្យនៃសេចក្តីស្រលាញ់។ លោកបន្ថែមទៀតថា កាលដែលយើងអាចនិយាយបានថា បុណ្យនេះ ជាបុណ្យនៃសេចក្តីស្រលាញ់នោះ ព្រោះវា បានរម្លឹកដល់ថ្ងៃដែលព្រះគ្រីស្តប្រសូត ក្នុងក្រោលជៀម ជាកន្លែងដែលស្មោកគ្រោក ហើយមនុស្សទូទៅខ្ពើមរអើម។ ព្រឹត្តិការណ៍នោះ បានបង្ហាញថា ដោយការស្រលាញ់ពីព្រះជាម្ចាស់ មកលើមនុស្សយើង ទើបព្រះអង្គបានប្រទានបុត្រាព្រះអង្គ មកប្រសូតក្នុងក្រោលនោះ ដើម្បីអោយយើងទាំងអស់គ្នា បានយល់ពីសេចក្តីស្រលាញ់របស់ទ្រង់ ចំពោះយើងទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថា ក្នុងកម្មពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលនេះ មានបងប្អូនគ្រីស្តបរិស័ទ្ធជាង ៣០០ នាក់ មកចូលរួម ដោយក្នុងនោះមាន យុវនារីស្ម័គ្រចិត្តមកពីប្រទេសជប៉ុនចំនួន ១០ នាក់ផងដែរ។ ដោយបុណ្យព្រះយេស៊ូប្រសូត ជាថ្ងៃនៃសេចក្តីស្រលាញ់ គណៈកម្មការព្រះសហគមន៍ បានចែកកាដូ ដល់បងប្អូនដែលមានការខ្វះខាត ចំនួន ៣០ នាក់ ដើម្បីបង្ហាញពីសេចក្តីស្រលាញ់របស់យើងទៅដល់បងប្អូនទាំងអស់។

Subscribe to our newsletter

Don't miss new updates on your email