Month: October 2020

លោកអភិបាល​ អូលីវីយ៉េ បាន​ដឹកនាំ​ការប្រជុំនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រ សាវីយ៉េ នាព្រឹកថ្ងៃទី១៥ ខែតុលា​ ឆ្នាំ​២០២០​នេះ(ចំប៉ា)

នាព្រឹកថ្ងៃទី១៥ ខែតុលា​ ឆ្នាំ​២០២០​នេះ​ លោកអភិបាល​ អូលីវីយ៉េ បាន​ដឹកនាំ​ការប្រជុំនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រ សាវីយ៉េ (ចំប៉ា) ដែលមាន​ការចូលរួម​ពី​លោក​បូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណ:កម្មការ​តាមព្រះសហគមន៍​កាតូលិក​ក្នុង​មណ្ឌល​សកម្មភាពទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់​ ប្រហែលជិត៤០នាក់។ ក្នុង​កិច្ចប្រជុំ​នេះ​ លោកអភិបាល​បានរំលឹកដល់លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណៈកម្មការ​ទាំងអស់​ ឲ្យ​រិះគិត​អំពីសារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ​ និងរកមធ្យោបាយក្នុងជួយបងប្អូនដែលរងគ្រោះដោយសារ​វិបត្តិ​នៃជំងឺកូវីដ១៩ វិបត្តិ​នៃទឹកជំនន់ និងវិបត្តិនៃជំងឺគ្រុនឈិក នៅក្នុងតំបន់ ដើម្បី​ឲ្យ​ព្រះសហគមន៍​ចូលរួម​យ៉ាង​សកម្ម​ក្នុងជីវិតរបស់ប្រជាជនកម្ពុជា៕

សំណាក់​ធម៌​ និងប្រជុំលោកបូជាចារ្យ ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ​២០២០

សំណាក់​ធម៌​ និងប្រជុំលោកបូជាចារ្យ ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ ធ្វើនៅ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ​២០២០។

អភិបូជា​បើកឆ្នាំ​សិក្សា​ថ្មី​របស់​ទេវវិទ្យាល័យ​ នាល្ងាច​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ​២០២០​

អភិបូជា​បើកឆ្នាំ​សិក្សា​ថ្មី​របស់​ទេវវិទ្យាល័យ​ ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ទាំង​បី​ភូមិភាគ​ ដោយមាន​លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​បងប្អូន​គ្រីស្តបរិស័ទមួយចំនួន​បានចូលរួម​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ទេវវិទ្យាល័យ​ នាល្ងាច​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ​២០២០​ ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា​និងសន្តប៉ូល ភ្នំពេញថ្មី៕

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស៊ែ្ល បានចេញសេចក្ដីអំពាវនាវដល់គ្រីស្តបរិស័ទភូមិភាគភ្នំពេញឱ្យអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រៀមខ្លួនដើម្បីដើម្បីបញ្ចេញសកម្មភាពមេត្តាករុណាទៅតាមតំបន់នីមួយៗ។ លោកអភិបាល « ចូរយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ សូមត្រៀមខ្លួនដើម្បីបញ្ចេញសកម្មភាពផងដែរ។» នៅក្នុងថ្ងៃនេះដែរ លោកអភិបាលអូលីវីយេបានធ្វើជាគំរូន័យការអធិដ្ឋាននេះ ដោយលោកបានថ្វាយអភិបូជានៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំដែលជាទឹកដីមរណសាក្សីនៃគ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសកម្ពុជា ដើម្បីទោះអង្វរព្រះជាម្ចាស់សម្រាប់មនុស្សដែលរងគ្រោះដោយសារទឹកជំនន់និងសម្រាប់ការិយាល័យទាំង ៩ របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញផងដែរ។ ព្រះសហគមន៍កាតូលិក តែងតែយកចិត្តទុកដាក់លើអ្នកតូចតាច និងជនងាយរងគ្រោះ តាមរយៈគណៈមក្មការព្រះសហគមន៍ផ្ទាល់ ក៏ដូចជាតាមរយៈអង្គការនានារបស់ព្រះសហគមន៍កាតូលិកផងដែរ។ តាមសេចក្តីជូនដំណឹងរបស់កហក្រសួងធន់ធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ថ្ងៃទី១១ និង១២ ខែតុលា កន្លងមក ប្រទេសកម្ពុជាបានទទួលរងនូវសម្ពាធព្យុះទី១៥ ដែលមានឈ្មោះថា “លីនហ្វា” បានបង្កឲ្យមានទឹកជំនន់ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាជាពិសេសបែកប៉ែកខាងពាយ័ព្យនៃរាជាណាចក្រកម្ពុជា។ តាមបាយការណ៍របស់ អាជ្ញាធរជាតិគ្រោះមហន្តរាយ ព្រឹកថ្ងៃទី១២នេះ ទឹកជំនន់ដែលបង្កឡើងដោយព្យុះទី ១៥នេះ បានធ្វើឲ្យប៉ះពាល់ដល់១៦ ខេត្ត រាជធានី មានស្រុកចំនួន៥៣ ឃុំចំនួន១៨៨ និង មនុស្ស២៧២៩០គ្រួសារ ហើយក្នុងនោះប្រជាជនដែលត្រូវបានជម្លៀសមានចំនួន ២៤០១គ្រួសារ នឹងធ្វើឲ្យប៉ះពាល់ផ្ទះចំនួន២៤៩៣៦ខ្នង។ គ្រោះមហន្តរាយនេះបាទធ្វើឱ្យខូចខាតផ្ទះចំនួន១៦ខ្នង ប្រជាជន ៩នាក់ត្រូវបាត់បង់ជីវិត និងរងរបួសចំនួន២នាក់ផងដែរ។ …

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់ Read More »

Subscribe to our newsletter

Don't miss new updates on your email