Month: June 2022

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ

«អគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ ខ្ញុំយល់ថាបានទទួលនូវជីវិតថ្មីបន្ថែមលើអគ្គសញ្ញាជ្រមុជទឹក។» នេះជាការលើកឡើងរបស់យុវជន ម៉ៅ គឹមសេង បេក្ខជនម្នាក់ក្នុងចំណោម​បេក្ខជនអគ្គសញ្ញាលាប​ថ្ងាស១៩នាក់។ ក្នុងសម្លៀកបំពាក់ចងក្បិននិងពានាកន្សែងក្រហមច្រាល ជារបៀបប្រពៃណីខ្មែរ គឹមសេងបន្តថា អគ្គសញ្ញានេះ ធ្វើឱ្យជីវិតជាគ្រីស្តបរិស័ទរបស់គាត់ពេញលេញ ហើយផ្ដល់កម្លាំងឱ្យគាត់អាច​ក្លាយជាគ្រីស្តបរិស័ទ មានភាពជឿជាក់ និងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយទទួលបានព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ គឹមសេងនិងបេក្ខជន១៨នាក់ផ្សេងទៀត បានទទួលអគ្គសញ្ញាលាបថ្ងាស នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅព្រះវិហារ​សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បេក្ខជនគឹមសេងបញ្ជាក់ថា ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ដល់កម្លាំង ភាពក្លាហាន ប្រាជ្ញាឈ្លាសវៃ ការ​កោត​ខ្លាចព្រះជាម្ចាស់កាន់តែ​ខ្លាំងឡើងថែមទៀត។ លោកបញ្ជាក់ថា «ខ្ញុំនឹងបន្តប្រកាស​ដំណឹងល្អ​តាមរយៈ​ស្ថានភាព តាមរយៈពាក្យសម្ដី តាមរយៈអំពើល្អ ដែលព្រះជាម្ចាស់បានបង្ហាញមកដល់ខ្ញុំ។ ខ្ញុំនឹងបង្ហាញ​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ដល់អ្នកដទៃដូចគ្នា។» នៅក្នុងពិធីនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាន៍ថា  ថ្ងៃនេះជាពេលវេលាដែលយើងទន្ទឹងរង់​ចាំ​​ព្រះយេស៊ូប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឱ្យយើង ដើម្បីចេញទៅប្រកាសដំណឹងល្អ ដោយរស់នៅ​បង្ហាញ​វត្តមាន​របស់ព្រះជាម្ចាស់។ មាន​ប្រសាសន៍រំលឹក​ដល់​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​នៅ​ក្នុង​ថ្ងៃនេះ គង្វាល​ព្រះសហគមន៍​ណែនាំថា « ថ្ងៃនេះ​បងប្អូន​ទាំង១៩នាក់​ជាសញ្ញាសំគាល់មួយពិសេស ដើម្បីឲ្យយើងយល់ថា នៅ​ពេលដែលយើងសុខចិត្តធ្វើដំណើរ​តាមព្រះយេស៊ូ យើងលេងនៅឯកោ។ ដូចព្រះយេស៊ូមាន​ព្រះបន្ទូល​សន្យា ខ្ញុំនឹងផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអង្គដែលជួយការពារនិង បង្រៀន ដឹកដៃអ្នករាល់គ្នា​នឹង​រំលឹកអ្វីដែលខ្ញុំបានប្រាប់ឲ្យអ្នករាល់គ្នាផង។» ក្នុងនោះ​ដែរ​លោកអភិបាល​បាន​រំលឹក​អំពី​ដំណើរ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ក្នុងពេល​ដែល​រង​ទុក្ខ​លំបាក​ក្នុងសម័យ​ប្រល័យពូជសាសន៍ប៉ុល​ពត និង​ជំងឺ​រាតត្បាត​កន្លង​មក​ថា …

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ Read More »

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម

កុមារ​​ជាង​៣០០នាក់​ បាន​ជួប​ជុំ​គ្នា​បោះ​ជំរំ​​នៅមជ្ឈ​មណ្ឌល​ភ្នំពេញថ្មី រិះគិត​និង​ចូលរួម​រៀន​អំពី​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​សង្គមនិងកិច្ចការងារ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោម​ប្រធានបទ «អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់» ដែល​ដឹកនាំ​ដោយ​​ការិយាល័យ​ យុវជន ជំទង់ កុមារ និង​គ្រួសារ នា​ថ្ងៃ​ទី​២៧-​២៩ ខែឧសភា ឆ្នាំ២០២២​។ កុមារីអាយុ ៨ឆ្នាំ លីន ដាណេ មកពី​ព្រះសហគមន៍​ព្រែកតាទែន បាននិយាយថា នេះជាលើក​ទី​១ដែលនាង​​បាន​ចូលរួម​បោះជំរំនេះ។ ដាណេ​បន្តថា​ «ខ្ញុំ​សប្បាយ​ដោយ​បានចួប​មិត្តភក្តិច្រើន ហើយបាន​កាដូរ​ថែម​ទៀត។» កុមារី ដាណេ ប្រាប់​ទៀត​ថា ក្រៅ​ពី​សប្បាយ នាង​​បាន​រៀន​រាំ រៀន​រើស​សំរាម រៀន​សំអាត រៀន​សម្ដែង «ហើយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជួយ​ឱ្យ​ខ្ញុំ​ក្លាយជាកូនល្អ។» កញ្ញា វ៉ាន់ សុផារី ជាមេកាយឫទ្ធិមកពីព្រះសហគមន៍ចំប៉ានៃមណ្ឌលសកម្មភាពទន្លេមេគង្គ ដែល​ជា​តំបន់​មួយ​មាន​កុមារ​វៀតណាម​បាន​និយាយ​ថា នាង​បាន​ចូលរួម​ក្នុង​ការិយល័យ​យុវជន ជំទង់​ កុមារនិង​គ្រួសារ​បាន​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។ សុផារី ឲ្យ​ដឹងទៀតថា  ឆ្លង​តាម​​បទពិសោធនៃការដឹកនាំកុមារ និង​តាមរយៈការណែនាំរបស់បងៗធ្វើ​ឲ្យនាង​ស្គាល់​សមត្ថភាព​ខ្លួន​ឯង។  យុវតី​រូប​នេះ បន្ថែមថា “នៅកម្មវិធីនេះធ្វើឱ្យខ្ញុំមានបទពិសោធន៍ខាងល្បែងកម្សាន្តជាច្រើន ដើម្បីនាំយកទៅលេងជាមួយកុមារនៅព្រះសហគមន៍ខ្ញុំក្រោយពេលត្រលប់ទៅវិញ”។ សុផារី បាន​បន្ត​ថា «១. ពង្រីក្រុមកាយឫទ្ធិឱ្យមានកុមារកាន់តែច្រើន ដោយប្រមូលកុមារនៅក្រៅភូមិបន្ថែម។ ២. ជួយណែនាំកុមារឱ្យនិយាយភាសាខ្មែរឱ្យបានច្រើន …

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម Read More »

Subscribe to our newsletter

Don't miss new updates on your email