លោក សិលា សួន ហង្សលី ត្រូវបានតែងតាំងជាអភិបាលទទួលបន្ទុកភូមិភាគកំពង់ចាម
យោងតាមលិខិតលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនាថ្ងៃទី១៥ ខែកក្កដា ដែលវើរីតាស់អាស៊ីទទួលបាននាពេលល្ងាច បានឲ្យដឹងថា សន្តអាសនៈនៃបុរីវ៉ាទីកង់ បានជ្រើសតាំងលោកសិលា សួន ហង្សលី ជាអភិបាលទទួលបន្ទុកមើលការខុសត្រូវព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ តាមរយៈលិខិតដដែល លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកត្រូវបានជ្រើសតាំងដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ឲ្យក្លាយជាលោកអភិបាលមើលការខុសត្រូវនៅក្នុងភូមិភាគកំពង់ចាមទាំងមូល។ ព្រះសហគមន៍ភូមិភាគកំពង់ចាម គ្របដណ្តប់ខេត្តចំនួន៨ មានដូចជា កំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងស្វាយរៀង។ លោកអភិបាលអូលីវីយ៉េឲ្យដឹងថា លោកនិងលោកអភិបាលថ្មីធ្លាប់បានរួមការងារជាមួយគ្នាក្នុងឆ្នាំ២០០២-២០០៧ នៅមណ្ឌលសកម្មភាពកំពត-តាកែវ។ ក្នុងឆ្នាំ២០០៧-២០១៥ លោកហង្សលី បានទៅបន្តការសិក្សាអនុបណ្ឌិតនៅប្រទេសបារាំង ផ្នែកទេវវិទ្យានៅវិទ្យាស្ថានកាតូលិកនៃទីក្រុងប៉ារីស។ លោកបូជាចារ្យហង្សលី ពេលបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញថ្មី និងជាតំណាងពេញសិទ្ធិរបស់លោកអភិបាលភូមិភាគភ្នំពេញក្នុងឆ្នាំ២០១៦ និងជានាយកនៃទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ក្នុងឆ្នាំ២០១៨។ លោកអភិបាលសិលា សួន ហង្សលី ជាជនជាតិខ្មែរ ប្រសូតនៅក្នុងគ្រួសារគ្រីស្តបរិស័ទ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧១ នៅស្រុកល្វាឯម ខេត្តកណ្តាល។ លោកត្រូវបានតែងតាំងជាបូជាចារ្យកាតូលិកក្នុងថ្ងៃទី០៩ …
លោក សិលា សួន ហង្សលី ត្រូវបានតែងតាំងជាអភិបាលទទួលបន្ទុកភូមិភាគកំពង់ចាម Read More »