អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២
“គំរូរបស់ប៉ូលីនចារីកូ” អត្ថបទទី១៖ កិច្ចការ ១៥,១-២.២២-២៩សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ។ កក ១៥,២៩អត្ថបទទី២៖ វិវរណៈ ២១,១០-១៤.២២-២៣កូនចៀមជាចង្កៀងរបស់ក្រុង។ វវ ២១,២៣ដំណឹងល្អ៖ យ៉ូហាន ១៤,២៣-២៩ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ យហ ១៤,២៧ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា”។ ជាពេលវេលា ដែលព្រះយេស៊ូកំពុងរៀបចំចេញធ្វើដំណើរទៅស្ថានបរមសុខ ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលសន្យាដល់យើងទាំងអស់គ្នា “ខ្ញុំមិនទុកឱ្យអ្នករាល់គ្នានៅខ្លួនឯង ព្រះអង្គដែលជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតាចាត់ឱ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្តីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់ឱ្យអ្នករាល់គ្នាផង”។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះដែលយើងធ្វើអគ្គសញ្ញាលាបថ្ងាស ជាពេលវេលាមួយយ៉ាងពិសេស សម្រាប់ប្អូនៗ ក៏ដូចជាសម្រាប់ព្រះសហគមន៍របស់យើង។ ដើម្បីទទួលព្រះបន្ទូលរបស់ព្រះយេស៊ូ “ខ្ញុំនឹងចាត់ព្រះអង្គដែលជួយការពារ” ព្រះអង្គដែលបង្រៀន ព្រះអង្គដែលរំលឹកអំពីអ្វីៗទាំងអស់ដែលព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំ។ ព្រះអង្គដែលជួយការពារ ព្រះអង្គដែលបង្រៀន ព្រះអង្គដែលរំលឹកព្រះបន្ទូលរបស់ព្រះយេស៊ូនីមួយៗ គឺព្រះវិញ្ញាណដ៏វិសុទ្ធ។ ថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលសម្រាប់យើង ដើម្បីណែនាំឱ្យនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ យើងចូលនៅក្នុងរបៀបថ្មីដែលព្រះយេស៊ូបានរៀបចំឱ្យ “អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យខ្ញុំ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតានិងខ្ញុំក៏នឹងមកតាំងលំនៅនៅក្នុងអ្នកនោះដែរ”។ នេះជាដំណឹងមួយយ៉ាងពិសេស ដោយដឹងថាប្រសិនបើយើងស្រឡាញ់ព្រះយេស៊ូនិងព្រះជាម្ចាស់ ប្រសិនបើយើងស្រឡាញ់បងប្អូនឯទៀតៗ។ គឺព្រះបិតានិងព្រះយេស៊ូផ្ទាល់ដែលមកនៅក្នុងដួងចិត្តរបស់យើង ដើម្បីសាងសង់ផ្ទះផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់យើង។ ហេតុនេះហើយ យើងដឹងថាយើងមិនមែនឯកោ …
អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ Read More »