ទោះបិទវគ្គអប់រំជំនឿ ក៏ត្រូវមកព្រះវិហារ
ព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី បានរៀបចំកម្មវិធីបិទវគ្គថ្នាក់អប់រំជំនឿ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដោយមានលោកឪពុក សិលា សួន ហង្សលី ជាអធិបតី និងមានបងស្រី គ្រូអប់រំជំនឿ និងកុមារនិងមនុស្សពេញវ័យដែលទទួលការអប់រំជំនឿប្រហែលជាង១០០នាក់បានចូលរួម។ ថ្លែងក្នុងកម្មវិធីនេះលោកបូជាចារ្យ សិលា សួន ហង្សលី ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី មានប្រសាសន៍ថា ការអប់រំជំនឿមិនគ្រាន់តែបង្រៀន គឺយើងចែករំលែកបទពិសោធនៃជំនឿ។ ហើយការបិទវគ្គ នេះនឹងបន្តបើកឡើងវិញនៅ ខែតុលាខាងមុខនេះ។ ជាទូទៅកម្មវិធីអប់រំជំនឿរបស់ព្រះសហគមន៍កាតូលិក ធ្វើឡើងស្របតាមពេលវេលាសិក្សារបស់សាលារដ្ឋ។ ក្នុងឱកាសនោះ លោកបូជាចារ្យបានរំលឹកដល់សិស្សអប់រំជំនឿ ឲ្យមកព្រះវិហារដើម្បីចូលរួមអភិបូជានិងស្តាប់ព្រះបន្ទូល។ លោកថា «កុំភ្លេចមកចូលរួមអភិបូជា ដើម្បីស្តាប់ព្រះបន្ទូល និងអធិដ្ឋានជាមួយគ្នា ហើយក៏ជាពេលវេលាដើម្បីមើលពីជំនឿផ្ទាល់ខ្លួន។» កម្មវិធីបិទវគ្គសិក្សានេះ បានធ្វើឡើងដោយមានប្រធានបទ “ដំណើរក្នុងជំនឿជាមួយគ្នាដូចគ្រួសារតែមួយ”។ លោកបូជាចារ្យបន្ថែមថា ក្នុងគ្រួសារយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង ព្រោះបើឥតមានសេចក្តីស្រឡាញ់យើងដើរជាមួយគ្នាមិនបានទេ។ លោកបន្តថា ឱ្យយើងរៀនរស់នៅតាមរបៀបព្រះជាម្ចាស់ គឺលើសពីធម្មជាតិមានន័យថា យើងហ៊ានលះបង់អ្វីៗទាំងអស់សម្រាប់អ្នកដទៃ។ យុវជន ស៊ិន វិចិត្រ ជាយុវសិស្សវិទ្យាល័យម្នាក់ និងជាអ្នកដែលបានមកទទួលការអប់រំជំនឿនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី បានប្រាប់ថា …