អ្នកបម្រើអាសនៈភូមិភាគភ្នំពេញរៀនអំពីរបៀបបម្រើពិធីបុណ្យអភិបូជា
គណ:កម្មការពិធីបុណ្យព្រះសហគមន៍ភូមិភាគភ្នំពេញ ដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំងហ្វារនឺ រៀបចំសិក្ខាសាលាសម្រាប់អ្នកបម្រើអាសន:៣៦នាក់ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីអត្ថន័យនៃបុណ្យអភិបូជា និងជួយឱ្យបរិយាកាសអភិបូជាមានភាពរលូន។ តាមប្រសាសន៍របស់លោកដាមីញ៉ាំង ហ្វារនឺ បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីឲ្យអ្នកបម្រើអាសនៈដឹងពីរបៀបបម្រើនៅក្នុងពិធីបុណ្យពីដើមរហូតដល់ចប់។ លោកបញ្ជាក់ថា «មិនមែនតាមចិត្តអ្នកបម្រើអាសនៈឬបូជាចារ្យនោះទេ។» លោកបូជាចារ្យបានបន្ថែមទៀតថា ពិធីបុណ្យរបស់ព្រះសហគមន៍គឺមានខ្លឹមសារនិងមានប្រពៃណីពីបុរាណ ដែលលោកបូជាចារ្យ និងអ្នកបម្រើអាសនៈត្រូវមានចំណេះផ្នែកពិធីបុណ្យនេះ។ លោកដាមីញ៉ាំងបន្ថែមថា កាយវិការបស់អ្នកបម្រើអាសនៈគឺជួយដល់គ្រីស្តបរិស័ទ និងមិនមែនជាគ្រីស្តបរិស័ទឲ្យចាប់អារម្មណ៍លើពិធីបុណ្យ ចង់អធិដ្ឋានសូត្រធម៌ និងចង់នៅជាមួយព្រះជាម្ចាស់។ «ខ្ញុំនិយាយថាអ្នកបម្រើអាសនៈជាមនុស្សVIP (ពិសេស) ដោយសារអាសនៈមិនមាននរណាអាចមានសិទ្ធិចូលបាន ប៉ុន្តែអ្នកបម្រើអាសនៈ និងអ្នកថ្លែងព្រះបន្ទូលមានសិទ្ធិចូលទីអាសនៈបាន»។ លោកបូជាចារ្យបញ្ជាក់បន្ថែមថា «ប្រហែលមានអ្នកបម្រើអាសនៈខ្លះដូចខ្ញុំដែរ ដែលបានចាប់អារម្មណ៍ពីជីវិតបូជាចារ្យនៅពេលខ្ញុំជាអ្នកបម្រើអាសនៈ»។ លោកបូជាចារ្យដាមីញ៉ាំង ជាប្រធានគណៈកម្មការពិធីបុណ្យ បានណែនាំសិក្ខាកាម ឱ្យមានចិត្តគោរពតុសក្ការ:របស់ព្រះជាម្ចាស់ដែលលោកប្រាប់ថា មិនមែនជាតុធម្មតាទេ ព្រោះតុនោះមានឥដ្ឋធាតុសន្តបុគ្គល។ សិក្ខាសាលានេះរៀបចំឡើងនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នាថ្ងៃទី២៧-២៨ សីហា។ ថាច មិថុនា សិក្ខាកាមនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន និយាយថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ គាត់បានរៀនច្រើនអំពីរបៀបដើរ ឈរ អង្គុយនៅ ក្នុងពិធីបុណ្យ និងពិធីនៃបុណ្យផ្សេងៗ ដូចជាការរៀបចំដង្វាយ ការប្រើប្រាស់ពណ៌នៅតាមរដូវនីមួយៗ …
អ្នកបម្រើអាសនៈភូមិភាគភ្នំពេញរៀនអំពីរបៀបបម្រើពិធីបុណ្យអភិបូជា Read More »