គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលា ស្តីពី «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»

ខេត្តតាកែវ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសន្តប៉ូល បានសហការជាមួយវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីតាំងវិទ្យាស្ថានផ្ទាល់ ស្ថិតក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសិក្ខាកាមចូលរួមយ៉ាងកុះករជាង ១០០ នាក់។ សិក្ខាសាលានេះ មានបណ្ឌិត យុន ផន ជាសាស្ត្រាចារ្យសាកលវិទ្យាល័យនៅភ្នំពេញ និងជាទីប្រឹក្សាក្រុមហ៊ុនធំៗនៅកម្ពុជា ធ្វើជាវាគ្មិនកិត្តិយសដើម្បីចែករំលែកចំណេះដឹង។ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានលើកឡើងពីគោលបំណងចម្បងនៃកម្មវិធីនេះថា៖ ផ្តល់ចំណេះដឹង គន្លឹះ និងបទពិសោធន៍ល្អៗក្នុងការកសាងផ្នត់គំនិតវិជ្ជមាន។ ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងអភិវឌ្ឍសក្តានុពលផ្ទាល់ខ្លួន។ ត្រៀមលក្ខណៈកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ស្ថាប័ន និងសង្គមជាតិ។ ជម្រុញការសហការគ្នាយ៉ាងស្អិតរមួតរវាងនិស្សិត បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដើម្បីភាពរីកចម្រើនក្នុងស្ថាប័ន។ លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានតម្លៃខ្លាំងណាស់សម្រាប់ សម្រាប់បុគ្គលិក និងគណៈគ្រប់គ្រង៖ ជាការលើកទឹកចិត្ត និងជម្រុញកម្លាំងបន្ថែមក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រឹងទំនាក់ទំនង និងមិត្តភាពក្នុងកន្លែងការងារ។ លោកនាយករូបនេះបន្តថា […]

គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលា ស្តីពី «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ» Read More »