ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។ លោកបានបញ្ជាក់ថា រយៈពេល ២៨ ឆ្នាំដែលរូបលោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ គឺស្របពេលគ្នានឹងការឈានជើងមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។ លោកបានរំលឹកពីទិដ្ឋភាពចាស់ៗនៅតំបន់ស្វាយប៉ាក ការវិវឌ្ឍរបស់ព្រះសហគមន៍ និងបានសម្តែងការនឹករលឹកដល់គ្រីស្តបរិស័ទចាស់ទុំជាច្រើន ដែលបានរួមចំណែកកសាងព្រះសហគមន៍តាំងពីដើមរៀងមក។ ការសម្ពោធព្រះវិហារនៅស្វាយប៉ាកថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំទីពីរ បន្ទាប់ពីការកសាងព្រះវិហារមួយទៀតនៅតំបន់សែនសុខ របស់លោកបូជាចារ្យ អូគូស្ទីន យ៉ុងហ៊ីអុក វ៉ុន ជាសាសនទូតកូរ៉េ។ ក្នុងធម្មទេសនា លោកអភិបាលបានលើកអំពីប្រវត្តិរបស់សន្តីម៉ារីម៉ាដាឡា (St. Mary Magdalene) ដែលជាឧបការីនីនៃព្រះវិហារនេះ ដោយលោកបានគូសបញ្ជាក់នូវចំណុចសំខាន់ៗដូចជា៖ ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានរលឹកដល់គ្រីស្តបរិស័ទទាំងអស់ថា កុំឲ្យផ្តោតសំខាន់តែលើអាគារព្រះវិហារដែលទើបនឹងសាងសង់រួច (ទោះបីជាថ្ងៃនេះមានអ្នកចូលរួមច្រើនកុះករ)។ […]

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក Read More »