គ្រីស្ដបរិស័ទប្រមាណ ១,០០០ នាក់ រំឭកខួប ១៥ ឆ្នាំ នៃការស្រង់រូបសំណាកព្រះនាងម៉ារីនៅអរិយក្សត្រ

កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃបុណ្យរំឭកព្រះនាងម៉ារីថ្វាយខ្លួនក្នុងព្រះវិហារ គ្រីស្ដបរិស័ទកាតូលិកប្រមាណ ១,០០០ នាក់ មកពីគ្រប់ទិសទី ក្នុងនិងក្រៅប្រទេសកម្ពុជា បានជួបជុំគ្នានៅព្រះវិហារក្សត្រីយ៍នៃសន្តិភាព ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីចូលរួមពិធីអភិបូជាអរព្រះគុណព្រះជាម្ចាស់ គម្រប់ខួប ១៥ ឆ្នាំ នៃការស្រង់រូបសំណាកព្រះនាងម៉ារី «ក្សត្រីនៃក្រុមគ្រួសារ» ចេញពីបាតទន្លេមេគង្គ។ ពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ រូបសំណាកព្រះនាងម៉ារីពរព្រះយេស៊ូជាកុមារ ដែលតម្កល់សម្រាប់ការគោរពបូជានៅអរិយក្សត្រ គឺជារូបសំណាកព្រះនាងម៉ារីទី២ បានស្រង់ចេញពីបាតទន្លេមេគង្គ បន្ទាប់ពីរូបសំណាកទី១ ដែលបានរកឃើញកាលពីឆ្នាំ២០០៨ ដោយអ្នកនេសាទជាសាសនិកឥស្លាម។ លោកអភិបាល អូលីវីយ៉េ បានរំឭកនៅក្នុងធម្មទេសនាថា រូបសំណាកព្រះនាងម៉ារីទី២ ដែលគេគោរពជា «ក្សត្រីនៃក្រុមគ្រួសារ» នេះ ត្រូវបានរកឃើញដោយលោកតាជាអ្នកនេសាទពុទ្ធបរិស័ទម្នាក់។ តាមដំណើររឿងដែលត្រូវបានចងក្រងទុក លោកតាអ្នកនេសាទរូបនោះបានយល់សប្ដិឃើញព្រះយេស៊ូមកប្រាប់ឱ្យជួយស្រង់ព្រះអង្គចេញពីទន្លេ។ នៅព្រឹកបន្ទាប់ គាត់ និងកូនប្រុសពីរនាក់ក៏ទៅ បានរកឃើញរូបសំណាកនេះពិតមែន ហើយបានប្រគល់ជូនព្រះសហគមន៍។ ក្រោយមក លោកតា និងភរិយា ក៏បានកែប្រែចិត្តគំនិតទទួលជំនឿជាគ្រីស្ដបរិស័ទផងដែរ។ គេជឿជាក់ថា រូបសំណាកទាំងនេះត្រូវបានគេលាក់ទុកក្នុងទឹកទន្លេ ដើម្បីការពារពីការបំផ្លិចបំផ្លាញនាទសវត្សរ៍ឆ្នាំ១៩៧០។ ក្នុងឱកាសដ៏ប្រពៃនេះ លោកអភិបាល […]

គ្រីស្ដបរិស័ទប្រមាណ ១,០០០ នាក់ រំឭកខួប ១៥ ឆ្នាំ នៃការស្រង់រូបសំណាកព្រះនាងម៉ារីនៅអរិយក្សត្រ Read More »