ធម្មទេសនា

រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ

អភិបូជា​សម្រាប់​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ប្រកាស​ពាក្យ​សច្ចា​ប្រចាំ​ឆ្នាំ នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ស្អាង ទន្លេ​បាសាក់ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ក៏​ដូច​ជា​នៅ​ក្នុង​អត្ថបទ​ទី​១​និង​អត្ថបទ​ទី​២ គឺ​ពិត​ជា​ស៊ី​ជម្រៅ​សម្រាប់​ក្រុម​បេះដូង​ព្រះយេស៊ូ​ដែល​ត្រៀម​ដើម្បី​ប្រកាស​ពាក្យ​សច្ចា​សាជាថ្មី។ ពាក្យ​សច្ចា មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះជាម្ចាស់​និង​ព្រះសហគមន៍ មាន​ចិត្ត​អធិដ្ឋាន មាន​ចិត្ត​បម្រើ​អ្នក​ក្រីក្រ​យ៉ាង​ពិសេស នេះ​ជា​អ្វី​ដែល​បន្តិច​ទៀត​បង​ប្អូន​នឹង​ប្រកាស។ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ យើង​បាន​ស្តាប់​ថា “ប្រសិន​បើ​កូន​មាន​បំណង​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះអម្ចាស់ នោះ​កូន​មុខ​ជា​ប្រតិបត្តិ​តាម​បាន កូន​អាច​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​បាន​តាម​ការ​សម្រេច​ចិត្ត​របស់​កូន ព្រះអង្គ​ដាក់​ទឹក​និង​ភ្លើង​នៅ​មុខ​កូន កូន​អាច​លូក​ដៃ​ជ្រើស​រើស​យក​មួយ​ណា​ក៏​បាន តាម​ចិត្ត​កូន​ប្រាថ្នា”។ អំបាញ់​មិញ នៅ​ពេល​យើង​ស្តាប់​របាយ​ការណ៍​ពី​មុន​យើង​មាន​សមាជិក​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ចំនួន​៤០០​នាក់ ប៉ុន្តែ​សព្វ​ថ្ងៃ​នៅ​សល់​តែ​២៤១​នាក់ មាន​ន័យ​ថា​យើង​បាន​សម្រេច​ចិត្ត​តាម​ប្រាថ្នា​ចង់​បាន។ ដូច​ព្រះជាម្ចាស់​បាន​បំភ្លឺ​យើង​នៅ​ក្នុង​អត្ថបទ​ទី​១ ជីវិត​របស់​យើង​មាន​សេរីភាព ដើម្បី​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​ដែល​យើង​ចង់​បាន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ក្នុង​អភិបូជា​ប្រចាំ​ថ្ងៃ អំពី​កំណើត​ពិភព​លោក។ កំពូល​នៃ​កំណើត​ពិភព​លោក​គឺ ព្រះជាម្ចាស់​បាន​បង្កើត​បុរស​និង​ស្ត្រី នៅ​ពេល​នោះ​ព្រះជាម្ចាស់​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួន​អេដេន។ នៅ​ក្នុង​សួន​អេដេន​មាន​ដើម​ឈើ​២​ប្រភេទ មាន​ដើម​ឈើ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ដឹង​អំពី​អ្វី​ដែល​អាក្រក់​និង​អំពី​អ្វី​ដែល​ល្អ និង​មាន​ដើម​ឈើ​មួយ​ទៀត​ដែល​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ព្រះជាម្ចាស់​បាន​ហាម​អាដាំ​និង​អេវ៉ា មិន​ឱ្យ​បរិភោគ​ផ្លែ​ដែល​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ប៉ុន្តែ ដោយសារ​អេវ៉ា​បាន​ចាញ់​ការ​ល្បួង និង​អាដាំ​បាន​ធ្វើ​តាម ដូច្នេះ​ទាំង​ពីរ​នាក់​បាន​បរិភោគ​ផ្លែ​ឈើ​ហ្នឹង។ តើ​បង​ប្អូន​ដឹង​ថា មូល​ហេតុ​អ្វី​ព្រះជាម្ចាស់​បាន​ហាម​បរិភោគ​ផ្លែ​ឈើ​ដឹង​ខុស​ដឹង​ត្រូវ​នេះ​ឬ​ទេ? គឺ​ដោយសារ​ព្រះជាម្ចាស់​ស្គាល់​ចិត្ត​មនុស្ស ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះអង្គ​ដឹង​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​។ ប្រសិន​បើ​យើង​មាន​សេរីភាព​ដើម្បី​ជ្រើស​រើស​ផ្លូវ​ល្អ និង​ផ្លូវ​មិន​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ …

រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ Read More »

ព្រះអំណោយទាន​នៃ​ព្រះយេស៊ូ​ប្រសូត ផ្លាស់​ប្ដូរ​ពិភព​លោក

អភិបូជារាត្រីអបអរសាទរព្រះយេស៊ូប្រសូត
នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២

ស្រឡាញ់​ដើម្បី​ឆ្លង​គ្រប់​ទុក្ខ​លំបាក

អភិបូជា​ទិវា​គ្រួសារ​សម្រាប់​មណ្ឌល​សកម្មភាព​តាកែវ នៅ​ព្រះសហគមន៍​សន្តី​ម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ សាម៉ូអែល ទី២ ៥,១-៣ទូល‌បង្គំ​ទាំង​អស់​គ្នា​ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា។ ២សម ៥,១អត្ថបទ​ទី១៖ កូឡូស ១,១២-២០ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ កូឡ ១,១៨ដំណឹងល្អ៖ លូកា ២៣,៣៥-៤៣ឯង​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់​ទេ​ឬ? លក ២៣,៤០ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​យើង​គោរព​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ផែនដី។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​ដែរ​សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ។ យើង​ប្រមូល​បង​ប្អូន​ទាំង​អស់ ជា​គ្រួសារ ជា​គ្រីស្ត​បរិស័ទ ដើម្បី​លើក​តម្កើង​ទាំង​ព្រះយេស៊ូ ទាំង​គ្រួសារ​ដ៏​វិសុទ្ធ ដើម្បី​ទទួល​កម្លាំង​ថ្មី​សម្រាប់​ជីវិត​របស់​យើង ដែល​ជា​គ្រីស្ត​បរិស័ទ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផែន​ដី​នេះ។ អំបាញ់​មិញ នៅ​ពេល​ខ្ញុំ​ដើរ​ខ្ញុំ​ឃើញ​គ្រួសារ​របស់​យើង​មាន​គ្រប់​លក្ខ​ខណ្ឌ មាន​ប្ដី​ប្រពន្ធ​មាន​កូន មាន​គ្រួសារ​ខ្លះ​មេម៉ាយ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ អ្វី​ដែល​សំខាន់​ថ្ងៃ​នេះ​គឺ​ឲ្យ​យើង​យល់​ថា យើង​ជា​គ្រួសារ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ មាន​ន័យ​ថា យើង​មាន​ប្ដី យើង​មាន​ប្រពន្ធ យើង​មាន​កូន មាន​ខ្លះ​ពិត​មែន​យើង​ជា​មេម៉ាយ មាន​ខ្លះ​យើង​បែក​គ្នា មាន​ខ្លះ​មាន​ទុក្ខ​លំបាក មាន​ខ្លះ​មាន​អំណរ​សប្បាយ មាន​ខ្លះ​កំពុង​គិត​អំពី​អនាគត ជា​ពិសេស​សម្រាប់​មេៗ​កាយរិទ្ធិ កំពុង​គិត​អំពី​អនាគត តើ​យើង​បង្កើត​គ្រួសារ​យ៉ាង​ដូច​ម្ដេច? អ្វី​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ …

ស្រឡាញ់​ដើម្បី​ឆ្លង​គ្រប់​ទុក្ខ​លំបាក Read More »

អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា

ធ្វើ​នៅ​មជ្ឈមណ្ឌល​ព្រះសហគមន៍​ភ្នំពេញ​ថ្មី ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២២ “ការ​ប្រកាស​ដំណឹង​ល្អ​និង​គ្រួសារ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មាន​តួ​អង្គ​ពីរ មាន​បុរស​ពីរ​នាក់​ដែល​ព្រះយេស៊ូ​លើក​មក​ធ្វើ​ជា​ឧទាហរណ៍ ដើម្បី​ឱ្យ​យើង​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​ថ្ងៃ​នេះ​អំពី​ជីវិត​របស់​យើង​ជា​គ្រួសារ។ អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​និង​គ្រួសារ ដែល​ប្រកាស​ដំណឹង​ល្អ​ដល់​ដាច់​ស្រយាល​នៃ​ផែនដី។ មាន​ឥរិយាបថ​ពីរ ចរិត​ពីរ បុរស​ម្នាក់​ពេល​គាត់​នៅ​មុខ​ព្រះជាម្ចាស់ បាន​ចាប់​ផ្តើម​ធ្វើ​របាយការណ៍​អំពី​ស្នាដៃ​របស់​គាត់។ អួត​ខ្លួន ខ្ញុំ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ខ្ញុំ​អធិដ្ឋាន​ផង ខ្ញុំ​តម​អាហារ​ផង ជួយ​អ្នក​ក្រី​ក្រ​ផង ខ្ញុំ​ជា​មនុស្ស​ពិសេស នៅ​ក្នុង​ខ្លួន​ខ្ញុំ​ឥត​មាន​អ្វី​ខុស​ដូច​អ្នក​ដទៃ​ឡើយ។ ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ ដែល​បាន​អធិដ្ឋាន​ជា​មួយ​ព្រះជាម្ចាស់​ដែរ នៅ​ពេល​នោះ​គាត់​ចេះ​តែ​ទូល​អង្វរ​ព្រះជាម្ចាស់ “ឱ​ព្រះជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូល​បង្គំ​ជា​មនុស្ស​បាប​ផង”។ គាត់​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ គឺ​គាត់​អធិដ្ឋាន​តែ​ប៉ុណ្ណឹង។ ក្រោយ​មក​ព្រះយេស៊ូ បាន​សំលឹង​មើល​មហា​ជន ដើម្បី​ប្រាប់​ថា “ប្រយ័ត្ន ប្រសិន​បើ​យើង​លើក​តម្កើង​ខ្លួន​ឯង យើង​ត្រូវ​តែ​បន្ទាប​ចុះ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​បាន​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ”។ ប៉ុន្តែ មិន​មែន​បន្ទាប​ខ្លួន​ដោយ​លេង​ល្ខោន បន្ទាប​ខ្លួន​ដោយ​ដាក់​ខ្លួន​ដ៏​ពិត​ប្រាកដ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​គម្ពីរ​នេះ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។ បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​បាន លុះត្រាតែ​យើង​ដាក់​ខ្លួន យើង​ទទួល​ស្គាល់​អំពើ​ឋានៈ​របស់​យើង​ជា​មនុស្ស​ទន់​ទាប។ ប៉ុន្តែ ជា​មនុស្ស​ទន់​ទាប​ប្រៀប​ធៀប​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​មនុស្ស​លោក។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គ្រួសារ​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះជាម្ចាស់។ ធំ​ធេង​ចំពោះ​សន្ត​យ៉ូសែប​និង​ព្រះនាង​ម៉ារី ព្រះអង្គ​បាន​ជ្រើស​រើស​ទាំង​ពីរ​នាក់ …

អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា Read More »

អភិបូជាបិទសិក្ខាសាលាអ្នកបម្រើអាសនៈ ធ្វើនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់

ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២ “លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់” អត្ថបទ​ទី១៖ បេនស៊ីរ៉ាក ៣,១៧-១៨.២០.២៨-២៩ទឹក​ពន្លត់​ភើ្លង​ដែល​ឆេះ​សន្ធោ​សន្ធៅ​យ៉ាង​ណា ការ​ដាក់​ទាន​ក៏​លុប​លាង​បាប​យ៉ាង​នោះ​ដែរ។ បសរ ៣,២៨អត្ថបទ​ទី២៖ ហេប្រឺ ១២,១៨-១៩.២២-២៤កបង‌ប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី។ ហប ១២,២៤ដំណឹងល្អ៖ លូកា ១៤,១.៧-១៤អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ លក ១៤, បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ ដើម្បី​ចូល​នៅ​ក្នុង​របៀប​ដែល​យើង​ជា​គ្រីស្ត​បរិស័ទ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពិធី​អភិបូជា ដែល​ជា​ពិធី​សក្ការៈ​បំផុត​សម្រាប់​យើង។ នៅ​ពេល​យើង​មើល​ឃើញ​កូន​បម្រើ​អាសនៈ ពេល​យើង​ស្ដាប់​អត្ថបទ​ទី​១ “ចូរ​មាន​ចិត្ត​ស្លូត​បូត​នៅ​ក្នុង​គ្រប់​កិច្ច​ការ​ដែល​កូន​ធ្វើ មនុស្ស​ម្នា​និង​ស្រឡាញ់​កូន​ជាង​អ្នក​មាន​ចិត្ត​ទូលាយ​ទៅ​ទៀត”។ ខ្ញុំ​គិត​ថា ព្រះបន្ទូល​នេះ​ដែល​ចេញ​ពី​បេនស៊ីរ៉ាក់ គឺ​ជា​ព្រះបន្ទូល​ដែល​ត្រូវ​តែ​ចូល​នៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​បម្រើ​អាសនៈ “ចូរ​មាន​ចិត្ត​ស្លូត​បូត​នៅ​ក្នុង​គ្រប់​កិច្ចការ”។ ជា​ពិសេស នៅ​ក្នុង​កិច្ច​ការ​មួយ​ដែល​យើង​បាន​ទទួល​តួនាទី គឺ​បម្រើ​ដើម្បី​ឲ្យ​អភិបូជា ដើម្បី​ឲ្យ​ពិធី​ដ៏​សក្ការៈ​បំផុត ទៅ​ជា​ពិធី​មួយ​យ៉ាង​ឱឡារិក ណែ​នាំ​ឲ្យ​បង​ប្អូន​ដែល​ជា​គ្រីស្ត​បរិស័ទ អាច​ចូល​យ៉ាង​ជិត​ស្និត​ថែម​ទៀត​ជា​មួយ​ព្រះជាម្ចាស់។ តាម​ពិត លោក​ឪពុក​ថ្វាយ​អភិបូជា​ម្នាក់​ឯង​ក៏​បាន​ដែរ ប៉ុន្តែ​នៅ​ពេល​យើង​មាន​បង​ប្អូន​ដែល​ជា​អ្នក​បម្រើ​អាសនៈ ចូល​នៅ​ក្នុង​ពិធី​យើង ដូច​យើង​ឃើញ​អំបាញ់​មិញ។ នៅ​ពេល​ឈរ នៅ​ពេល​យើង​រៀប​ចំ​កំញាណ នៅ​ពេល​យើង​កាន់​ទៀន នៅ​ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បន្តិច​ទៀត​នៅ​ពេល​បម្រើ​អាសនៈ​ដើម្បី​រៀប​ចំ​តុ​សក្ការៈ។ នៅ​ពេល​ហ្នឹង ហាក់​បី​ដូច​ជា​វត្តមាន​របស់​កូន​បម្រើ​អាសនៈ ណែនាំ​ឲ្យ​ពិធី​របស់​យើងឱឡារិក​ទៅៗ ណែនាំ​ឲ្យ​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ដូច​ជា​រំភើប​នៅ​ក្នុង​ការ​ចូល​ក្នុង​ពិធី​ដ៏​សក្ការៈ។ …

អភិបូជាបិទសិក្ខាសាលាអ្នកបម្រើអាសនៈ ធ្វើនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ

ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ព្រះប្រាជ្ញាញាណ ៩,១៣-១៨តើ​នរណា​អាច​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​បាន? ប្រាញ ៩,១៣អត្ថបទ​ទី២៖ ភីលេម៉ូន ៩-១០,១២-១៧សូម​ទទួល​គាត់​ឲ្យ​បាន​ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ភល ១៧ដំណឹងល្អ៖ លូកា ១៤,២៥-៣៣អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​បាន​ដែរ។ លក ១៤,២៧ “ទៅ​ជា​សាវ័ក​របស់​ព្រះយេស៊ូ” បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​មិញ​ខ្ញុំ​មើល​នៅ​ក្នុង​យូធូប អំពី​ពិធី​អធិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​១៩៩៧ ជា​មួយ​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២​នៅ​ទី​ក្រុង​ប៉ារីស គឺ​ទិវា​យុវជន​ពិភព​លោក។ នៅ​ពេល​នោះ មាន​មួយ​លាន​នាក់​ដែល​មក​ពី​ជុំ​វិញ​ពិភព​លោក​ជួប​ជុំ​គ្នា សម្ដេច​ប៉ាប​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក និង​អគ្គ​សញ្ញា​លាប​ថ្ងាស​ដល់​បេក្ខជន​២០​នាក់ នៅ​ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់។ ពេល​ឃើញ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​សម្ដេច​ប៉ាប ដូច​ជា​ទឹក​ភ្នែក​ហូរ តែ​មិន​មែន​ហូរ​ដោយ​សារ​ពិបាក​ចិត្ត គឺ​ហូរ​ដោយ​សារ​រំភើប។ ពេល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ពី​សម្ដេច​ប៉ាប បេក្ខជន​ញញឹម​យ៉ាង​ស្អាត​ដូច​ជា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យ៉ាង​ពេញ​លក្ខណៈ។ សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២ បាន​ក្លាយ​ទៅ​ជា​សន្ត​ពី​ប៉ុន្មាន​ឆ្នាំ​ហើយ ថ្ងៃ​នេះ​នៅ​ទីក្រុង​រ៉ូម​សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បាន​តែង​តាំង​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​១ ទៅ​ជា​អ្នក​ដែល​ពោរពេញ​ដោយ​សុភមង្គល ជា​ជំហាន​ទី​មួយ​មុន​ក្លាយ​ទៅ​ជា​សន្ត។ យ៉ូហាន​ប៉ូល​ទី​១ យើង​អត់​សូវ​ស្គាល់​ទេ យ៉ូហាន​ប៉ូល​ទី​១​ធ្វើ​ជា​សម្ដេច​ប៉ាប​បាន​តែ​៣៣​ថ្ងៃ ហើយ​ព្រះអង្គ​សោយ​ទិវង្គត។ ពេល​យើង​នឹក​ឃើញ​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​១ យើង​នឹក​ឃើញ​តែ​រឿង​មួយ​ពី​ព្រះអង្គ គឺ​ព្រះអង្គ​ពូកែ​ញញឹម។ ពិភព​លោក​បាន​ភ្ញាក់ ដោយសារ​ពី​សម័យ​ដើម​សម្តេច​ប៉ាប​ដូច​ជា​ព្រះមហាក្សត្រ។ …

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ Read More »

អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា

ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ កូរិនថូស ទី១ ៥,១-៨ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង‌ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ជា‌និច្ច។ ១ករ ៥,៣ដំណឹងល្អ៖ លូកា ៦,៦-១១តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ? លក ៦,៩ “រិះ​គិត​អំពី​អនាគត​តាម​រយៈ​អ្នក​ម្តាយ​តេរេសា” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​នេះ យើង​គោរព​អ្នក​ម្តាយ​តេរេសា ជា​សន្តី​ដែល​ព្រះសហគមន៍​បាន​ទទួល​ស្គាល់ ក្នុង​ឆ្នាំ​២០១៦ ជា​អំណរ​សប្បាយ​សម្រាប់​ព្រះសហគមន៍​ទាំង​អស់។ ជាពិសេស​ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យុវជន​យុវនារី​គិត​ពិចារណា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ចូល​នៅ​ក្នុង​គម្រោង​ការ​របស់​ព្រះយេស៊ូ​សម្រាប់​យើង​ផ្ទាល់? ពេល​នៅ​ក្មេង​យើង​គិត​ថា អនាគត​របស់​យើង​តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? អនាគត​តើ​យើង​ជា​មនុស្ស​ដូច​ម្ដេច? យើង​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ  ជាសាវ័ករបស់ព្រះយេស៊ូ តើថ្ងៃ​អនាគត​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ភ្ជាប់​ជា​មួយ​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ គឺ​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ ហើយ​យើង​ជា​យុវជន​យុវនារី​ដែល​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះជាម្ចាស់ ឲ្យ​ក្លាយ​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ ហើយ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង នេះ​គឺ​ជា​សំណួរ​មួយ​ដ៏​សំខាន់​ណាស់។ ថ្ងៃ​នេះ​ យើង​គោរព​អ្នក​ម្តាយ​តេរេសា​ដែល​ជា​សន្តី មិន​មែន​តែ​ជា​សន្ត​បុគ្គល ដែល​គេ​គោរព​តាំង​ពី​សតវត្សរ៍​មុន​នោះ​ទេ។ យើង​កំពុង​តែ​និយាយ​អំពី​អ្នក​ម្តាយ​តេរេសា ដែល​បាន​រស់​នៅ​ក្នុង​សតវត្សរ៍​ទី​ម្ភៃ មានន័យថាប៉ុន្មានឆ្នាំមុន។ ទោះ​បី​យើង​មិន​បាន​ស្គាល់​គាត់​ក៏​ដោយ ប៉ុន្តែ​យើង​ដឹង​ថា​គាត់​គឺ​ជា​បង​ស្រី​ធម្មតា។ គាត់​ជា​សាសន​ទូត​ម្នាក់ ដែល​ចេញ​ពី​ប្រទេស​របស់​គាត់ (អាល់បេនៀ) ហើយ​គាត់​ទៅ​ដល់​ប្រទេស​ឥណ្ឌា នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ …

អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា Read More »

អភិបូជា​ពិធី​សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​១)

ធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២ “ការ​ចង​ចាំ និង​អត្ត​សញ្ញាណ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា” អត្ថបទ​ទី១៖ អេសាយ ៦៦,១៨-២១យើង​ជ្រើស‌រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី។ អស ៦៦,២១អត្ថបទ​ទី២៖ ហេប្រឺ ១២,៥-៧.១១-១៣ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត​ទុក​ជា​ផល។ ហប ១២,១១ដំណឹងល្អ៖ លូកា ១៣,២២-៣០ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង។ លក ១៣,២៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិធី​ដែល​យើង​ប្រារព្ធ​ធ្វើ​ថ្ងៃ​នេះ សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​មួយ) ជា​ពិធី​មួយ​ដែល​ពោរពេញ​ដោយ​អត្ថន័យ សម្រាប់​ព្រះសហគមន៍​យើង​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​ស្វាគមន៍​ប្អូន​១២​នាក់​ដែល​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូ។ នៅ​ពេល​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​បារាំង​មួយ​ខែ រាល់​អាទិត្យ​ខ្ញុំ​ទៅ​តាម​ព្រះវិហារ​មួយ​ចំនួន ជា​ព្រះវិហារ​ចាស់ មាន​កន្លែង​ខ្លះ​១០០០​ឆ្នាំ និង​ខ្លះ​៥០០​ឆ្នាំ កន្លែង​ខ្លះ​៨០០​ឆ្នាំ។ ពេល​ថ្វាយ​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​ទាំង​នោះ ខ្ញុំ​នឹក​ឃើញ​ដល់​ព្រះសហគមន៍​ដែល​ធ្វើ​ដំណើរ​ពី​រាប់​សតវត្ស។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះសហមគន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិត​មែន​មាន​អាយុ​ច្រើន​ដែរ​តាំង​ពី​ឆ្នាំ​១៥៥៥។ ប៉ុន្តែ នៅ​ឆ្នាំ​១៩៧៥-១៩៧៩ ប្រទេស​កម្ពុជា​យើង​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល ហើយ​ព្រះសហគមន៍​ចាប់​ផ្តើម​មាន​ជីវិត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩០។ ដូច្នេះ ពេល​យើង​គិត​ពី​ឆ្នាំ​១៩៩០ រហូត​ដល់​ឆ្នាំ​២០២២ យើង​មាន​តែ​៣០​ឆ្នាំ​តែ​ប៉ុណ្ណឹង។ សម្រាប់​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ចំការទៀង​នេះ​មាន​អាយុ​តែ​២២​ឆ្នាំ សម្រាប់​ព្រះសហគមន៍​ត្រពាំងក្រញូង​មាន​អាយុ​តែ​៥​ឆ្នាំ អត់​ទាន់​មាន​ព្រះវិហារ​ទៀត។ ប៉ុន្តែ នៅ​ពេល​គេ​ស្ដាប់​សក្ខីភាព​ដែល​ខ្ញុំ​ផ្ដល់ …

អភិបូជា​ពិធី​សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​១) Read More »

អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា

កំពង់ចាម ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ “កិច្ចការ​លោក​បូជាចារ្យ” អត្ថបទ​ទី១៖ កិច្ចការ ១២,១-១១​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ កក ១២,៧អត្ថបទ​ទី២៖ ធីម៉ូថេ​ទី​២ ៤,៦-៨.១៧-១៨មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង។ ២ធម ៤,១៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​កាតូលិក​កម្ពុជា ដែល​ជួប​ជុំ​គ្នា​ដូច​ថ្ងៃ​នេះ។ រួម​ជា​មួយ​លោក​គីកេ រួម​ជា​មួយ​អាល់ប៊ែតូ តំណាង​លោក​ប្រុយណូ រួម​ជា​មួយ​លោក​ឪពុក បង​ប្រុស​បង​ស្រី គ្រីស្ត​បរិស័ទ​ដែល​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​មក​ដល់​ប៊ូស្រា ដែល​ជា​កន្លែង​ដាច់​ស្រយាល​នៃ​ផែនដី​ពិត​មែន។ ប្រសិន​បើ​យើង​នឹក​ឃើញ ជាង​២០​ឆ្នាំ​មុន​នៅ​ពេល​ឪពុក​របស់​ហុង​បាន​មក​វិញ និង​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ឪពុក​ម៉ូរីសូ ដែល​ជា​សាសន​ទូត MEP។ នៅ​ពេល​នោះ​ទី​នេះ​នៅ​ក្នុង​ព្រៃ មិន​ទាន់​មាន​ផ្លូវ​ស្អាត មិន​ទាន់​មាន​ភ្លើង​ប្រើ​ទេ ខ្ញុំ​បាន​មក​ដល់​ប៊ូស្រា​លើក​ទី​មួយ​នៅ​ឆ្នាំ​២០០០ ណែនាំ​ឱ្យ​ខ្ញុំ​គិត​ថា​ប្រហែល​ជីវិត​របស់​ខ្ញុំ​ចប់​នៅ​ត្រឹម​នេះ​ហើយ ដោយសារ​ផ្លូវ​ពិបាក​ពេក។ ប៉ុន្តែ ខ្ញុំ​បាន​នឹក​ឃើញ​ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី ដោយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ពេល​យើង​មក​ដល់​ថ្ងៃ​នេះ យើង​មាន​ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ដ៏​ស្អាត​និង​ធំ​ទូលាយ​នៅ​ប៊ូស្រា​នេះ។ លោក​ឪពុក ហ្វ្រង់ស្វ័រ​អេមេស្ដាល់ អាច​ផ្តល់​សក្ខីភាព​មាន​ប៉ុន្មាន​ជំនាន់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ទី​នេះ។ …

អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ “អត្តសញ្ញាណ​ជា​គ្រីស្ត​បរិស័ទ” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ១៩,១៦ខ.១៩-២១ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ! ១ពង្ស ១៩,២០អត្ថបទ​ទី២៖ កាឡាទី ៥,១.១៣-១៨ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ។ កាឡ ៥,១៦ដំណឹងល្អ៖ លូកា ៩,៥១-៦២ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ លក ៩,៥២ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស និង​ឱឡារិក​បំផុត​សម្រាប់​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ ក៏​ដូច​ជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​ដែរ។ យើង​មាន​បង​ប្អូន​ចំនួន​១១៧​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ មាន​ន័យ​ថា​ទទួល​ដង្ហើម​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ទទួល​ដង្ហើម​ដែល​បាន​ចូល​នៅ​ក្នុង​សួត នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ នេះ​ជា​អត្ថ​ន័យ​នៃ​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទទួល យើង​អាច​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ តើ​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ​ដើម្បី​ធ្វើ​អ្វី? ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អធិដ្ឋាន​ចូល “យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ ដើម្បី​បង្កើត​ពិភព​ថ្មី”។ តើ​មាន​ន័យ​ដូច​ម្តេច សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​សតវត្ស​ទី​២១​នៅ​ប្រទេស​កម្ពុជា? បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ប្រមូល​ចម្លើយ​ពី​ភូមិភាគ​យើង​ទាំង​មូល ដើម្បី​ផ្ញើ​ទៅ​ទី​ក្រុង​រ៉ូម​ទាក់​ទង​នឹង​សន្និបាត​២០២១-២០២៣។ នៅ​ក្នុង​១៤​ចំណុច ដែល​យើង​បាន​រៀប​ចំ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​មាន​ចំណុច​មួយ​បាន​និយាយ​ថា “យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ”។ អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មាន​ន័យ​ដូច​ម្តេច? អត្ត​សញ្ញាណ​មាន​ន័យ​ថា​យើង​មាន​លក្ខ​ខណ្ឌ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​អាច​មើល​ឃើញ​ថា អ្នក​នោះ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​យើង​គិត​អំពី​អត្ត​សញ្ញាណ​ជា​គ្រីស្ត​បរិស័ទ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ …

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ Read More »

Subscribe to our newsletter

Don't miss new updates on your email