ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកឪពុក រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច
លោកឪពុក រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច តាមរយៈកិច្ចការរបស់គណៈកម្មការសង្គហៈ បាននាំយកអំណោយពីសប្បុរសជនកាតូលិក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ ជូនទៅដល់បងប្អូនចំនួន៣៨គ្រួសារ ដែលជាប់ចត្តាឡីស័កនៅក្នុងភូមិសាមគ្គី។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូន ដែលចែករំលែកធម៌មេត្តាករុណាទាំងអស់ និងសូមឱ្យបងប្អូនដែលជាប់ចត្តាឡីស័កទាំងអស់គ្នាមានសុខភាពល្អគ្រប់ៗគ្នា៕