ប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការមរណសាក្សីកម្ពុជា ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ
ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការមរណសាក្សីកម្ពុជា ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ នៅព្រះវិហារសន្តសិលា សន្តប៉ូលភ្នំពេញថ្មី។
ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការមរណសាក្សីកម្ពុជា ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ នៅព្រះវិហារសន្តសិលា សន្តប៉ូលភ្នំពេញថ្មី។
សាលាមត្តេយ្យនៅក្នុងព្រះសហគមន៍សន្តយ៉ូសែបជុំគីរី ចំនួន៣ថ្នាក់ និងមានសិស្សានុសិស្សសរុប៩០នាក់ ដែលចែកជាបីកំរិត ទាប មធ្យម ខ្ពស់ បង្រៀន និងណែរនាំកុមារឱ្យចេះសម្អាតរួមគ្នាជាក្រុម មានអនាម័យផ្ទាល់ខ្លួន ព្រមទាំងចេះចែករំលែកក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នាថ្ងៃទី២៣ វិច្ឆិកា ២០២០ នេះ។សរសេរ និងថតដោយ៖ លិន សីហា (មណ្ឌលសកម្មភាពកំពត)
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពិធីអរព្រះគុណព្រះជាម្ចាស់ រំលឹកថ្ងៃដែលស្រង់រូបសំណាកព្រះនាងម៉ារី (ទីពីរ) ពីបាតទន្លេមេគង្គ ក្នុងឳកាសបុណ្យព្រះនាងម៉ារីថ្វាយខ្លួននៅទីក្រុងយេរូសាឡឹមផងដែរ។ កម្មវិធីនេះ ក្រោយអធិបតីភាព លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ និងលោកបូជាចារ្យ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទមួយចំនួន ដោយបានប្រកាន់ភ្ជាប់នូវវិធានការអនាម័យនិងគម្លាតសុវត្តិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ពីបាតទន្លេមេគង្គ ក្នុងឳកាសបុណ្យព្រះនាងម៉ារីថ្វាយខ្លួននៅទីក្រុងយេរូសាឡឹមផងដែរ។ កម្មវិធីនេះ ក្រោយអធិបតីភាព លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ និងលោកបូជាចារ្យ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទមួយចំនួន ដោយបានប្រកាន់ភ្ជាប់នូវវិធានការអនាម័យនិងគម្លាតសុវត្តិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក និងមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសិស្សនិស្សិតចំនួន៧៤នាក់ ក្នុងនោះមាន១០នាក់ ជាសិស្សនៃមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូ។គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺចង់ឱ្យសិស្ស និស្សិត នៃមណ្ឌលរបស់ព្រះសហគមន៍កាតូលិកទាំងពីរ មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ស្វែងយល់ និងទស្សនានូវប្រាង្គប្រាសាទខ្មែរមួយចំនួនដែលមានក្នុងទឹកដីខេត្តសៀមរាប បន្ថែមពីនោះមណ្ឌលបានរៀបចំនូវកម្មវិធីសិក្ខាសាលា ដើម្បីជួយពង្រឹងបន្ថែមឱ្យសិស្ស និស្សិត ស្គាល់ខ្លួនឯងកាន់តែច្បាស់លាស់ ស្វែងយល់អំពីអារម្មណ៍ គំនិត និងរូបរាងកាយ ដែលចែករំលែកនិងដឹកនាំសិក្ខាសាលាដោយលោក ឆេង ម៉ាប់ ជាអតីតនិស្សិតនៃមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកជំនាន់ទី៩ និងជាអ្នកទទួលខុសត្រូវ កម្មវិធីបំណិន និងគ្រួសារ នៃព្រះសហគមន៍កាតូលិកភូមិបាត់ដំបង។ អត្ថបទនិងរូបភាពដោយ៖ កញ្ញា សំបូរ សុវិជ្ជា ជានិស្សិតជំនាន់ទី២១នៃមណ្ឌលនិស្សិតកាតូលិកកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោកឪពុក ចន ម៉ាង ប៉េង បានណែនាំក្រុមសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ប្រជុំពិភាក្សាគ្នាដើម្បីបូកសរុបផលទ្ធសកម្មភាពផ្សេងៗរបស់ក្រុមសង្គហៈដែលបានធ្វើក្នុងនៅខែតុលា កន្លងមក និងរៀបចំ សកម្មភាពសម្រាប់ខែវិច្ឆិកា ខាងមុខនេះបន្តទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏បានអរគុណលោកឪពុក Glenn (ជនជាតិភីលីពីន) ដែលបានចូលរួមសកម្មភាពជាមួយព្រះសហគមន៍អស់រយៈពេល៣ខែ ដើម្បីរៀនភាសាខ្មែរក៏ដូចជួយក្នុងកិច្ចការបម្រើព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង។ នៅដើមខែវិច្ឆិកា នេះលោកពុក Glenn នឹងបន្តដំណើរទៅភូមិភាគបាត់ដំបងបន្តទៀតដើម្បីរៀនភាសាខ្មែរ និងបម្រើព្រះសហគមន៍។សូមបញ្ជាក់ថា លោកឪពុក DiAz Glenn ជាបូជាចារ្យក្នុងក្រុម Mill Hill Missionaries និងជាជនជាតិហ្វីលីពីន។អត្ថបទនិងរូបភាពដោយ៖ លោក កាន់ វណ្ណា Kann Vanna (ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច)
សកម្មភាពបងស្រី Marinella ក្នុងការជួយណែនាំកូនក្មេងអាយុពី៣ឆ្នាំដល់១០ឆ្នាំ ឱ្យស្គាល់ពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ និងរៀនគូសសញ្ញាឈើឆ្កាងនៅលើខ្លួន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី។អត្ថបទនិងរូបភាពដោយ៖ ជិន សុភាព (មណ្ឌលសកម្មភាពភ្នំពេញថ្មី)
ព្រះវិហារសន្តយ៉ូសែបជ្រៃធំ រៀបចំពិធីបុណ្យអភិបូជា ក្នុងទិវានឹករលឹកដល់សន្តសន្តីទាំងឡាយនៃព្រះសហគមន៍កាតូលិក នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីលោកបូជាចារ្យ ឡេ វ៉ាន់ទីន និងមានគ្រីស្តបរិស័ទចូលរួមច្រើនកុះករ។ លោកបូជាចារ្យ ទីន មានប្រសាសន៍ថា “យើងម្នាក់ៗគួរតែយកសន្តសន្តីជាគំរូនៃជំនឿ”ក្រោយពិធីបុណ្យអភិបូជា ព្រះសហគមន៍បានរៀបចំកម្មវិធីជប់លៀងអបអរដែលមានគ្រីស្តបរិស័ទ យុវជននិងក្រុមកាយឫទ្ធិ ព្រមទាំងគ្រូអប់រំជំនឿចូលរួមផងដែរ ។អត្ថបទនិងរូបភាពដោយ៖ ជា គីមហ័ង (មណ្ឌលសកម្មភាពបាសាក់)
ក្រុមយុវជន និងក្រុមកាយឫទ្ធិនៃព្រះវិហារសន្តប៉ូលកោះស្លា បានជួបជុំគ្នាដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំ និងរៀបគម្រោងការរបស់ខ្លួនក្នុងខែវិច្ឆិកា ខាងមុខនេះដោយមានប្រធានក្រុមយុវជនចំនួន6នាក់ នាថ្ងៃទី25 ខែតុលា ឆ្នាំ2020 នៅព្រះសហគមន៍កោះស្លា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្កើតកម្មវិធីជួបជុំរវាងក្រុមយុវជននិងក្រុមកាយរិទ្ធិ ដោយណែនាំបន្ថែមទៅលើការរក្សាអនាម័យ ការថែទាំសុខភាព ការពង្រឹងសមត្ថភាពនិងចំណេះដឹង ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក និងចុះជួយកុមារកំព្រាព្រមទាំងចាស់ជរានៅតាមភូមិផងដែរ។ អត្ថបទនិងរូបភាពដោយ៖ នុត សិលា (ចាន់ ម៉ានុត យុវជនមកពីព្រះសហគមន៍កោះស្លា)
ក្រុមសង្គហ:នៃព្រះសហគមន៍សន្តយ៉ូសែបជុំគិរីបាននាំយកគ្រឿងបរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារក្រីក្រចំនួន 4 គ្រួសារ ក្នុងឱកាសចុះសួរសុខទុក្ខ នាថ្ងៃទី 26 តុលាឆ្នាំ 2020 នេះ។ កម្មវិធីចុះសួរសុខទុក្ខ ក៏ដូចជាការចូលរួមរំលែកមរណៈទុក្ខនេះធ្វើឡើងជារៀងរាល់ខែ ដើម្បីចែករំលែកសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ជាមួយបងប្អូនឯទៀតឯទៀតៗនៅតាមភូមិនានាក្នុងស្រុកជុំគិរី។អត្ថបទនិងរូបភាពដោយ៖ លិន សីហា (គ្រីស្តបរិស័ទនៅព្រះសហគមន៍ជុំគិរី)