ក្នុងរាត្រីបុណ្យចម្លង កាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ ២០១៩កន្លងទៅ លោកអភិបាលអូលីវីយេ បានរំលឹកដាស់តឿនដល់គ្រីស្តបរិស័ទទាំងអស់នៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ឲ្យបង្រៀនកូនចៅរបស់ខ្លួនឲ្យមានបេះដូងដ៏ធំ ដើម្បីមើលទៅអស់បងប្អូនដែលក្រីក្រ ប្រកបដោយសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ ព្រោះថាសេចក្តីស្រលាញ់មានតម្លៃសំខាន់បំផុត សម្រាប់ពីភពលោកយើងនេះ ដែលពោរពេញដោយការប្រកួតប្រជែង និង ភាពអាត្មានិយម។ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងដែល សព្វថ្ងៃនេះបានឲ្យតម្លៃយ៉ាងខ្លាំងបំផុតលើមាស ប្រាក់លុយ (ប្រាក់ជាស្តេច)។ លោកអភិបាលបញ្ជាក់ថា៖ ១. យកចិត្តទុកដាក់ចំពោះបងប្អូនក្រីក្រ ជាពិសេស កុមារ និងចាស់ជរា ។ ២.កសាងភាតរភាព ក្នុងចំណោមយើងជាគ្រីស្តបរិស័ទ។ ៣. រក្សាជីវិតខាងវិញ្ញាណ ដោយភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងមិនគ្រាន់តែនៅក្នុងពិភពលោកនៃសម្ភារៈនិយមយើងនេះទេ។ ខាងក្រោយនេះជាសេចក្តីក្នុងធម្មទេសនាទាំងស្រុងរបស់លោកអភិបាលអូលីវីយេ៖ ……………………………………………………..ធម្មទេសនា របស់លោកអភិបាលអូលីវីយេនៅថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩បុណ្យចម្លង នៅចម្ការទៀងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា ! បងប្អូនជាទីស្រឡាញ់! យប់នេះខ្ញុំមានអំណរសប្បាយ សូមចែករំលែកធម្មទេសនាសម្រាប់ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញយើងទាំងមូល។ យប់មិញនៅព្រះសហគមន៍ព្រៃកប្បាស យើងបានធ្វើពិធីជ្រមុជទឹកជូនបងប្អូន១៨នាក់។ ម្សិលមិញនៅគិរីវង់ខេត្តតាកែវចំនួន៥នាក់ និងកាលពីយប់មិញ នៅក្នុងភូមិភាគភ្នំពេញយើងទាំងមូល តាមព្រះសហគមន៍នីមួយៗ ក៏បានធ្វើពិធីជ្រមុជទឹកដែរ។ យប់នេះនៅភូមិចម្ការទៀង ព្រះវិហារសន្តីម៉ារីញញឹម ខ្ញុំមានអំណរសប្បាយសូមស្វាគមន៍បងប្អូនចំនួន៥៥នាក់ ដែលមកពីព្រះសហគមន៍សន្តីម៉ារីញញឹមចម្ការទៀងនៅទីនេះ និងមកពីព្រះសហគមន៍ថ្មីៗ មានត្រពាំងក្រញូងដែលជាលើកទី១មានបងប្អូនទទួលពិធីជ្រមុជទឹក, …
លោកអភិបាលអូលីវីយេ៖ បង្រៀនកូនៗឲ្យមានបេះដូងធំ និងសេចក្តីស្រលាញ់ពិតប្រាកដ Read More »