អភិបូជាអគ្គសញ្ញាតែងតាំងជាឧបដ្ឋាករបស់បងប្រុស យ៉ូហាន បាទីស្ទ ប្រាក់ ប៊ុនហុង
ពីព្រះសហគមន៍សន្តយ៉ូសែប ក្តុលលើ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ “ឧបដ្ឋាកជាអ្នកបម្រើ ជាអ្នកនេសាទ ដែលជាស្ពាន” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងពោរពេញដោយអំណរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់សម្រាប់អគ្គសញ្ញាតែងតាំងជាឧបដ្ឋាករបស់បងប្រុស ហុង។ នៅពេលយើងមើលផ្លូវរបស់បងប្រុស ហុង យើងមើលឃើញរបៀបដែលព្រះជាម្ចាស់ស្រឡាញ់មនុស្សលោក។ យើងចូលនៅក្នុងរដូវរង់ចាំហើយ យើងនឹកឃើញដល់ព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សយ៉ាងខ្លាំង។ មិនមែនតែចាត់ព្រះបុត្រាដើម្បីឱ្យយាងមកសង្រ្គោះយើង ប៉ុន្តែបានជ្រើសរើសបងប្រុស ហុង ពីភូមិដ៏តូចមួយនៅប៊ូស្រាដើម្បីមកប្រកាសដំណឹងនៅក្នុងភូមិភាគកំពង់ចាម ក៏ដូចជានៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា។ នៅពេលយើងនឹកឃើញប្រវត្តិសាស្ត្ររបស់ក្រុមគ្រួសារបងប្រុស ហុង ឪពុកម្តាយដែលបានចាកចេញទៅប្រទេសវៀតណាមជាមួយជនជាតិភ្នងនៅខាងនោះដែរ។ នឹកឃើញដល់លោកឪពុក ម៉ូរីសូ ដែលសព្វថ្ងៃមានអាយុ៩៦ឆ្នាំ ប៉ុន្មានឆ្នាំមុនគាត់បានមកលេងយើង។ យើងនឹកឃើញរបៀបដែលព្រះជាម្ចាស់ប្រើយើង ដើម្បីធ្វើដំណើរនៅក្នុងគម្រោងការនៃការសង្រ្គោះដ៏អស្ចារ្យ។ នៅពេលយើងបានស្តាប់អត្ថបទគម្ពីរ “សូមទៅប្រកាសដំណឹងល្អរហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក”។ យើងនឹកឃើញដល់ប៊ូស្រា នៅឆ្នាំ២០០០ ខ្ញុំបានទៅទីនោះជាលើកទីមួយ ខ្ញុំមិនដែលឃើញផ្លូវពិបាកដូចនេះក្នុងជីវិតរបស់ខ្ញុំ។ អ្នកដែលហ៊ានធ្វើដំណើរដល់ទីនោះមិនធម្មតាទេ ហើយអ្នកដែលចេញពីប៊ូស្រាមកភ្នំពេញក៏មិនធម្មតាដែរ។ បងប្រុស ហុង បានធ្វើដំណើររហូតដល់អង្គការភាពញញឹមនៃកុមារ ទេវវិទ្យាល័យ។ ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដោយសារពិតមែនព្រះអង្គបានត្រាស់ហៅគាត់ ដូចព្រះអង្គបានត្រាស់ហៅសន្ត អន់ដ្រេ ជាមួយបងគាត់គឺលោកសិលាពីដើម។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាពេលវេលាពិតមែនដើម្បីអរព្រះគុណព្រះជាម្ចាស់ នៅថ្ងៃដែលយើងគោរពសន្ត អន់ដ្រេ។ សន្ត អន់ដ្រេ ជាគ្រីស្តទូតដែលព្រះជាម្ចាស់បានត្រាស់ហៅមុនគេបង្អស់ជាមួយលោកសិលា។ …
អភិបូជាអគ្គសញ្ញាតែងតាំងជាឧបដ្ឋាករបស់បងប្រុស យ៉ូហាន បាទីស្ទ ប្រាក់ ប៊ុនហុង Read More »